ព័ត៌មាន

ព្រះមហាក្សត្រ ផ្ញើសារអបអរសាទរជូន លោកអគ្គលេខាបក្ស តូឡឹម (To Lam)

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរ លោក តូឡឹម (TO Lam) ដែលត្រូវបានមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី១៤ របស់គណបក្សកុម្មុយនីស្តវៀតណាម បោះឆ្នោតជ្រើសតាំងជាថ្មី ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

លោក តូ ឡឹម (To Lam) អគ្គលេខាបក្ស និងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ ទ្រី យុង – VNA

ក្នុងសារលិខិតអបអរសាទរ របស់ព្រះមហាក្សត្រ បានសរសេរថា «ក្នុងនាមប្រជារាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងសូមអបអរសាទរ ចំពោះ លោក TO Lam ដែលត្រូវបានមហាសន្និបាត តំណាងទូទាំង ប្រទេសលើកទី១៤ របស់គណបក្សកុម្មុយនីស្តវៀតណាម បោះឆ្នោតជ្រើសតាំងជាថ្មីជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកលោកអគ្គលេខាបក្ស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងទទួលបានមហាជោគជ័យ មានការអភិវឌ្ឍន៍រីកចម្រើន ជឿន​លឿន​លើគ្រប់វិស័យ និងរក្សាបាននូវតួនាទីដ៏សំខាន់នៅក្នុងតំបន់ និងនៅក្នុងពិភពលោក។

ខ្ញុំសង្ឃឹមថា ប្រជាជាតិយើងទាំងពីរ កម្ពុជា-វៀតណាម កាន់តែមានទំនាក់ទំនងជិតស្និទ្ធល្អ ហើយបន្តរក្សានៅសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ជាតិ បានកាន់តែល្អប្រសើរ ថែមទៀត។

ខ្ញុំសូមជូនពរលោកអគ្គលេខាបក្ស សូមមានសុខភាពល្អបរិបូរណ៍ បានប្រកបតែនឹង សេចក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការ និងទទួលបានមហាជ័យជម្នះថ្មីៗថែមទៀត ក្នុងបេសកកម្ម ដ៏ឧត្តុង្គឧត្តមដើម្បីបម្រើប្រជាជាតិ និងប្រជាជនវៀតណាម កុំបីអាក់ខានឡើយ។

សូម លោកអគ្គលេខាបក្ស ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតអំពីខ្ញុំ»៕


top