ត្រីខ្យា ជាត្រីទឹកសាបដ៏កម្រមួយប្រភេទ ត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់ បន្ទាប់មកកាត់ជាដុំៗល្មមៗ ហើយប្រឡាក់ជាមួយគ្រឿងទេសពិសេសមួយចំនួនដូចជា ម៉ាក់ខេន (គ្រឿងទេសពិសេសរបស់បងប្អូនជនជាតិរស់នៅតំបន់ភាគពាយ័ព្យ) ម្ទេស ខ្ទឹមស ខ្ញី ស្លឹកគ្រៃ...
ត្រីខ្យាជាត្រីទឹកសាបដ៏កម្រមួយប្រភេទ ត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់ បន្ទាប់មកកាត់ជាដុំៗល្មមៗ ហើយប្រឡាក់ជាមួយគ្រឿងទេសពិសេសមួយចំនួនដូចជា ម៉ាក់ខេន (គ្រឿងទេសពិសេសរបស់បងប្អូនជនជាតិរស់នៅតំបន់ភាគពាយ័ព្យ) ម្ទេស ខ្ទឹមស ខ្ញី ស្លឹកគ្រៃ... ដើម្បីបង្កើតរសជាតិឈ្ងុយឆ្ងាញ់។ បន្ទាប់ពីត្រីបានប្រឡាក់ ហើយបានវេចក្នុងស្លឹកចេក ឬស្លឹកយ៉ង រួចដុតលើចង្ក្រានធ្យូង ។
ត្រីខ្យាវេចស្លឹកដុតបានក្លាយជាមុខម្ហូបពិសេសមួយ ដែលមិនអាចខ្វះបានក្នុងវប្បធម៌ម្ហូបអាហាររបស់ប្រជាជនថៃ។
ការវេចត្រីក្នុងស្លឹក មិនត្រឹមតែធ្វើឱ្យត្រីស្រស់ប៉ុណ្ណោះទេ ប៉ុន្តែនោះក៏ជានិមិត្តរូបនៃការជួបជុំគ្រួសារ និងសាមគ្គីភាពផងដែរ។ ម្ហូបនេះក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅរបស់ប្រជាជនផងដែរ ដោយបង្ហាញពីភាពប៉ិនប្រសប់ និងភាពច្នៃប្រឌិតក្នុងការកែច្នៃម្ហូបអាហារពីគ្រឿងផ្សំដែលមានស្រាប់ក្នុងធម្មជាតិ។
នៅពេលពិសារ អ្នកទទួលទានមានអារម្មណ៍ថា សាច់ត្រីឆ្ងាញ់រួមផ្សំនឹងរសជាតិហឹរនៃគ្រឿងទេស និងក្លិនពិសេសនៃស្លឹកដែលវេច។ ម្ហូបនេះកាន់តែមានភាពទាក់ទាញ នៅពេលដែលជ្រលក់ជាមួយអំបិលពិសេសរបស់បងប្អូនជនជាតិនៃភាគពាយ័ព្យ នោះក៏ជាទឹកជ្រលក់ពិសេសរបស់ជនជាតិថៃ ថែមទាំងបង្កើនរសជាតិឈ្ងុយឆ្ងាញ់របស់មុខម្ហូបនេះ។
ត្រីខ្យាវេចស្លឹកដុត គឺមុខម្ហូបមួយដែលមានអត្ថន័យវប្បធម៌សម្រាប់ជនជាតិថៃ។ មុខម្ហូបនេះបានធ្វើក្នុងឱកាសបុណ្យទាន បុណ្យតេត ឬទទួលភ្ញៀវកិត្តិយស បង្ហាញពីការគោរពរាប់អាន និងការរាក់ទាក់របស់ប្រជាជននៅទីនេះ។
ខ្យាវេចស្លឹកដុត គឺជាមុខម្ហូបមួយមានតម្លៃ ដែលធម្មជាតិផ្តល់ជូនប្រជាជននៅខេត្ត ឌៀនបៀន (Dien Bien)។ ម្ហូបនេះបានក្លាយជានិមិត្តសញ្ញាវប្បធម៌ រួមចំណែកលើកស្ទួយរូបភាពទេសចរណ៍ក្នុងស្រុក។
ត្រីខ្យាវេចស្លឹកដុតជាម្ហូបពិសេសមួយរបស់ជនជាតិថៃ
ប្រសិនបើអ្នកមានឱកាសមកខេត្ត ឌៀនបៀន (Dien Bien) កុំភ្លេចពិសាត្រីខ្យាវេចស្លឹកដុត ដើម្បីទទួលបទពិសោធន៍យ៉ាងពេញលេញដោយរសជាតិពិសេសនៃតំបន់ព្រៃភ្នំភាគពាយ័ព្យ។ ម្ហូបនេះមិនត្រឹមតែធ្វើឲ្យភ្ញៀវទទួលទានពេញចិត្តប៉ុណ្ណោះទេ ថែមទាំងម្ហូបនេះនាំមកនូវបទពិសោធន៍នូវវប្បធម៌ម្ហូបអាហារពិសេស និងមានអត្ថន័យនៃផលិតផល និងប្រជាជននៅទីនេះផងដែរ./.
អត្ថបទ៖ ប៊ិចវ៉ឹន –រូបថត៖ ត្រឹនថាញយ៉ាង/កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង