ភាពពិសេសនៃស្ថាបត្យកម្មវត្តអារាមខ្មែរនៅតំបន់ណាមបូ 17/09/2015 ចំពោះសហគមន៍ជនជាតិខ្មែរនៅណាមបូ វត្តអារាមមិនគ្រាន់តែជាមជ្ឈមណ្ឌលសកម្មភាពខាងសាសនា វប្បធម៌ នៅជាទីកន្លែងតំណាងឲ្យទិដ្ឋភាពនៃជីភាពរស់នៅរបស់ប្រជាជនក្នុងភូមិស្រុក។ ព្រោះហេតុនោះហើយ បណ្តាវត្តអារាមខ្មែរនៅណាមបូរ តែងបានស្ថាបនាឡើង ផ្អែកទៅលើស្មារតី វប្បធម៌ ពុទ្ធសាសនាហិនយាន ឆ្លងតាមលក្ខណៈស្ថាបត្យកម្មនិងក្បូរក្បាច់រចនាដ៏វិចិត្រ។ ជនជាតិខ្មែរនៅណាមបូ មានទស្សនៈថាព្រះពុទ្ធតែងនៅក្បែរពួកគាត់ជានិច្ចកាល ដើម្បីថែរក្សានិងផ្តល់ភាពត្រជាក់ត្រជំដល់ពួកគាត់ ដូច្នេះស្ទើតែប្រជាជនទាំងអស់ក្នុងភូមិស្រុកស្មគ្រចិត្តរួមវិភាគទាន ដើម្បីកសាង វត្តអារាមដោយឡែកឲ្យមូលដ្ឋានរបស់ខ្លូន។ ម្លោះហើយ ក្នុងចំណោមជនជាតិខ្មែរជាង១លាននាក់ដែលរស់នៅណាមបូ គឺមានវត្តអារាមខ្មែរតូចធំទៅដល់៦០០វត្ត ក្នុងនោះមានវត្តដែលបានកសាងមានអាយុកាលរាប់សតវត្សរ៍មកហើយ និងបានទទួលស្គាល់ជាកេរដំណែលស្ថាបត្យកម្មសិល្បៈថ្នាក់ជាតិដូចជា៖ វត្តអង្គ វត្តកំពង់ វត្តកំពង់ជ្រៃ វត្តមហាទប់។ល។ វត្តខ្មែរច្រើនតែកសាងនៅលើទីធ្លាដីទូលាយ មានរបងព័ទ្ធជុំវិញដោយមានដើមឈើទាល ដើមត្នោត ឬដើមស្មាចខៀវស្រស់ដុះរៀងរៀបជាជួរ។ ទិដ្ឋភាពទូទៅនៃវត្តអារាមខ្មែររួមមាន៖ ខ្លោងទា្វរ របង វិហារ ចេតិយ កុដិ សាលាធម្មសភា សាលាទាន ។ល។ ក្នុងនោះ លេចធ្លោនិងសំខានបំផុតគឺព្រះវិហារ បានកសាងនៅចំកណ្តាលនៃមណ្ឌលទីធ្លារបស់វត្ត។ នៅវត្តខ្មែរនីមួយៗ ព្រះវិហារបានកសាងបែរទៅទិសបូព៌ាដោយមានទស្សនៈថាព្រះពុទ្ធតែងគង់បែរព្រះភក្រ្តទៅទិសថ្ងៃរះ ពេលដែលសម្តែងធម៌ ប្រោសសត្វ។ ដំបូលព្រះវិហារបានរចនាទៅតាមរូបសណ្ឋានត្រីកោណស្មើបាត មានបីជាន់ ជាន់នីមួយៗបានបែងចែកជាបីស្រទាប់ ស្រទាប់កណ្តាលធំបន្តិច ពីរស្រទាប់នៅសងខាងស្មើគ្នា មានកំពូលត្រីសូល៍។ នៅជ្រុងទាំងបួននៃដំបូលព្រះវិហារបានរចនាដោយរូបសំណាកនាគលូនព័ទ្ធជុំវិញបង្កើតបានភាពទន់ភ្លន់ឲ្យព្រះវិហារ។ វត្តខ្មែរតែងបានកសាងនៅលើទីធ្លាដីទូលាយ ព័ទ្ធជុំវិញដោយដើមឈើទាល ដើមត្នោត ឬព្រៃស្មាចខៀវស្រស់ដុះរៀងរៀបជាជួរ។ ព្រះវិហារខ្ពស់ស្កឹមស្កៃនិងលេចធ្លោ បង្ហាញលក្ខណៈស្ថាបត្យតកម្មពិសេសរបស់វត្តអារាមខ្មែរណាមបូ។ ដំបូលព្រះវិហារជាទូទៅតែងបានរចនាតាមរូបសណ្ឋានត្រីកោណស្មើបាត ជញ្ជាំងខាងមុខច្រើនមានរូបចម្លាក់ព្រះពុទ្ធ និងរូបចម្លាក់ពពួកទេវតានៅអមទាំងសងខាង។ និម្មិតរូបនាគព័ទ្ធបានកសាងនៅសងខាងនៃកាំជណ្តើរសម្រាប់ដើរឡើងចុះទៅកាន់ព្រះវិហារ។ ព្រះវិហារគឺជាទីកន្លែងដែលមានរូបសំណាកសត្វគ្រុឌទ្រសំយាបនៃព្រះវិហារ។ ក្បាលព្រហ្មមុខបួន តាមវប្បធម៌ប្រជាប្រិយរបស់ជនជាតិខ្មែរ បានតាំងបង្ហាញនៅលើរបងព័ទ្ធជុំវិញនៃព្រះវិហារឬរបងវត្ត។ នៅលើខ្លោងទ្វារនិងរបងព័ទ្ធជុំវិញវត្តអារាម ក៏បានរចនាដោយក្បូរក្បាច់និងរូបចម្លាក់ ឬរឿងរ៉ាវប្រវត្តិរបស់ព្រះពុទ្ធ តាមការច្នៃប្រឌិតរបស់សិប្បករខ្មែរ។ បណ្តាក្បូរក្បាច់រូបការ៉េនិងពណ៌ដ៏ស្រស់តែងបានយកចិត្តទុកដាក់ ដើម្បីបង្កើតភាពលេចធ្លោឲ្យវត្តអារាម។ បរិយាកាសខាងក្នុងព្រះវិហារនៃវត្តអារាមខ្មែរ បានតូបតែងយ៉ាងសាមញ្ញដោយមានទីសក្ការបូជាចំពោះព្រះសម្មាសម្ពុទ្ធ។ នៅលើជញ្ជាំងសសរ កែវ ស្លាបទ្វារ និងគ្រប់ទីកន្លែងក្នុងព្រះវិហារ បានតូបតែងដោយរូបគំនូរ តាមលំនាំពីជីវិតរបស់ព្រះពុទ្ធ។ ទិដ្ឋភាពរួមនៃវត្តអារាមខ្មែរ តែងមាន ខ្លោងទា្វរ ជញ្ជាំង របង ព្រះវិហារ ចេតិយ កុដិ សាលាទាន។ល។ ផ្ទៃជញ្ជាំងនៃព្រះវិហារតែងបានរចនាក្បាច់លយរំលេច នូវរូបសំណាកដូចជា៖ ទេពអប្សរ សត្វគ្រុឌទ្រសំយាបនៃព្រះវិហារ រូបយក្ខយ៉ាងកាច់សាហាវ និងរូបព្រហ្មមុខបួន។ល។ សុទ្ធតែបានសាងតាមលំនាំនៃខឿនវប្បធម៌ជំនឿប្រជាប្រិយរបស់ជនជាតិខ្មែរ។ ខាងក្រៅព្រះវិហារ គឺខឿនមានរបងបង្កើតបានបរិយាកាសស្រស់ថ្លា។ បណ្តារូបពស់ក្បាលច្រើនព័ទ្ធពេននៅតាមបង្កាន់ នៃកាំជណ្តើរដើរឡើងកាន់ទីសក្ការបូជា គឺជាសត្វតំណាងឲ្យភាពកាច់សាហាវដែលបានព្រះអង្គប្រោស។ បរិយាកាសនៅក្នុងព្រះវិហារនៃវត្តអារាមខ្មែរ បានតុបតែងយ៉ាងសាមញ្ញដោយមានទីសក្ការបូជា ដែលមានលំនាំដូចរូបផ្កាឈូករីក បានបែងចែកជាច្រើនថ្នាក់ជាន់ប្រឌិត ដោយក្បូរក្បាច់រចនាដ៏វិចិត្រៗ ដើម្បីតម្កល់បូជាព្រះជីវ៍។ រូបសំណាកព្រះពុទ្ធបានសាងឡើងយ៉ាងសមស្រប នឹងបរិយាកាសក្នុងព្រះវិហារ ហើយរូបសំណាកបានសាងឡើង ដោយមានច្រើនឥរិយាបថដូចជា រូបសំណាកព្រះអង្គទ្រង់ឈរ សឹង គង់ បង្ហាញភាពសម្បូរបែបពីរអត្ថន័យ សីលធម៌ និងសោភ័ណភាព នៃព្រះសម្មាសម្ពុទ្ធ។ នៅគ្រប់ទីកន្លែងដូច ជញ្ជាំង សសរ កែវ និងស្លាប់ទ្វារជាដើម សុទ្ធតែបានសិប្បករខ្មែរឆ្លាក់និងរចនាដោយរូបភាព ដែលមានលំនាំពីជីវប្រវត្តិរបស់ព្រះពុទ្ធ និងសហគមន៍ជនជាតិខ្មែរ បង្កើតបានជាលក្ខណៈពិសេសដោយឡែករបស់វត្តអារាមខ្មែរ។ និយាយរួម វត្តខ្មែរគឺជាមណ្ឌលសកម្មភាពវប្បធម៌សង្គម និងជាមណ្ឌលប្រព្រឹត្តឡើងនូវពិធីបុណ្យប្រពៃណីរបស់ជនជាតិខ្មែរ។ ឆ្លងតាមសិល្បៈស្ថាបត្យកម្ម ដែលស្ថាបនានៅក្នុងវត្តអារាម ជនជាតិខ្មែរមានបំណងចង់រក្សានូវលក្ខណៈស្អាតដ៏ប្រសើរ ក្នុងវប្បធម៌ជំនឿព្រះពុទ្ធសាសនា រួមនិងស្មារតីសាងកុសលផលបុណ្យដល់សហគមន៍៕ អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន

ចំពោះសហគមន៍ជនជាតិខ្មែរនៅណាមបូ វត្តអារាមមិនគ្រាន់តែជាមជ្ឈមណ្ឌលសកម្មភាពខាងសាសនា វប្បធម៌ នៅជាទីកន្លែងតំណាងឲ្យទិដ្ឋភាពនៃជីភាពរស់នៅរបស់ប្រជាជនក្នុងភូមិស្រុក។ ព្រោះហេតុនោះហើយ បណ្តាវត្តអារាមខ្មែរនៅណាមបូរ តែងបានស្ថាបនាឡើង ផ្អែកទៅលើស្មារតី វប្បធម៌ ពុទ្ធសាសនាហិនយាន ឆ្លងតាមលក្ខណៈស្ថាបត្យកម្មនិងក្បូរក្បាច់រចនាដ៏វិចិត្រ។ ជនជាតិខ្មែរនៅណាមបូ មានទស្សនៈថាព្រះពុទ្ធតែងនៅក្បែរពួកគាត់ជានិច្ចកាល ដើម្បីថែរក្សានិងផ្តល់ភាពត្រជាក់ត្រជំដល់ពួកគាត់ ដូច្នេះស្ទើតែប្រជាជនទាំងអស់ក្នុងភូមិស្រុកស្មគ្រចិត្តរួមវិភាគទាន ដើម្បីកសាង វត្តអារាមដោយឡែកឲ្យមូលដ្ឋានរបស់ខ្លូន។ ម្លោះហើយ ក្នុងចំណោមជនជាតិខ្មែរជាង១លាននាក់ដែលរស់នៅណាមបូ គឺមានវត្តអារាមខ្មែរតូចធំទៅដល់៦០០វត្ត ក្នុងនោះមានវត្តដែលបានកសាងមានអាយុកាលរាប់សតវត្សរ៍មកហើយ និងបានទទួលស្គាល់ជាកេរដំណែលស្ថាបត្យកម្មសិល្បៈថ្នាក់ជាតិដូចជា៖ វត្តអង្គ វត្តកំពង់ វត្តកំពង់ជ្រៃ វត្តមហាទប់។ល។ វត្តខ្មែរច្រើនតែកសាងនៅលើទីធ្លាដីទូលាយ មានរបងព័ទ្ធជុំវិញដោយមានដើមឈើទាល ដើមត្នោត ឬដើមស្មាចខៀវស្រស់ដុះរៀងរៀបជាជួរ។ ទិដ្ឋភាពទូទៅនៃវត្តអារាមខ្មែររួមមាន៖ ខ្លោងទា្វរ របង វិហារ ចេតិយ កុដិ សាលាធម្មសភា សាលាទាន ។ល។ ក្នុងនោះ លេចធ្លោនិងសំខានបំផុតគឺព្រះវិហារ បានកសាងនៅចំកណ្តាលនៃមណ្ឌលទីធ្លារបស់វត្ត។ នៅវត្តខ្មែរនីមួយៗ ព្រះវិហារបានកសាងបែរទៅទិសបូព៌ាដោយមានទស្សនៈថាព្រះពុទ្ធតែងគង់បែរព្រះភក្រ្តទៅទិសថ្ងៃរះ ពេលដែលសម្តែងធម៌ ប្រោសសត្វ។ ដំបូលព្រះវិហារបានរចនាទៅតាមរូបសណ្ឋានត្រីកោណស្មើបាត មានបីជាន់ ជាន់នីមួយៗបានបែងចែកជាបីស្រទាប់ ស្រទាប់កណ្តាលធំបន្តិច ពីរស្រទាប់នៅសងខាងស្មើគ្នា មានកំពូលត្រីសូល៍។ នៅជ្រុងទាំងបួននៃដំបូលព្រះវិហារបានរចនាដោយរូបសំណាកនាគលូនព័ទ្ធជុំវិញបង្កើតបានភាពទន់ភ្លន់ឲ្យព្រះវិហារ។ វត្តខ្មែរតែងបានកសាងនៅលើទីធ្លាដីទូលាយ ព័ទ្ធជុំវិញដោយដើមឈើទាល ដើមត្នោត ឬព្រៃស្មាចខៀវស្រស់ដុះរៀងរៀបជាជួរ។ ព្រះវិហារខ្ពស់ស្កឹមស្កៃនិងលេចធ្លោ បង្ហាញលក្ខណៈស្ថាបត្យតកម្មពិសេសរបស់វត្តអារាមខ្មែរណាមបូ។ ដំបូលព្រះវិហារជាទូទៅតែងបានរចនាតាមរូបសណ្ឋានត្រីកោណស្មើបាត ជញ្ជាំងខាងមុខច្រើនមានរូបចម្លាក់ព្រះពុទ្ធ និងរូបចម្លាក់ពពួកទេវតានៅអមទាំងសងខាង។ និម្មិតរូបនាគព័ទ្ធបានកសាងនៅសងខាងនៃកាំជណ្តើរសម្រាប់ដើរឡើងចុះទៅកាន់ព្រះវិហារ។ ព្រះវិហារគឺជាទីកន្លែងដែលមានរូបសំណាកសត្វគ្រុឌទ្រសំយាបនៃព្រះវិហារ។ ក្បាលព្រហ្មមុខបួន តាមវប្បធម៌ប្រជាប្រិយរបស់ជនជាតិខ្មែរ បានតាំងបង្ហាញនៅលើរបងព័ទ្ធជុំវិញនៃព្រះវិហារឬរបងវត្ត។ នៅលើខ្លោងទ្វារនិងរបងព័ទ្ធជុំវិញវត្តអារាម ក៏បានរចនាដោយក្បូរក្បាច់និងរូបចម្លាក់ ឬរឿងរ៉ាវប្រវត្តិរបស់ព្រះពុទ្ធ តាមការច្នៃប្រឌិតរបស់សិប្បករខ្មែរ។ បណ្តាក្បូរក្បាច់រូបការ៉េនិងពណ៌ដ៏ស្រស់តែងបានយកចិត្តទុកដាក់ ដើម្បីបង្កើតភាពលេចធ្លោឲ្យវត្តអារាម។ បរិយាកាសខាងក្នុងព្រះវិហារនៃវត្តអារាមខ្មែរ បានតូបតែងយ៉ាងសាមញ្ញដោយមានទីសក្ការបូជាចំពោះព្រះសម្មាសម្ពុទ្ធ។ នៅលើជញ្ជាំងសសរ កែវ ស្លាបទ្វារ និងគ្រប់ទីកន្លែងក្នុងព្រះវិហារ បានតូបតែងដោយរូបគំនូរ តាមលំនាំពីជីវិតរបស់ព្រះពុទ្ធ។ ទិដ្ឋភាពរួមនៃវត្តអារាមខ្មែរ តែងមាន ខ្លោងទា្វរ ជញ្ជាំង របង ព្រះវិហារ ចេតិយ កុដិ សាលាទាន។ល។ ផ្ទៃជញ្ជាំងនៃព្រះវិហារតែងបានរចនាក្បាច់លយរំលេច នូវរូបសំណាកដូចជា៖ ទេពអប្សរ សត្វគ្រុឌទ្រសំយាបនៃព្រះវិហារ រូបយក្ខយ៉ាងកាច់សាហាវ និងរូបព្រហ្មមុខបួន។ល។ សុទ្ធតែបានសាងតាមលំនាំនៃខឿនវប្បធម៌ជំនឿប្រជាប្រិយរបស់ជនជាតិខ្មែរ។ ខាងក្រៅព្រះវិហារ គឺខឿនមានរបងបង្កើតបានបរិយាកាសស្រស់ថ្លា។ បណ្តារូបពស់ក្បាលច្រើនព័ទ្ធពេននៅតាមបង្កាន់ នៃកាំជណ្តើរដើរឡើងកាន់ទីសក្ការបូជា គឺជាសត្វតំណាងឲ្យភាពកាច់សាហាវដែលបានព្រះអង្គប្រោស។ បរិយាកាសនៅក្នុងព្រះវិហារនៃវត្តអារាមខ្មែរ បានតុបតែងយ៉ាងសាមញ្ញដោយមានទីសក្ការបូជា ដែលមានលំនាំដូចរូបផ្កាឈូករីក បានបែងចែកជាច្រើនថ្នាក់ជាន់ប្រឌិត ដោយក្បូរក្បាច់រចនាដ៏វិចិត្រៗ ដើម្បីតម្កល់បូជាព្រះជីវ៍។ រូបសំណាកព្រះពុទ្ធបានសាងឡើងយ៉ាងសមស្រប នឹងបរិយាកាសក្នុងព្រះវិហារ ហើយរូបសំណាកបានសាងឡើង ដោយមានច្រើនឥរិយាបថដូចជា រូបសំណាកព្រះអង្គទ្រង់ឈរ សឹង គង់ បង្ហាញភាពសម្បូរបែបពីរអត្ថន័យ សីលធម៌ និងសោភ័ណភាព នៃព្រះសម្មាសម្ពុទ្ធ។ នៅគ្រប់ទីកន្លែងដូច ជញ្ជាំង សសរ កែវ និងស្លាប់ទ្វារជាដើម សុទ្ធតែបានសិប្បករខ្មែរឆ្លាក់និងរចនាដោយរូបភាព ដែលមានលំនាំពីជីវប្រវត្តិរបស់ព្រះពុទ្ធ និងសហគមន៍ជនជាតិខ្មែរ បង្កើតបានជាលក្ខណៈពិសេសដោយឡែករបស់វត្តអារាមខ្មែរ។ និយាយរួម វត្តខ្មែរគឺជាមណ្ឌលសកម្មភាពវប្បធម៌សង្គម និងជាមណ្ឌលប្រព្រឹត្តឡើងនូវពិធីបុណ្យប្រពៃណីរបស់ជនជាតិខ្មែរ។ ឆ្លងតាមសិល្បៈស្ថាបត្យកម្ម ដែលស្ថាបនានៅក្នុងវត្តអារាម ជនជាតិខ្មែរមានបំណងចង់រក្សានូវលក្ខណៈស្អាតដ៏ប្រសើរ ក្នុងវប្បធម៌ជំនឿព្រះពុទ្ធសាសនា រួមនិងស្មារតីសាងកុសលផលបុណ្យដល់សហគមន៍៕ អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន