ព្រះមហាក្សត្រថៃ Maha Vajiralongkorn និងព្រះមហាក្សត្រី នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ លោក Phan Chi Thanh និងលោកជំទាវ មកជំរាបលាមុននឹងបញ្ចប់អាណត្តិបេសកកម្មនៅប្រទេសថៃ។
ព្រះមហាក្សត្រថៃ Maha Vajiralongkorn និងព្រះមហាក្សត្រី បានទទួលជួបឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ លោក Phan Chi Thanh និងលោកជំទាវនៅវិមាន Dusit។ រូបថត៖ TTXVN
ក្នុងពិធីទទួលបដិសណ្ឋារកិច្ចនៅវិមាន
Dusit
ក្នុងទីក្រុងបាងកក
ព្រះមហាក្សត្រថៃបានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ
និងការរួមចំណែករបស់ឯកអគ្គរដ្ឋទូត Phan Chi Thanh ក្នុងអាណត្តិបេសកកម្មរបស់ខ្លួន។
មហាក្សត្រថៃបានជូនពរឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តពង្រឹងនិងអភិវឌ្ឍន៍បន្ថែមទៀត។
រីឯខ្លួនវិញ
លោកឯកអគ្គរដ្ឋទូត Phan Chi Thanh បានអះអាងថា
រដ្ឋាភិបាលវៀតណាមនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចថៃ
មកបណ្តាក់ទុននិងធ្វើអាជីវកម្មនៅវៀតណាម
ព្រមទាំងលើកទឹកចិត្តនិងជួយសម្រួលដល់ភ្ញៀវទេសចរថៃមកកាន់វៀតណាម។
ឯកអគ្គរដ្ឋទូតបានរំលឹកឡើងវិញនូវការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម
ដែលបានអញ្ជើញព្រះមហាក្សត្រនិងព្រះមហាក្សត្រីនៃព្រះរាជាណាចក្រថៃ មកធ្វើទស្សនកិច្ចនៅវៀតណាមម្តងទៀតនៅពេលវេលាសមស្រប៕