អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung។ (រូបថត៖ VNA)
ថ្លែងក្នុងជំនួបពិភាក្សា លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា៖ “ខ្ញុំមានសេចក្តីសោមនស្សរីករាយ ហើយសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះឯកឧត្តមប្រធានាធិបតី ដែលបានផ្តល់អាទិភាពពិសេសដោយបានអញ្ជើញរូបខ្ញុំ ជាភ្ញៀវដំបូងគេរបស់រដ្ឋកូរ៉េខាងត្បូង បន្ទាប់ពីមានរដ្ឋាភិបាលថ្មី ដែលបង្ហាញពីការគោរព និង អាទិភាពខ្ពស់បំផុតរបស់កូរ៉េខាងត្បូង និងឯកឧត្តមប្រធានាធិបតីផ្ទាល់ចំពោះទំនាក់ ទំនងរវាងប្រទេសទាំងពីរ។ ជាថ្មីម្តងទៀត ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ ឯកឧត្ត ដែលត្រូវបានគេទុកចិត្តបោះឆ្នោតជ្រើសតាំងជាប្រធានាធិបតីទី ២១ នៃសាធា រណរដ្ឋកូរ៉េ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងកិត្យានុភាព ឫទ្ធានុភាព និងចក្ខុ វិស័យយុទ្ធសាស្ត្ររបស់ខ្លួន ឯកឧត្តមប្រធានាធិបតីនឹងដឹកនាំសាធារណរដ្ឋកូរ៉េ ដើម្បី បន្តបង្កើតឡើងអព្ភូតហេតុថ្មីនៅក្នុងដំណាក់កាលបន្ទាប់”។ រីឯខ្លួនវិញ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានសង្កត់ធ្ងន់ម្តង ទៀតថា វៀតណាមជាដៃគូដ៏សែនសំខាន់សម្រាប់កូរ៉េខាងត្បូង មិនត្រឹមតែលើវិស័យ ពាណិជ្ជកម្ម និងការវិនិយោគប៉ុណ្ណោះទេ ថែមទាំងផ្នែកសន្តិសុខជាតិទៀតផង។ បច្ចុប្បន្ននេះ វៀតណាមកំពុងមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស ហើយនាពេល ខាងមុខ វៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់។
ទិដ្ឋភាពនៃជំនួបពិភាក្សាការងារ។ (រូបថត៖ VNA) |
ភាគីទាំងពីរបានឯកភាពបន្តពង្រីកកិច្ចសហប្រតិបត្តិការទាំងកម្រិតបក្ស រដ្ឋ រដ្ឋា ភិបាល និងរដ្ឋសភា ដើម្បីតម្រង់ទិសយុទ្ធសាស្ត្រ និងបង្កើតមូលដ្ឋានគ្រឹះនយោបាយ អំណោយផល ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ; ជំរុញខ្លាំងកិច្ចសហប្រតិ បត្តិការជាក់ស្តែងលើវិស័យសំខាន់ៗដូចជាការទូត ការពារជាតិ និងសន្តិសុខ; សម្រប សម្រួលដោះស្រាយបញ្ហាសន្តិសុខមិនប្រពៃណី ឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មបច្ចេក វិទ្យាខ្ពស់ និងគ្រឿងញៀន។ ភាគីទាំងពីរបានឯកភាពបន្តពង្រីកទំហំវិនិយោគ ដោយ ផ្សារភ្ជាប់ជាមួយនឹងកិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុងវិស័យបច្ចេកវិទ្យា ដោយផ្តល់ អាទិភាពដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផលិតឧបករណ៍អេឡិចត្រូនិកបច្ចេក វិទ្យាខ្ពស់ semiconductor បញ្ញាសិប្បនិម្មិត ថាមពលកកើតឡើងវិញ ទីក្រុងឆ្លាតវៃ ការ កសាងបណ្ដុំផលិតកម្មឧស្សាហកម្មឯកទេសតាមខ្សែសង្វាក់តម្លៃ; បន្តសម្រួល ដល់ពាណិជ្ជកម្ម បើកទីផ្សារសម្រាប់ទំនិញរបស់គ្នាទៅវិញទៅមក តាមនោះរួមចំណែក ដល់ការសម្រេចគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥០ ពាន់លាន ដុល្លារអាមេរិកនៅឆ្នាំ ២០៣០; ផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងវិស័យ ដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាយុទ្ធសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធបន្សាំទៅនឹងការប្រែប្រួល អាកាសធាតុ។ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវជំនឿជាក់ថា ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយវៀតណាម - កូរ៉េខាងត្បូងនឹងកាន់តែអភិវឌ្ឍន៍យ៉ាងជាក់ស្ដែង ប្រកប ដោយប្រសិទ្ធភាព និរន្តរភាព និងយូរអង្វែង ដើម្បីផលប្រយោជន៍ប្រជាជននៃ ប្រទេសទាំងពីរ រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕