ថ្មីៗនេះ តាមការណាត់ ខ្ញុំបានទៅជួបគ្រូគុន ប៊ូយ ម៉ាញទឿង (Bui Manh Tuong) នៅ “សាលាគុនអ៊ីវ៉ដាវ
ថ្មីៗនេះ តាមការណាត់ ខ្ញុំបានទៅជួបគ្រូគុន ប៊ូយ ម៉ាញទឿង (Bui Manh Tuong) នៅ “សាលាគុនអ៊ីវ៉ដាវ - Y Vo Dao”មានអាសយដ្ឋាននៅលេខ៦៨ ផ្លូវង៉ុកធ្វី (Ngoc Thuy) ស្រុកឡុងបៀន (Long Bien) ហាណូយ។ ខាងក្នុងសាលាគុនប៉ះចំភ្នែកខ្ញុំ គឺលោកគ្រូគុនម្នាក់មានវ័យក្មេង ទឹកមុខស្លូតបូតនិងស្និទ្ធស្នាល។ គ្រូគុនស្វាគមន៍ខ្ញុំដោយទឹកមុខញញឹមស្និទ្ធស្នាល ជាមួយនឹងកាយវិការចាប់ដៃពោរពេញដោយកម្លាំងយ៉ាងមាំនៃអ្នកហាត់គុនម្នាក់។ បងគឺគ្រូគុន ប៊ូយ ម៉ាញទឿង (Bui Manh Tuong) ប្រធានតំណាងបក្សគុន សឺនដុងឡាកហុង (Son Dong Lac Hong) និងជាសមាជិកនៃអគ្គសមាគមអភិវឌ្ឍក្បាច់គុនពិភពលោក។
គ្រូគុន ប៊ូយ ម៉ាញទឿង (Bui Manh Tuong)ប្រធានតំណាងបក្សគុនសឺនដុងឡាកហុង(Son Dong Lac Hong) នៅប្រទេសវៀតណាម។ រូបថត៖ ខាញឡុង
គ្រូគុន ប៊ូយ ម៉ាញទឿង (Bui Manh Tuong) មានឪពុកជាគ្រូគុន បងធ្លាប់ហាត់គុនតាំងពីអាយុ៥ឆ្នាំ។ បច្ចុប្បន្ន បងបានផ្សារភ្ជាប់នឹងក្បាច់គុនជាង៣០ឆ្នាំកន្លង ហើយកំពុងបង្កើតពង្រីកបក្សគុន សឺនដុងឡាកហុង (Son Dong Lac Hong) ឱ្យមានភាពរីកចម្រើន។ បក្សគុន សឺនដុងឡាកហុង (Son Dong Lac Hong) មានដើមកំណើតចេញពី បក្សគុនសៅលិញសឺនដុង (Thieu Lam Son Dong) វៀតណាម។ បក្សគុន សឺនដុងឡាកហុង (Son Dong Lac Hong) បានបំបែកចេញពីបក្សគុនមួយនេះ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១០។ សមាគមក្បាច់គុនហាណូយទទួលស្គាល់បក្សគុន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១០ បង្ហាញវត្តមាននៅភូមិក្បាច់គុនវៀតណាម នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១១។ វិហារបូជនិយដ្ឋានគ្រូដើមរបស់បក្សគុន នៅលេខ៤៩៩ ផ្លូវង្វៀនខ្វាយ (Nguyen Khoai) ហាណូយ ដឹកនាំដោយគ្រូ ផាម ស្វឹនទុង (Pham Xuan Tung) ជាអ្នកបង្កើតឡើង។ គ្រូគុន ប៊ូយ ម៉ាញទឿង (Bui Manh Tuong) ជាសិស្សគណនៃគ្រូ ផាម ស្វឹនទុង (Pham Xuan Tung) (អ្នកបង្កើតបក្សគុនសឺនដុងឡាកហុង - Son Dong Lac Hong) នៅប្រទេសវៀតណាម។
ប្រព័ន្ធហ្វឹកហាត់នៃបក្សគុន សឺនដុងឡាកហុង (Son Dong Lac Hong) បានបែងចែកជាប្រព័ន្ធវិទ្យាសាស្រ្តរៀបចំតាមបទដ្ឋានហ្វឹកហាត់ ពីទាបរហូតដល់ខ្ពស់ សមស្របនឹងអាយុ វណ្ណៈរបស់អ្នករៀនក្បាច់គុណ។ បក្សគុនមានប្រព័ន្ធមូលដ្ឋានគ្រប់គ្រាន់ដូចជា៖ ក្បាច់ជំហានដើរ ក្បាច់ឃុំរង ក្បាច់ជើង ប្រព័ន្ធក្បូនខ្នាត អាវុធ ហាត់ជាដៃគូ ហាត់ធាតុខាងក្នុង និងខាងក្រៅ ហាត់ធាតុបំប៉ន ប្រព័ន្ធខ្សែក្រវាត់។ ជាពិសេស សឺនដុងឡាកហុង (Son Dong Lac Hong) លើកកម្ពស់៖ ចិត្ត - គុណធម៌ និងសីលធម៌។
គ្រូគុន ប៊ូយ ម៉ាញទឿង (Bui Manh Tuong) រៀបរាប់ថា៖ ប្រព័ន្ធក្បាច់គុនរបស់បក្សគុនសឺនដុងឡាកហុង (Son Dong Lac Hong) បានកសាងនៅលើមូលដ្ឋានធាតុញីឈ្មោល ធាតុប្រាំ យកទន់ទប់រឹង អនុវត្តតាមទ្រឹស្តីនៃក្បាច់គុនបុរាណលោកខាងកើត ផ្អែកលើមូលដ្ឋានក្បាច់ធាតុប្រាំ។ នាគ ពស់ ខ្លា ខ្លារខិន ចំពុះសត្វក្រៀល។ ក្នុងនោះក្បាច់ខ្លាជំនាញហាត់ពត់ឆ្អឹងបង្កើតកម្លាំងកាយ។ ក្បាច់ខ្លារខិនជំនាញហាត់កម្លាំងសាច់ដុំ ល្បឿនហកលោត។ ក្បាច់នាគជំនាញហាត់សសៃឱ្យមានកម្លាំងរឹងមាំ រស់រវើក។ ក្បាច់ចំពុះសត្វក្រៀលជំនាញហាត់រក្សាលំនឹង ភាពអត់ធ្មត់។ អក្សរទាំង៤ សឺនដុងឡាកហុង (Son Dong Lac Hong) បង្ហាញចេញពីក្បាច់គុនសឺនដុង (Son Dong) តែងតែស្ថិតនៅក្នុងឈាមជ័រ ឡាកហុង (Lac Hong) (កូននាគចៅទេវតា) មានន័យថា “សិស្សគណនៃបក្សគុនតែងយកមាតុភូមិធ្វើជាផ្ទះ"។
បក្សគុន សឺនដុងឡាកហុង (Son Dong Lac Hong) មានការប្រមូលផ្តុំភាពប្រណីត៖ ក្បាច់អក្សរ តន្រ្តី ក្បាច់គុន និងសមាធិ សព្វថ្ងៃកំពុងរក្សា និងអភិវឌ្ឍលក្ខណៈវប្បធម៌ប្រពៃណីរបស់វៀតណាម ជាមួយនឹងបែបក្បាច់គុនដូចជា ក្បាច់ការពារខ្លួន ក្បាច់ប្រយុទ្ធ ក្បាច់សម្តែងប្រឡង ក្បាច់គុនភាពយន្ត និងហាត់ធាតុព្យាបាលជំងឺ។ល។
គ្រូគុន ប៊ូយ ម៉ាញទឿង (Bui Manh Tuong) ជាអ្នកកំពុងបង្រៀន និងបើកទូលាយបក្សគុន។ បងមិនត្រឹមតែជាគ្រូបង្វឹកប៉ុណ្ណោះទេ នៅទាំងជាអ្នកចូលរួមប្រឡងសម្តែងនៅតាមកម្មវិធីប្រឡងក្បាច់គុន មហាសន្នបាតកីឡា នៅវៀតណាម និងអន្តរជាតិផង។ គាត់ទទួលបានសមិទ្ធផលជាច្រើនជូនបក្ស ជាពិសេសបានសហសម្ពន្ធក្បាច់គុន ជូនបណ្ណសរសើរដោយមានគុណបំណាច ចូលរួមឧទ្ទេសនាមក្បាច់គុនប្រពៃណីវៀតណាម ក្នុងអង្គមហាសន្នបាត១០០០ឆ្នាំរាជវាំងថាំងឡុង ហាណូយ។ នៅឆ្នាំ២០១៩ គ្រូគុន ប៊ូយ ម៉ាញទឿង (Bui Manh Tuong) បំបែកឯតទគ្គកម្ម ដោយយកជំនះ១៣៩គីឡូក្រាមថ្ម granite ដិតជាប់លើរាងកាយ ដោយកម្លាំងធាតុ បំបែកឯតទគ្គកម្មខាងឧទ្ទេសនាមលើកម្មវិធី “ភ្នាល់លើកនេះនរណាឈ្នះ” នៅប៉ុស្តិ៍ទស្សន៍វៀតណាម (VTV3)។ ក្នុងឆ្នាំដដែលនោះ គាត់បានបង្កើត “សាលាគុនអ៊ីវ៉ដាវ” (Y Vo Dao Quan) ជាទីកន្លែងហាត់ក្បាច់គុន បង្រៀនក្បាច់គុន និងផ្សព្វផ្សាយភាពប្រណីតនៃក្បាច់គុន សឺនដុងឡាកហុង (Son Dong Lac Hong) នៅវៀតណាម។
បច្ចុប្បន្ន បក្សគុន សឺនដុងឡាកហុង (Son Dong Lac Hong) មានសាលាគុន ក្លឹប និងសិស្សគណប្រមាណ១០០០នាក់ពាសពេញទូទាំងប្រទេស ក្នុងនោះប្រមូលផ្តុំច្រើននៅតាមខេត្ត៖ ខេត្តហឹងអៀន (Hung Yen) ហាយយឿង (Hai Duong) ហាយផុង (Hai Phong) ថាញហ្វ័រ (Thanh Hoa) ក្វាងនិញ (Quang Ninh) និងដៀនបៀន (Dien Bien)។ល។ ដោយមានមេលំហាត់សម្បូរបែប និងស្នៀតគុនរាប់១០០០ស្នៀត បក្សគុន សឺនដុងឡាកហុង (Son Dong Lac Hong) ធ្លាប់ទទួលបានរង្វាន់ជាច្រើន នៅតាមកម្មវិធីប្រឡងក្បាច់គុនវៀតណាម។ គ្រូគុន ប៊ូយ ម៉ាញទឿង (Bui Manh Tuong) រៀបរាប់ បំណងនៅពេលវេលាខាងមុខរបស់គាត់គឺ អាចនាំយកក្បាច់គុននេះ ចូលក្នុងប្រព័ន្ធសាលារៀន ដើម្បីជួយសិស្សសាលាហាត់បំប៉នសុខភាព និងបញ្ញា៕
អត្ថបទ៖ ប៊ិចវឹន រូបថត៖ ខាញឡុង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង