ពិសេសភាពនៃស្ថាបត្យកម្មព្រះវិហារសាសនា កៅដាយ តៃនិញ (Cao dai Tay Ninh) មានទីតាំងនៅផ្លូវ ផាម ហូផាប (Pham Ho Phap) ទីរួមខេត្ត ហ្វ័រថាញ (Hoa Thanh) ខេត្ត តៃនិញ (Tay Ninh) ពិសេសភាពនៃស្ថាបត្យកម្មព្រះវិហារសាសនា កៅដាយ តៃនិញ(Cao dai Tay Ninh) មានទីតាំងនៅផ្លូវ ផាម ហូផាប (Pham Ho Phap) ទីរួមខេត្ត ហ្វ័រថាញ (Hoa Thanh) ខេត្ត តៃនិញ (Tay Ninh) ដែលជាសំណង់វប្បធម៌ដ៏ល្បីល្បាញរបស់សាសនា កៅដាយ (Cao dai) ដោយការរួមផ្សំរវាងរចនាបថ នៃស្ថាបត្យកម្មប្លែកៗ ដែលទាក់ទាញភ្ញៀវទស្សនារាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។
ព្រះវិហារ សាសនាកៅដាយ តៃនិញ (Cao dai Tay Ninh) ជាបណ្តាសំណង់ស្ថាបត្យកម្ម ដែលមានសំណង់តូចធំជាង ១០០ ខ្នង ស្ថិតក្នុងផ្ទៃដីជាង ១,២ គីឡូម៉ែត្រការ៉េ។ ព្រះវិហារនេះបានចាត់ទុកជាកន្លែងគោរពបូជាថ្នាក់កណ្តាលនៃសាសនា កៅដាយ (Cao dai) ព្រះវិហារនេះបានចាប់ផ្តើមកសាង នាឆ្នាំ ១៩៣៣ និងបញ្ចប់នៅឆ្នាំ ១៩៤៧ ប៉ុន្តែរហូតដល់ឆ្នាំ ១៩៥៥ ព្រះវិហារសាសនាកៅដាយ តៃនិញ (Cao dai Tay Ninh) ទើបបានសម្ពោធឆ្លង និងដាក់ឲ្យដំណើរការ។ ព្រះវិហារនេះ ត្រូវបានប្រជាជនសាងសង់ដោយឥតយកប្រាក់ឈ្នូលមួយរៀលណាឡើយ សម្បី តែគេមិនរៀបការ ក្នុងអំឡុងពេលសាងសង់ផង ដើម្បីធានាបាននូវ yin និង yang គ្រប់គ្រាន់សម្រាប់ព្រះវិហារនេះ។ អំពីទំហំ សំណង ស្ថាបទ្យកម្មទាំងអស់ត្រូវបានណែនាំ ដោយមេសាសនារបស់គេ រហូតព្រះវិហារ សាសនាកៅដាយ តៃនិញ (Cao dai Tay Ninh) បានបញ្ចប់ការសាងសង់ ក្នុងរយៈពេល ២២ ឆ្នាំ។
ផ្នែកខាងមុខបៃព្រះវិហារសាសនា កៅដាយ តៃនិញ (Cao dai Tay Ninh) ។រូបថត៖ ថុងធៀន / VNP
ចូលទស្សនាខាងក្នុង ព្រះវិហារ សាសនាកៅដាយ តៃនិញ (Cao dai Tay Ninh) ភ្ញៀវទេសចរនឹងភ្ញាក់ផ្អើលចំពោះសំណង់ស្ថាបត្យកម្មដ៏វិសេសវិសាល។ នៅទីនេះ ភ្ញៀវនឹងបានគយគន់រូបចម្លាក់ដ៏ប្រណិត ដែលបង្ហាញពីទេពកោសល្យរបស់មនុស្ស ដែលបានកសាងសំណង់ដ៏ល្បីល្បាញនេះ។ ផ្លូវច្រកចូលខាងក្នុងព្រះវិហារនេះ មានខ្លោងទ្វារចំនួន ១២ដែលឆ្លាក់សត្វពិសិដ្ឋទាំងបួន (នាគ ម៉ុងសាយ អណ្តើក ហង្ស) និងផ្កាឈូក។ ក្នុងនោះ ខ្លោងទ្វារធំជាងគេ បានតុបតែងប្លែកៗ ដោយរូបភាពនាគពីរកំពុងដណ្តើមគុជ។
នៅលើពិដាន និងជញ្ជាំងគឺជាចម្លាក់ដ៏ប្រណិតបំផុត ដែលបង្ហាញពីការហ្មត់ចត់ និងទេពកោសល្យរបស់អ្នកកាន់សាសនា កាវដៅ (Cao Dai) ដែលបានចូលរួមចំណែកក្នុងការសាងសង់សំណង់នេះ។ រូបថត៖ ថុងថៀន / VNP
ព្រះវិហារ គឺជាកន្លែងទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ។ ក្នុងកន្លែងនេះមានប្រវែង ៨១ ម៉ែត្រ និងទទឹង ២៧ ម៉ែត្រ បានបែងចែកពីលំហផ្សេងៗ ដោយសសរចំនួន ១៨ ចែកជាទាំងសង្ខាង ឆ្លាក់ និងតុបតែងលម្អ ដោយរូបនាគដ៏ប្រណិត។ រូបថត៖ ថុងថៀន / VNP
និមិត្តសញ្ញានៃសាសនាកៅដាយ (Cao dai) គឺជារូបភាពភ្នែកម្ខាង ស្ថិតក្នុងរូបត្រីកោណ ដែលជានិមិត្តរូបនៃព្រះឥន្ទ្រ។ លើសពីនេះ សាសនានេះនៅទាំងគោរពបូជាព្រះពុទ្ធ យេស៊ូ ខុងជឺ ឡៅជឺ ព្រះពោធិសត្វ... រូបភាពទាំងនេះត្រូវបានឆ្លាក់នៅទីតាំងជាច្រើនជុំវិញព្រះវិហារ កៅដាយ (Cao dai) ជាពិសេសគឺក្លោងទ្វារធំ។ នៅខាងក្នុងព្រះវិហារ សាសនាកៅដាយ តៃនិញ (Cao dai Tay Ninh) មានសរសពីរជួរ បានលាបពណ៌បៃតង ក្រហម និងស។ នៅលើពិដានមានពពក និងផ្កាយបានបែងចែកជា ៩ តំបន់ ។ វិហារគោរពបូជាភ្នែកទិព្វ ស្ថិតនៅលើវេហាស៍មានផ្កាយចំនួន ៣០២៧ ដួង (តំណាងឱ្យពិភពទាំង ៣០២៧)។
សាសនា កៅដាយ ដែលមានឈ្មោះពេញថា ដាយដាវតាមគីភូដូ (Dai Dao Tam Ky Pho Do) ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩២៦ នៅភូមិ ឡុងទ្រុង ( Long Trung) ឃុំ ឡុងថាញ (Long Thanh) ស្រុក ហ័រថាញ (Hoa Thanh) ខេត្ត តៃនិញ (Tay Ninh) ដោយមន្ត្រីរដ្ឋការ វណ្ណៈមូលធន ម្ចាស់ដី និងបញ្ញវន្ត ហើយបានរីកចម្រើនភាគច្រើនក្នុងខេត្ត ក្រុង នៅភាគខាងត្បូង។ ចាប់តាំងពីឆ្នាំ ១៩៩៥ រហូតដល់បច្ចុប្បន្ននេះ រដ្ឋបានទទួលស្គាល់ស្ថាប័នគ្រប់គ្រងសកម្មភាពសាសនា កាវដាយដ៏ធំៗ ចំនួន ១០ និងអង្គការសាសនាកាវដាយដំណើរការឯករាជ្យចំនួន ២១ អង្គការ និងផ្តល់ការចុះបញ្ជីប្រតិបត្តិការសម្រាប់ធម៌នៃសាសនា កាវដាយ ចំនួន ១ ។
(យោងតាមគណៈកម្មាធិការសាសនាមជ្ឈិម)
វិមាន ៨ ទិស គឺជាកន្លែងមួយ ដែលមានទីតាំងនៅចុងប្រាសាទ ថាញ (Thanh) ដែលមានសសរនាគចំនួន ៨ ត្រូវបានរៀបចំជារាងយ័ន ៨។ នៅកណ្តលមានវេហាស៍ដែលមានអង្កត់ផ្ចិត ៣,៣ ម៉ែត្រ ។ នេះក៏ជាផ្នែកពិសេសនៃ ព្រះ វិហារ សាសនាកៅដាយ តៃនិញ (Cao dai Tay Ninh) ។ រូបថត៖ ថុងថៀន / VNP
លក្ខណៈពិសេសប្លែកមួយទៀតនៃស្ថាបត្យកម្មរបស់ព្រះវិហារ សាសនាកៅដាយ តៃនិញ (Cao dai Tay Ninh) គឺការរួមផ្សំរវាងរចនាបថនៃអរិយធម៌សាសនាជាច្រើនលើពិភពលោក។ ជាជាក់ស្តែង កន្លែងដែលទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទស្សនា គឺប៉មជួង និងស្គរចំនួនពីរខ្ពស់ឡើងទៅលើ ដែលមានភាពស្រដៀងគ្នាជាមួយនឹងប៉មជួង នៅក្នុងព្រះវិហារកាតូលិក។ នៅកណ្តាល ព្រះវិហារ កៅដាយ តៃនិញ (Cao dai Tay Ninh) ត្រូវបានរចនារូបសំណាកព្រះតាកំប៉ោង នៅលើដំបូល។ រូបភាពនៃព្រះវិហារនេះបានធ្វើឲ្យភ្ញៀវទស្សនានឹកឃើញនូវរាងមូលរបស់មេឃ និងរាងបួនជ្រុងស្មើនៃផែនដី។ ទាំងនេះក៏ជាទ្រឹស្ដីអំពីពិភពលោកក្នុងលទ្ធិខុងជឺ។ វិមាន ៨ ទិស មានរូបរាងស្រដៀងទៅនឹងយ័ន ៨ ទិសនៃសាសនាតាវ។ នៅលើដំបូលនៃវិមាននេះក៏មានព្រះពុទ្ធបដិមា ៣ អង្គ។ នៅខាងក្នុងព្រះវិហារ សាសនាកៅដាយ តៃនិញ (Cao dai Tay Ninh) មានសំណង់ ៩ជាន់ដែលបែងចែក ៩ថ្នាក់ពីទាបទៅខ្ពស់។
ព្រះវិហារ សាសនាកៅដាយ តៃនិញ (Cao dai Tay Ninh)។ រូបថត៖ ង្វៀនថាំង / VNP
នេះគឺជាសំណង់ស្ថាបត្យកម្មពិសេសមួយ ដែលមានការរួមផ្សំគ្នាយ៉ាងចុះសម្រុងរវាងមេឃដី និងមនុស្ស។ ព្រះវិហារ សាសនាកៅដាយ តៃនិញ (Tay Ninh) គឺជាទីតាំងស័ក្តិសិទ្ធិ សម្រាប់បម្រើតម្រូវការទស្សនា និងគោរពបូជា និងជាទីតាំងប្រមូលផ្ដុំសំណង់ស្ថាបត្យកម្មពិសេសនៃទស្សនៈវិជ្ជាលោកខាងកើត និងលោកខាងលិច។ ដូច្នេះហើយ ព្រះវិហារនេះគឺជាគោលដៅទេសចរណ៍សាសនាដ៏អស្ចារ្យមួយក្នុងតំបន់នេះ៕អត្ថបទ៖ ឡេមិញ / VNP - រូបថត៖ ង្វៀនថាំង ថុងថៀន / VNP
ប្រែសម្រួលដោយង្វៀនយ៉ាង