ព័ត៌មាន ព្រឹត្តិការណ៍ World Cup ២០២៦៖ ពិធីបើកដំបូងបានប្រព្រឹត្តទៅនៅម៉ិកស៊ិក 11/06/2026 ពិធីបើកដំបូងនៃព្រឹត្តិការណ៍ World Cup បានប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមិថុនា នៅទីក្រុងម៉ិកស៊ិក (ប្រទេសម៉ិកស៊ិក) មុននឹងការប្រកួតបើកឆាកនៃពូល A រវាងសហម្ចាស់ផ្ទះម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូង។ អ្នកទេសចរជ្រើសរើសវត្ថុអនុស្សាវរីយ៍ដែលនិមត្តិសញ្ញានៃ World Cup នៅកណ្តាលទីក្រុងម៉ិកស៊ិក។ រូបថត៖ VNAតាំងពីដើមមក ព្រឹត្តិការណ៍ World Cup ២០២៦ គឺខុសពីព្រឹត្តការណ៍មុនៗ ដោយមានពិធីបើកចំនួនបីលើកដាច់ដោយឡែកពីគ្នាសម្រាប់ប្រទេសសហម្ចាស់ផ្ទះទាំងបី ដោយមានរយៈពេល ៩០នាទី មុននឹងការប្រកួតបើកឆាករបស់ ម៉ិកស៊ិក កាណាដា និងសហរដ្ឋអាមេរិក។ពិធីបើកដំបូងបានប្រព្រឹត្តទៅនៅកីឡាដ្ឋាន Estadio Azteca រយៈពេល ៩០នាទីមុនការប្រកួតរវាងម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូង នៅវេលាម៉ោង ១រសៀល (ម៉ោងក្នុងតំបន់) ថ្ងៃទី១១ ខែមិថុនា។ តំណាងឱ្យប្រទេសម្ចាស់ផ្ទះ តារាចម្រៀង Alejandro Fernandez នឹងច្រៀងបទភ្លេងជាតិម៉ិកស៊ិក ខណៈដែលតារាចម្រៀង Tyla នឹងច្រៀងបទផ្លេងជាតិអាហ្វ្រិកខាងត្បូង។ ឯកអគ្គរដ្ឋទូតនៃ World Cup ២០២៦ គឺតារាសម្តែង Salma Hayek រួមជាមួយសិល្បករល្បីៗជាច្រើនទៀត ក៏នឹងមានវត្តមាននៅក្នុងពិធីបើក ដើម្បីស្វាគមន៍អ្នកគាំទ្រមកកាន់ទីក្រុងម៉ិកស៊ិកផងដែរ។ពិធីបើកបន្ទាប់នឹងធ្វើឡើងនៅកីឡាដ្ឋាន BMO Field ប្រទេសកាណាដា មុនការប្រកួតរវាងកាណាដា ជាមួយ បូស្នៀ និងហឺហ្សេហ្គោវីណា នៅថ្ងៃទី១២ ខែមិថុនា តាមម៉ោងក្នុងតំបន់។នៅពហុកីឡដ្ឋាន SoFi (Los Angeles សហរដ្ឋអាមេរិក) នឹងប្រព្រឹត្តទៅពិធីបើកទីបី ដោយមានវត្តមានតារាចម្រៀងល្បីៗដូចជា Katy Perry, Future, Lisa (BLACKPINK), Anitta, Rema និង Tyla។ ក្រុមតន្រ្តី Dan + Shay នឹងសម្តែងបទភ្លេងជាតិសហរដ្ឋអាមេរិក ខណៈដែល Purahei Soul នឹងសម្តែងបទភ្លេងជាតិប៉ារ៉ាហ្គាយ។ បន្ទាប់មក សហរដ្ឋអាមេរិកនឹងមានការប្រកួតបើកឆាក់ជាមួយប៉ារ៉ាហ្គាយ៕

ពិធីបើកដំបូងនៃព្រឹត្តិការណ៍ World Cup បានប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមិថុនា នៅទីក្រុងម៉ិកស៊ិក (ប្រទេសម៉ិកស៊ិក) មុននឹងការប្រកួតបើកឆាកនៃពូល A រវាងសហម្ចាស់ផ្ទះម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូង។ អ្នកទេសចរជ្រើសរើសវត្ថុអនុស្សាវរីយ៍ដែលនិមត្តិសញ្ញានៃ World Cup នៅកណ្តាលទីក្រុងម៉ិកស៊ិក។ រូបថត៖ VNAតាំងពីដើមមក ព្រឹត្តិការណ៍ World Cup ២០២៦ គឺខុសពីព្រឹត្តការណ៍មុនៗ ដោយមានពិធីបើកចំនួនបីលើកដាច់ដោយឡែកពីគ្នាសម្រាប់ប្រទេសសហម្ចាស់ផ្ទះទាំងបី ដោយមានរយៈពេល ៩០នាទី មុននឹងការប្រកួតបើកឆាករបស់ ម៉ិកស៊ិក កាណាដា និងសហរដ្ឋអាមេរិក។ពិធីបើកដំបូងបានប្រព្រឹត្តទៅនៅកីឡាដ្ឋាន Estadio Azteca រយៈពេល ៩០នាទីមុនការប្រកួតរវាងម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូង នៅវេលាម៉ោង ១រសៀល (ម៉ោងក្នុងតំបន់) ថ្ងៃទី១១ ខែមិថុនា។ តំណាងឱ្យប្រទេសម្ចាស់ផ្ទះ តារាចម្រៀង Alejandro Fernandez នឹងច្រៀងបទភ្លេងជាតិម៉ិកស៊ិក ខណៈដែលតារាចម្រៀង Tyla នឹងច្រៀងបទផ្លេងជាតិអាហ្វ្រិកខាងត្បូង។ ឯកអគ្គរដ្ឋទូតនៃ World Cup ២០២៦ គឺតារាសម្តែង Salma Hayek រួមជាមួយសិល្បករល្បីៗជាច្រើនទៀត ក៏នឹងមានវត្តមាននៅក្នុងពិធីបើក ដើម្បីស្វាគមន៍អ្នកគាំទ្រមកកាន់ទីក្រុងម៉ិកស៊ិកផងដែរ។ពិធីបើកបន្ទាប់នឹងធ្វើឡើងនៅកីឡាដ្ឋាន BMO Field ប្រទេសកាណាដា មុនការប្រកួតរវាងកាណាដា ជាមួយ បូស្នៀ និងហឺហ្សេហ្គោវីណា នៅថ្ងៃទី១២ ខែមិថុនា តាមម៉ោងក្នុងតំបន់។នៅពហុកីឡដ្ឋាន SoFi (Los Angeles សហរដ្ឋអាមេរិក) នឹងប្រព្រឹត្តទៅពិធីបើកទីបី ដោយមានវត្តមានតារាចម្រៀងល្បីៗដូចជា Katy Perry, Future, Lisa (BLACKPINK), Anitta, Rema និង Tyla។ ក្រុមតន្រ្តី Dan + Shay នឹងសម្តែងបទភ្លេងជាតិសហរដ្ឋអាមេរិក ខណៈដែល Purahei Soul នឹងសម្តែងបទភ្លេងជាតិប៉ារ៉ាហ្គាយ។ បន្ទាប់មក សហរដ្ឋអាមេរិកនឹងមានការប្រកួតបើកឆាក់ជាមួយប៉ារ៉ាហ្គាយ៕