គុណសម្បត្តិរបស់ប្រភេទក្រូចគ្មានគ្រាប់គឺមិនបានបំផ្លាញដោយដង្កូវ មានទឹកជាច្រើននិងភាពជូរល្មម ថែមទាំងទន្នផលខ្ពស់ផងដែរ ដូច្នេះគ្រួសារកសិករជាច្រើនរស់នៅស្រុកខ័យចូវ (Khoai Chau) (ខេត្តហ៊ឹងអៀន) (Hung Yen) បានជ្រើសរើសដំណាំប្រភេទក្រូចនេះ ដើម្បីដាំដុះតាមបទដ្ឋាន VietGap ដែលកំពុងទទួលបាន “រដូវកាលប្រមូលផលផ្អែម” និងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្ម ក្នុងតំបន់។
ជាម្នាក់កសិករក្នុងចំណោមបណ្តាកសិករ ដែលចាប់ផ្តើមការដាំដុះប្រភេទក្រូចគ្មានគ្រាប់ តាំងពីឆ្នាំ២០១២ បងប្រុស ង្វៀនហ៊ឹវហា (Nguyen Huu Ha) រស់ក្នុងឃុំតឹនយ៉ឹន (Tan Dan) ស្រុកខ័យចូវ (Khoai Chau) ខេត្តហ៊ឹងអៀន (Hung Yen) បានឲ្យដឹងថា៖ ដោយជំនួយរបស់មិត្តភក្តិ បងប្រុសហា (Ha)បាននាំចូលក្រូចប្រភេទមួយចំនួនពីប្រទេសអូស្ត្រាលីនិងប្រទេសអាមេរិកនិងផ្សាំមែកលើដំណាំក្រូចថ្លុង។ នៅក្នុងឆ្នាំ២០១២ បងប្រុសហា (Ha) បានផ្សាំមែកលើដំណាំក្រូចថ្លុងចំនួន ១៧៥ ដើម ប៉ុន្តែបងហា (Ha) ទើបទទួលប្រាក់ចំណូល ១៥ លានដុងតែប៉ុណ្ណោះ រហូតដល់ដើមឆ្នាំ២០១៣ គាត់បានប្រមូលផ្លែក្រូចចំនួន ១,៨ តោន ស្មើនឹង ៣០ លានដុង។
ខុសនឹងប្រភេទក្រូចធម្មតា តាំងពីពេលដាំរហូតដល់រដូវប្រមូលផ្លែ ចំណាយខណៈពេល ១៥ ខែនិងទទួលបានចាប់ពី ១០ ដល់ ២០ គីឡូក្រាមតែប៉ុណ្ណោះ នាខែកក្កដានិងខែសីហា រីឯប្រភេទក្រូចគ្មានគ្រាប់នេះវិញ កសិករចំណាយពេលដាំដុះតែពី ៣ ដល់ ៥ ខែ ហើយអាចប្រមូលផ្លែពីខែកុម្ភៈដល់ខែមិថុនាជាបន្តបន្ទាប់។ ជាមួយទឹកដមដ៏ពិសេសនិងភាពជូរល្មមប្រភេទក្រូចគ្មានគ្រាប់នេះមិនត្រឹមតែប្រើប្រាស់ដូចជាគ្រឿងទេសមួយប្រភេទតែប៉ុណ្ណោះ ទេថែមទាំងធ្វើជាទឹកជ្រលក់ ទឹកក្រូច និងស្រាក្រូចផងដែរ។