ជញ្ជាំងនៅតាមបណ្ដោយព្រំដែនរវាងអាមេរិក និងម៉ិកស៊ិក (រូបថត៖ TTXVN)
នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រឹទ្ធសមាជិកគណបក្សប្រជាធិបតេយ្យមួយក្រុម បានប្រកាសគម្រោងច្បាប់មួយ សំដៅរារាំងការដែលប្រធានាធិបតីអាមេរិក លោក Donald Trump ប្រើប្រាស់មូលនិធិជួយសង្គ្រោះគ្រោះធម្មជាតិ ដើម្បីកសាង ជញ្ជាំងនៅតាមបណ្តោយព្រំដែនភាគខាងត្បូងជាប់ប្រទេសម៉ិកស៊ិក។
គម្រោងច្បាប់នេះមានឈ្មោះថា ក្រឹត្យក្រមការពារមូលនិធិជួយសង្គ្រោះគ្រោះធម្មជាតិនឹងមិនអនុញ្ញាតអោយ លោក Donald Trump ប្រើប្រាល់កញ្ចប់ថវិការដែលបានបែងចែកឲ្យក្រសួងសន្តិសុខផ្ទៃក្នុង ក្រសួងអភិវដ្ឍន៍លំនៅដ្ឋាន និងនគរ ឬយុទ្ធជនជាង កងទ័ពជើងទឹកអាមេរិកសម្រាប់ជួយសង្គ្រោះគ្រោះមហន្តរាយ ដើម្បីកសាងជញ្ជាំងនៅតាមបណ្ដោយព្រំដែនរវាងអាមេរិក និងម៉ិកស៊ិកឡើយ។
ក្នុងសេចក្តីប្រកាសមួយ ព្រឹទ្ធសមាជិក លោក Kamala Harris មកពីក្រុម ព្រឹទ្ធសមាជិកប្រជាធិបតេយ្យ ដែលបានលើកគម្រងច្បាប់ពោលខាងលើបានអះអាងថា គម្រងច្បាប់នេះសំដៅជួយធានាប្រភពថវិកាសម្រាប់ជនរងគ្រោះ ដោយគ្រោះធម្មជាតិ ដែលមិនប្រើប្រាស់សម្រាប់គោលបំណងកសាងជញ្ជាំងព្រំដែនឡើយ ហើយជាផែនការដែលត្រូវបានរដ្ឋសភាអាមេរិកបដិសេធមិនផ្តល់សច្ចាប័ន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម