ភាពពិសេសនៃកម្មវិធីដង្ហែរតាមដងផ្លូវ៖ “ពណ៌នៃទ្វីបទាំងប្រាំ”

នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៦ ពិធីបុណ្យតាមដងផ្លូវ “ពណ៌នៃទ្វីបទាំងប្រាំ” បានធ្វើឡើង នៅតំបន់ថ្មើរជើងជុំវិញបឹង ហ័នគៀម (​Hoan Kiem)។  មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងហាណូយជាអធិបតី និងដឹកនាំរោងល្ខោនអាយ៉ងទឹកថាំងឡុង (Thang Long) រៀបចំ ហើយមានការចូលរួមពីក្រុម សិល្បៈក្នុងស្រុក និងអន្តរជាតិ រួមជាមួយសិល្បករ សិល្បការិនី សិប្បករ អ្នក​បង្ហាញ​ម៉ូដ សហគមន៍អន្តរជាតិ ព្រមទាំងប្រជាជនរដ្ឋធានី និងភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ។ កម្មវិធីនេះស្ថិតក្នុងក្របខណ្ឌនៃពិធីបុណ្យវប្បធម៌ពិភពលោក នៅរដ្ឋានីហាណូយលើកទីពីរ។

ដោយមានប្រធានបទ “ការប្រមូលបេតិកភណ្ឌ - កសាងអនាគត” ពិធីបុណ្យ “ពណ៌នៃទ្វីបទាំងប្រាំ” ត្រូវបានរចនាឡើងដូចជាកន្លែងផ្លាស់ប្តូរវប្បធម៌ដ៏បើកចំហ និងរស់រវើក។ តាមរយៈអាវផាយ សិល្បៈសម្តែង និងសកម្មភាពតាមដងផ្លូវ កម្មវិធីនេះបានឧទ្ទេសនាមតម្លៃពិសេសនៃវប្បធម៌វៀតណាម ព្រមទាំងបង្កើតឱកាសសម្រាប់ប្រទេសនានា ចែក​រំលែក ផ្លាស់ប្តូរ និងលើកតម្កើងលក្ខណៈវប្បធម៌ពិសេសនៃប្រទេសនីមួយៗ។

ចំណុចលេចធ្លោមួយនៃពិធីបុណ្យតាមដងផ្លូវ "ពណ៌នៃទ្វីបទាំងប្រាំ" គឺក្បួនដង្ហែអាវផាយវៀតណាម រួមផ្សំជាមួយសំលៀកបំពាក់ប្រពៃណីមកពីប្រទេសដទៃទៀត ដែលមាន​ការចូលរួមពីមនុស្សចំនួន ១០០០ នាក់។ អាវផាយវៀតណាម និងសំលៀកបំពាក់ប្រពៃណីចម្រុះពណ៌នៃប្រទេសផ្សេងៗ ដែល​បានបង្កើតជាគំនូរនូវវប្បធម៌ចម្រុះមួយ​ផ្ទាំង និងសម្បូរបែបនៅចំកណ្តាលរដ្ឋធានី។

ពិធីបុណ្យឆ្នាំនេះមានការចូលរួមពីក្រុមសិល្បៈ និងអង្គការវប្បធម៌មកពី ១៥ ប្រទេស រួមមាន៖ អូទ្រីស អង់ហ្គោឡា អាស៊ែបៃហ្សង់ បង់ក្លាដែស ចិន អ៊ីរ៉ង់ ឡាវ ម៉ុងហ្គោលី ម៉ារ៉ុក ហ្វីលីពីន អេស្ប៉ាញ អ៊ុយក្រែន ប៉េរូ ស្រីលង្កា និងវៀតណាម។

នេះក៏ជាឱកាសមួយដើម្បីផ្សព្វផ្សាយរូបភាពនៃទីក្រុងហាណូយ - "ទីក្រុងសម្រាប់សន្តិភាព" ដែលជារដ្ឋធានីដែលសម្បូរទៅដោយប្រពៃណី មិត្តភាព បើកចំហ និងសមាហរណកម្ម។ តាមរយៈការចូលរួមពីខឿនវប្បធម៌ផ្សេងៗគ្នា ពិធីបុណ្យនេះបន្តបញ្ជាក់ពីតួនាទីនៃវប្បធម៌ជាស្ពានតភ្ជាប់សហគមន៍ និងប្រជាជាតិនានា ដោយរួមចំណែកដល់ការផ្សព្វផ្សាយសារនូវសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងរួមគ្នា ដើម្បីអភិវឌ្ឍ៕


top