នាពេលថ្មីៗនេះ នៅឧទ្យាន ថុងញ៉ឹត (Thong Nhat) (រដ្ឋធានីហាណូយ) ពិធីបុណ្យម្ហូបបួស ឆ្នាំ២០២៤ បានប្រព្រឹត្តទៅក្រោមប្រធានបទ “និទាឃរដូវគ្មានទីបញ្ចប់”។ ពិធីកាត់ខ្សែបូ និងបើកពិធីបុណ្យម្ហូបបួស ឆ្នាំ២០២៤។
នាពេលថ្មីៗនេះ នៅឧទ្យាន ថុងញ៉ឹត (Thong Nhat) (រដ្ឋធានី ហាណូយ) ពិធីបុណ្យម្ហូបបួស ឆ្នាំ២០២៤ បានប្រព្រឹត្តទៅក្រោមប្រធានបទ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅក្រោមប្រធានបទ “និទាឃរដូវគ្មានទីបញ្ចប់”។ នេះជាព្រឹត្តិការណ៍វប្បធម៌ម្ហូបពិសេសក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ សហគមន៍អំពីអត្ថប្រយោជន៍នៃការហូបម្ហូបបួស ហើយក៏ជាឱកាសដើម្បីចែករំលែក និងសិក្សាពីអ្នកដែលកំពុងហូបបួស។
ពិធីបុណ្យម្ហូបបួស ឆ្នាំ ២០២៤ ក្រោមប្រធានបទ៖ និទាឃរដូវគ្មានទីបញ្ចប់ បានប្រារព្ធឡើងនៅឧទ្យាន ថុងញ៉ឹត (Thong Nhat) (រដ្ឋធានីហាណូយ) ។
ក្នុងពិធីបុណ្យនេះមានការចូលរួមពីដៃគូជិត ១៣០ អង្គភាព រួមមានអង្គការសង្គម អង្គការអាជីវកម្ម និងភោជនីយដ្ឋាន។ សកម្មភាពសំខាន់មួយនៃពិធីបុណ្យគឺការហូបម្ហូបប៊ូហ្វេបួសដែលកែច្នៃពីគ្រឿងផ្សំធម្មជាតិ ស្អាត និងសុវត្ថិភាព។ ក្រៅពីនេះក៏មានតូបដាក់លក់មុខម្ហូបពិសេសជាច្រើននៃតំបន់ផ្សេងៗដូចជា ហ្វើ នំអន្សំបួសនៃភាគខាងជើង នំបញ្ចុកហ្វេ (Hue) ភាគកណ្តាល បាញ់ឆែវភាគខាងត្បូង។ អ្នកក៏ហូបម្ហូបបួសផ្សេងទៀតដែលបាននាំមកពីលក្ខណៈវប្បធម៌នៃតំបន់ផ្សេងៗដូចជា pizza អ៊ីតាលី burger សហអាមេរិក ហ្វើកូរ៉េខាងត្បូង...
ចំណុចពិសេសមួយទៀតនៃពិធីបុណ្យម្ហូបបួស ឆ្នាំ២០២៤ នេះ គឺការដែលភ្ញៀវអាចចូលរួមក្នុងថ្នាក់បង្រៀនអំពីរបៀបច្នៃម្ហូបបួស និងការប្រឡងច្នៃម្ហូបបួស ដើម្បីរៀនពីរបៀបកែច្នៃម្ហូបបួសដ៏ឆ្ងាញ់ និងមានជីវជាតិសម្រាប់ខ្លួនឯង និងក្រុមគ្រួសារផងដែរ។ នេះពិតជាចំណេះដឹង និងបំណិនចាំបាច់ មិនត្រឹមតែសម្រាប់អ្នកដែលទើបតែចាប់ផ្តើមសិក្សាអំពីម្ហូបបួសប៉ុណ្ណោះទេ ថែមទាំងសម្រាប់អ្នកដែលហូបបួសច្រើនឆ្នាំមកហើយ ក៏ជាឱកាសដែលមិនគួររំលងឡើយ។ នំអន្សំបួស និងប៉ាតេបួសក្នុងពិធីបុណ្យ
“នេះជាឱកាសដែលអ្នកហូបបួសទាំងឡាយន្ទឹងរង់ចាំ មិនត្រឹមតែបានហូបម្ហូបបួសឆ្ងាញ់ៗ ដែលបានឆ្នៃមកពីតំបន់ផ្សេងៗប៉ុណ្ណោះទេ ថែមទាំងនេះជាឱកាសដើម្បីជួបជាមួយអ្នកដែលមានគោលបំណងរស់នៅបៃតង ដើម្បីការពារបរិស្ថាន” - លោកស្រី ង្វៀនធីវ៉ឹនអាញ (Nguyen Thi Van Anh) ដែលជាអ្នកហូបបួសរាប់ទសវត្សរ៍បានចែករំលែក។
គ្រាប់ធញ្ញជាតិក៏ជាផលិតផលដែលល្អសម្រាប់សុខភាព
ពិធីបុណ្យម្ហូបបួសមិនត្រឹមតែជាឱកាសមួយសម្រាប់អ្នកដើម្បីទទួលបទពិសោធន៍ និងស្វែងយល់បន្ថែមអំពីរបៀបរស់នៅតាមបែបហូបម្ហូបបួសដែលជាជម្រើសពណ៌បៃតងសម្រាប់ជីវិតប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាឱកាសដើម្បីចែករំលែក និងសិក្សាពីអ្នកដែលបានកំពុងរស់នៅតាមបែបនេះ។ ពិធីបុណ្យនេះ ក៏រួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីការការពារបរិស្ថាន និងសន្តិភាពពិភពលោក កាត់បន្ថយការប្រែប្រួលអាកាសធាតុ ដោយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ កាកសំណល់ពុល និងខ្ជះខ្ជាយធនធានធម្មជាតិ ផ្សព្វផ្សាយអំពីរបៀបរស់នៅបៃតង ហូបម្ហូបបួស ដើម្បីបន្ស៊ាំខ្លួនជាមួយធម្មជាតិ./.