ភូមិប៉ាក់ក្វឹតដុង (Quat Dong) 28/04/2020 ភូមិប៉ាក់ក្វឹតដុង (Quat Dong) នៅស្រុកធឿនទិន (Thuong Tin) (ហាណូយ) តាំងពីយូរល្បីឈ្មោះដោយសារជំនាញប៉ាក់ សម្លៀកបំពាក់សម្រាប់រាជវង្សនាសម័យសក្តិភូមិ។ សព្វថ្ងៃ ផលិតផលប៉ាក់រំលេចពណ៌ឆើតឆាយ កំណត់ត្រាសម្រស់ទឹកដី ប្រជាជនវៀតណាម បានមិត្តភក្តិអន្តរជាតិជិតឆ្ងាយពេញនិយម និងទំនុកចិត្តប្រើប្រាស់។ គ្រូដើមនៃមុខរបរប៉ាក់នៅភូមិក្វឹតដុង (Quat Dong) ជាបណ្ឌិត ឡេ កុងហាញ (Le Cong Hanh) រស់នៅសតវត្សរ៍ទី១៤។ លើកមួយធ្វើដំណើរទៅប្រទេសចិន លោករៀនបានមុខរបរប៉ាក់ ហើយនាំយកចំណេះវិជ្ជា ត្រឡប់មកបង្រៀន ជូនអ្នកភូមិ។ ឆ្លងកាត់ពេលវេលា អ្នកភូមិបានច្នៃចេញម៉ូដ្ឋសម្លៀកបំពាក់ថ្មី នាំយកប្រធានបទជាច្រើន ក្លាយទៅជាផ្ទាំងគំនូរប៉ាក់ជាមួយនឹងខ្លឹមសារ បង្ហាញពីរបត់រស់នៅប្រចាំថ្ងៃនៃប្រជាជនវៀតណាម។ កម្រិតវិជ្ជាប៉ាក់ដោយដៃ នៅភូមិក្វឹតដុង (Quat Dong) ក៏ចាប់ពីពេលនោះ សម្រេចដល់កម្រិតប្រណីតនិងស្ទាត់ជំនាញ។ បន្ទាប់ពីការងារស្រែចម្ការធ្វើស្រូវ អ្នកភូមិក្វឹតដុង (Quat Dong) ប្រមូលផ្តុំគ្នាប្រកបមុខរបរប៉ាក់។ អញ្ជើញមកដល់ភូមិក្វឹតដុង (Quat Dong) គ្រួសារនីមួយៗសុទ្ធតែមានស៊ុមប៉ាក់ប្រពៃណី។ គ្រួសារយ៉ាងច្រើន មានមនុស្សទៅដល់៧ជំនាន់ប្រកបមុខរបរប៉ាក់។ ភូមិរបរប៉ាក់ដោយដៃនៅភូមិក្វឹតដុង (Quat Dong) មានប្រជាជននៅតាមខេត្តធ្វើដំណើរមកទីនេះរៀនយកចំណេះវិជ្ជា។ រូបថត៖ ទ្រិញប៊ូ របរប៉ាក់ប្រពៃណីបណ្តុះបណ្តាលនូវសិក្ខាកាមអញ្ជើញមកពីខេត្តជិតខាង។ រូបថត៖ ទ្រិញប៊ូ តាមធម្មតាសិប្បករត្រូវចំណាយពេលពី៣ដល់៤ថ្ងៃ ទើបប៉ាក់រួចស្រេចនូវផ្ទាំងគំនូរមួយ។ រូបថត៖ ទ្រិញប៊ូ ដំណាក់កាលគូរព្រាងនៅលើសំពត់សែនពិបាក ហេតុនេះសិប្បករប៉ាក់ហាក់ដូចជាវិចិត្រករម្នាក់អញ្ជឹង។ រូបថត៖ ទ្រិញប៊ូ សិប្បករភូមិរបរប៉ាក់ក្វឹតដុង (Quat Dong) ឧទ្ទេសនាមគំនូរទេសភាពធម្មជាតិឈូងសមុទ្រហាឡុង ទៅដល់មិត្តភក្តិអន្តរជាតិ។ រូបថត៖ ទ្រិញប៊ូ ចាប់ពីរបៀបដេរប៉ាក់នៃគ្រួសារនីមួយៗ ភូមិក្វឹតដុង (Quat Dong) បានបើកទូលាយបន្ថែមសហករណ៍ រោងប៉ាក់ជំនាញប្រមូលផ្តុំជាងមានថ្វីដៃ ពី២០០ដល់៥០០នាក់។ មនុស្សជាច្រើន បានក្លាយជាសិប្បករមានកេរ្តិ៍ឈ្មោះល្បីនៅវៀតណាម ហើយបានមិត្តភក្តិអន្តរជាតិស្គាល់ដល់ដូចជា៖ លោកតា ប៊ូយ ឡេគិញ (Bui Le Kinh) ដែលធ្លាប់ប៉ាក់សម្លៀកបំពាក់ថ្វាយដល់មហាក្សត្របាវដាយ (Bao Dai) និងមហេសី ណាមផឿង (Nam Phuong) សិប្បករ ថៃ វ៉ាន់បូន (Thai Van Bon) ល្បីឈ្មោះជាមួយនឹងផ្ទាំងប៉ាក់រូបឆាយលក្ខណ៍អតីតប្រមុខរដ្ឋ។ សិប្បករ ង្វៀន ស្វឹនយុក (Nguyen Xuan Duc) ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលមានកម្រិតវិជ្ជា និងបទពិសោធន៍យូរឆ្នាំក្នុងភូមិឱ្យដឹងថា៖ “កំហិតសម្រាប់ផ្ទាំងគំនូរប៉ាក់ស្អាតមួយ គឺស្នាមជើងម្ជុលមិនរំលេចចេញមកខាងក្រៅ ស្លាកស្នាមជាក់ច្បាស់ ពិសេសគឺត្រូវសម្រប់ផ្សំស៊ីចម្រុះរវាងពណ៌សម្បុរ”។ ប្រធានបទគំនូរប៉ាក់នីមួយៗ បែរជាមានជំហានលោតផ្លោះក្នុងបច្ចេកទេស និងខ្លឹមសារស្តែងបង្ហាញ។ គំនូរប៉ាក់ភូមិក្វឹតដុង (Quat Dong) បានធ្វើទាំងពីរមុខនៅលើវត្ថុធាតុសំពត់ Chiffon ប្រើប្រាស់សូត្រដង្កូវនាងសម្រាប់ប៉ាក់។ សំឡឹងមើលផ្ទាំងគំនូរទាំងសងខាង អ្នកទស្សនាមិនអាចសម្គាល់ទីកន្លែងណាជាចំណុចចាប់ផ្តើម ទីកន្លែងណាជាចំណុចបញ្ចប់ ពីព្រោះជើងសូត្របានសិប្បករលាក់នៅចំកណ្តាល។ ហេតុនេះ ពេលទស្សនារូបគំនូរ អ្នកទស្សនានឹងមើលឃើញនូវទេសភាពធម្មជាតិ សកម្មភាពប្រចាំថ្ងៃ ហាក់ដូចជាកំពុងពិសោធន៍មើលផ្ទាល់នូវទិដ្ឋភាពជាក់ស្តែង។ ផលិតផលល្បីនៅភូមិប៉ាក់ក្វឹតដុង (Quat Dong) តែងពាំនាំយកដង្ហើមជីវិតជាមួយប្រធានបទដូចជា៖ ដើមជ្រៃ កំពង់ទឹក ទូក ជាមួយនឹងរម្មណីយដ្ឋានល្បីឈ្មោះរបស់វៀតណាមដូចជា៖ វត្តសសរមួយ ទីសក្ការបូជាង៉ុកសើន (Ngoc Son) ទីសក្ការបូជាហុងថៃ (Hong Thai) រាជធានីបុរាណហ្វេជាដើម។ សិប្បករភូមិក្វឹតដុង (Quat Dong) ផ្សំស៊ីចម្រុះរវាងរឿងវប្បធម៌និងពណ៌សម្បុរស្រស់ នៃទងសូត្រគ្រប់ពណ៌ បង្កើតបានជារូបគំនូរប៉ាក់ពេញលក្ខណៈវប្បធម៌វៀតណាម៕ គំនូរប៉ាក់មួយចំនួននៃភូមិក្វឹតដុង (Quat Dong)៖ អត្ថបទ៖ ប៊ិញវឹន រូបថត៖ ទ្រិញប៊ូ

ភូមិប៉ាក់ក្វឹតដុង (Quat Dong) នៅស្រុកធឿនទិន (Thuong Tin) (ហាណូយ) តាំងពីយូរល្បីឈ្មោះដោយសារជំនាញប៉ាក់ សម្លៀកបំពាក់សម្រាប់រាជវង្សនាសម័យសក្តិភូមិ។ សព្វថ្ងៃ ផលិតផលប៉ាក់រំលេចពណ៌ឆើតឆាយ កំណត់ត្រាសម្រស់ទឹកដី ប្រជាជនវៀតណាម បានមិត្តភក្តិអន្តរជាតិជិតឆ្ងាយពេញនិយម និងទំនុកចិត្តប្រើប្រាស់។ គ្រូដើមនៃមុខរបរប៉ាក់នៅភូមិក្វឹតដុង (Quat Dong) ជាបណ្ឌិត ឡេ កុងហាញ (Le Cong Hanh) រស់នៅសតវត្សរ៍ទី១៤។ លើកមួយធ្វើដំណើរទៅប្រទេសចិន លោករៀនបានមុខរបរប៉ាក់ ហើយនាំយកចំណេះវិជ្ជា ត្រឡប់មកបង្រៀន ជូនអ្នកភូមិ។ ឆ្លងកាត់ពេលវេលា អ្នកភូមិបានច្នៃចេញម៉ូដ្ឋសម្លៀកបំពាក់ថ្មី នាំយកប្រធានបទជាច្រើន ក្លាយទៅជាផ្ទាំងគំនូរប៉ាក់ជាមួយនឹងខ្លឹមសារ បង្ហាញពីរបត់រស់នៅប្រចាំថ្ងៃនៃប្រជាជនវៀតណាម។ កម្រិតវិជ្ជាប៉ាក់ដោយដៃ នៅភូមិក្វឹតដុង (Quat Dong) ក៏ចាប់ពីពេលនោះ សម្រេចដល់កម្រិតប្រណីតនិងស្ទាត់ជំនាញ។ បន្ទាប់ពីការងារស្រែចម្ការធ្វើស្រូវ អ្នកភូមិក្វឹតដុង (Quat Dong) ប្រមូលផ្តុំគ្នាប្រកបមុខរបរប៉ាក់។ អញ្ជើញមកដល់ភូមិក្វឹតដុង (Quat Dong) គ្រួសារនីមួយៗសុទ្ធតែមានស៊ុមប៉ាក់ប្រពៃណី។ គ្រួសារយ៉ាងច្រើន មានមនុស្សទៅដល់៧ជំនាន់ប្រកបមុខរបរប៉ាក់។ ភូមិរបរប៉ាក់ដោយដៃនៅភូមិក្វឹតដុង (Quat Dong) មានប្រជាជននៅតាមខេត្តធ្វើដំណើរមកទីនេះរៀនយកចំណេះវិជ្ជា។ រូបថត៖ ទ្រិញប៊ូ របរប៉ាក់ប្រពៃណីបណ្តុះបណ្តាលនូវសិក្ខាកាមអញ្ជើញមកពីខេត្តជិតខាង។ រូបថត៖ ទ្រិញប៊ូ តាមធម្មតាសិប្បករត្រូវចំណាយពេលពី៣ដល់៤ថ្ងៃ ទើបប៉ាក់រួចស្រេចនូវផ្ទាំងគំនូរមួយ។ រូបថត៖ ទ្រិញប៊ូ ដំណាក់កាលគូរព្រាងនៅលើសំពត់សែនពិបាក ហេតុនេះសិប្បករប៉ាក់ហាក់ដូចជាវិចិត្រករម្នាក់អញ្ជឹង។ រូបថត៖ ទ្រិញប៊ូ សិប្បករភូមិរបរប៉ាក់ក្វឹតដុង (Quat Dong) ឧទ្ទេសនាមគំនូរទេសភាពធម្មជាតិឈូងសមុទ្រហាឡុង ទៅដល់មិត្តភក្តិអន្តរជាតិ។ រូបថត៖ ទ្រិញប៊ូ ចាប់ពីរបៀបដេរប៉ាក់នៃគ្រួសារនីមួយៗ ភូមិក្វឹតដុង (Quat Dong) បានបើកទូលាយបន្ថែមសហករណ៍ រោងប៉ាក់ជំនាញប្រមូលផ្តុំជាងមានថ្វីដៃ ពី២០០ដល់៥០០នាក់។ មនុស្សជាច្រើន បានក្លាយជាសិប្បករមានកេរ្តិ៍ឈ្មោះល្បីនៅវៀតណាម ហើយបានមិត្តភក្តិអន្តរជាតិស្គាល់ដល់ដូចជា៖ លោកតា ប៊ូយ ឡេគិញ (Bui Le Kinh) ដែលធ្លាប់ប៉ាក់សម្លៀកបំពាក់ថ្វាយដល់មហាក្សត្របាវដាយ (Bao Dai) និងមហេសី ណាមផឿង (Nam Phuong) សិប្បករ ថៃ វ៉ាន់បូន (Thai Van Bon) ល្បីឈ្មោះជាមួយនឹងផ្ទាំងប៉ាក់រូបឆាយលក្ខណ៍អតីតប្រមុខរដ្ឋ។ សិប្បករ ង្វៀន ស្វឹនយុក (Nguyen Xuan Duc) ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលមានកម្រិតវិជ្ជា និងបទពិសោធន៍យូរឆ្នាំក្នុងភូមិឱ្យដឹងថា៖ “កំហិតសម្រាប់ផ្ទាំងគំនូរប៉ាក់ស្អាតមួយ គឺស្នាមជើងម្ជុលមិនរំលេចចេញមកខាងក្រៅ ស្លាកស្នាមជាក់ច្បាស់ ពិសេសគឺត្រូវសម្រប់ផ្សំស៊ីចម្រុះរវាងពណ៌សម្បុរ”។ ប្រធានបទគំនូរប៉ាក់នីមួយៗ បែរជាមានជំហានលោតផ្លោះក្នុងបច្ចេកទេស និងខ្លឹមសារស្តែងបង្ហាញ។ គំនូរប៉ាក់ភូមិក្វឹតដុង (Quat Dong) បានធ្វើទាំងពីរមុខនៅលើវត្ថុធាតុសំពត់ Chiffon ប្រើប្រាស់សូត្រដង្កូវនាងសម្រាប់ប៉ាក់។ សំឡឹងមើលផ្ទាំងគំនូរទាំងសងខាង អ្នកទស្សនាមិនអាចសម្គាល់ទីកន្លែងណាជាចំណុចចាប់ផ្តើម ទីកន្លែងណាជាចំណុចបញ្ចប់ ពីព្រោះជើងសូត្របានសិប្បករលាក់នៅចំកណ្តាល។ ហេតុនេះ ពេលទស្សនារូបគំនូរ អ្នកទស្សនានឹងមើលឃើញនូវទេសភាពធម្មជាតិ សកម្មភាពប្រចាំថ្ងៃ ហាក់ដូចជាកំពុងពិសោធន៍មើលផ្ទាល់នូវទិដ្ឋភាពជាក់ស្តែង។ ផលិតផលល្បីនៅភូមិប៉ាក់ក្វឹតដុង (Quat Dong) តែងពាំនាំយកដង្ហើមជីវិតជាមួយប្រធានបទដូចជា៖ ដើមជ្រៃ កំពង់ទឹក ទូក ជាមួយនឹងរម្មណីយដ្ឋានល្បីឈ្មោះរបស់វៀតណាមដូចជា៖ វត្តសសរមួយ ទីសក្ការបូជាង៉ុកសើន (Ngoc Son) ទីសក្ការបូជាហុងថៃ (Hong Thai) រាជធានីបុរាណហ្វេជាដើម។ សិប្បករភូមិក្វឹតដុង (Quat Dong) ផ្សំស៊ីចម្រុះរវាងរឿងវប្បធម៌និងពណ៌សម្បុរស្រស់ នៃទងសូត្រគ្រប់ពណ៌ បង្កើតបានជារូបគំនូរប៉ាក់ពេញលក្ខណៈវប្បធម៌វៀតណាម៕ គំនូរប៉ាក់មួយចំនួននៃភូមិក្វឹតដុង (Quat Dong)៖ អត្ថបទ៖ ប៊ិញវឹន រូបថត៖ ទ្រិញប៊ូ