ទីភ្នាក់ងារសារព័ត៌មានវៀតណាម សូមគោរពឧទ្ទេសនាមព្រឹត្តិការណ៍ពិភពលោកលេចធ្លោទាំង១០ ក្នុងឆ្នាំ២០២៣
១. ជម្លោះប្រដាប់អាវុធ អ៊ីស្រាអែល - ហាម៉ាស (Israel-Hamas) គំរាមគំហែងសន្តិសុខតំបន់៖
ទិដ្ឋភាពបែកបាក់ក្រោយពេលត្រូវការវាយប្រហាររបស់អ៊ីស្រាអែលចុះតំបន់Gaza។ រូបថត៖ Xinhua/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ការវាយប្រហារដោយចៃដន្យ ថ្ងៃទី៧ ខែតុលា របស់កងកម្លាំង Hamas ទាញតាមមកជាមួយនឹងសកម្មភាពវាយតបដោយយោធារបស់អ៊ីស្រាអែល នៅតំបន់ Gaza បានរុញឱ្យតំបន់មជ្ឈិមបូព៌ាលើមាគ៌ានៃគ្រោះមហន្តរាយមនុស្សជាតិ។ គិតដល់ថ្ងៃទី២៤ ខែធ្នូ មនុស្សត្រូវបាត់បង់ជីវិតជាង២១.៣០០នាក់ និង ត្រូវរងរបួសជាង៥២.០០០នាក់។
២. ដំណោះស្រាយសន្តិភាពសម្រាប់រុស្ស៊ី និង អ៊ុយក្រែន នៅតែវែងឆ្ងាយ៖
ទិដ្ឋភាពកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសន្តិសុខនៃអង្គការសហប្រជាជាតិ អំពីស្ថានភាពអ៊ុយក្រែន នៅ New York អាមេរិក នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបថត៖ Xinhua/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ជម្លោះរុស្ស៊ី និង អ៊ុយក្រែន ធ្លាក់ក្នុងស្ថានភាពទ័លច្រក ការប្រយុទ្ធប្រព្រឹត្តិទៅខណៈពេលគូភាគីមិនយល់ព្រមអង្គុយចុះតុចរចា។ លោកខាងលិចបន្តជំនួយអាវុធឱ្យអ៊ុយក្រែន និង ដាក់ចេញទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី។ រុស្ស៊ីដកខ្លួនចេញពីសន្ធិសញ្ញាជាផ្លូវការ អំពីកងកម្លាំងប្រដាប់អាវុធធម្មតានៅអ៊ឺរ៉ុប មោឃភាពសច្ចានុម័តសន្ធិសញ្ញាអំពីហាមសាកល្បងនុយក្លេអ៊ែរគ្រប់ទាំងស្រុង ដកខ្លួនចេញពីកិច្ចព្រមព្រៀងធុញ្ញជាតិ នៅសមុទ្រខ្មៅ។ ការតទល់យូរអង្វែងបន្តអន្តរកម្មដល់សន្តិសុខ នយោបាយ សេដ្ឋកិច្ចទូទាំងសកលោក។
៣. ល្បឿនស្តារសេដ្ឋកិច្ចពិភពលោកមានការយឺតវិញ៖
សាខាធនាគារ Credit Suisse នៅ Lucerne ប្រទេសស្វីស។ រូបថត៖ Xinhua/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
អង្គការសហប្រតិបត្តិការ និង អភិវឌ្ឍសេដ្ឋកិច្ច (OECD) ព្យាករណ៍សេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៣ កើន២,៩% ថយចុះបើប្រៀបនឹងកម្រិតកំណើន ៣,៣% នៅឆ្នាំ២០២២។ មូលហេតុដោយសារជំនោរ “រញ្ជួយ” ហិរញ្ញវត្ថុពីបណ្តាធនាគារដូចជា Silicon Valley, Signature, First Republic របស់អាមេរិក និង UBS របស់ប្រទេសស្វីស ត្រូវក្ស័យធន។ រួមនឹងការវិបត្តិថាមពល និង ជម្លោះនៅអ៊ុយក្រែន មជ្ឈិមបូព៌ា។ ធនាគារមជ្ឈិមនៅប្រទេសជាច្រើនត្រូវថ្លឹងថ្លែងរវាងកំណើនការប្រាក់ ដើម្បីសង្កត់អតិផរណា និង ឈប់បង្កើនដើម្បីជំនួយស្តារសេដ្ឋកិច្ច។
៤. កាត់បន្ថយការនាំចេញអង្ករ បម្រែបម្រួលអាកាសធាតុ គំរាមគំហែងសន្តិសុខស្បៀងអាហារសកលលោក៖
ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ រដ្ឋាភិបាលសហព័ន្ធឥណ្ឌា ប្រកាសដាក់ពន្ធ២០%ចំពោះអង្ករខ្សាយនាំចេញ ដើម្បីគ្រប់គ្រងស្ថានភាពឡើងថ្លៃ ទន្ទឹមនោះធានាប្រភពផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុក។ ក្នុងរូបថត៖ កម្មករធ្វើការក្នុងរោងចក្រអង្ករនៅ Hyderabad ប្រទេសឥណ្ឌា។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
បញ្ជាហាមនាំចេញអង្ករខ្សាយធម្មតា យកពន្ធ២០% ចំពោះការនាំចេញអង្ករខ្សាយរបស់ឥណ្ឌា ប្រទេសនាំចេញអង្ករធំបំផុតពិភពលោក - រួមជាមួយអន្តរកម្មនៃបម្រែបម្រួលអាកាសធាតុ បង្កឱ្យមានភាពរាំងស្ងួតធ្ងន់ធ្ងរ ធ្វើឱ្យប្រភពផ្គត់ផ្គង់ថយចុះ បង្កើនតម្លៃអង្ករឡើងខ្ពស់ ប៉ះពាល់ដល់សន្តិសុខស្បៀងអាហារនៃប្រទេសជាច្រើន ជាពិសេសគឺប្រទេសក្រីក្រនៅទ្វីបអាស៊ី និង ភាគខាងត្បូងវាលខ្សាច់ Sahara ។ សន្និសីទកំពូលសន្តិសុខស្បៀងអាហារសកលលោក ថ្ងៃទី២០ ខែវិច្ឆិកា នៅអង់គ្លេស ដាក់ចេញដំណោះស្រាយឆ្ពោះទៅរកប្រព័ន្ធស្បៀងអាហារចីរភាព និង បន្ស៊ាំបម្រែបម្រួលអាកាសធាតុ។
៥. ជំរុញអនុវត្តដើរទន្ទឹមនឹងការបង្កើនការគ្រប់គ្រង AI៖
មនុស្សយន្ត AI "Ameca" បានឧទ្ទេសនាមនៅស្តង់ទំនិញរបស់ក្រុមហ៊ុន Engineered Arts ក្នុងក្របខណ្ឌសន្និសីទកំពូលសកលលោកអំពីAIរបស់សហព័ន្ធទូរគមនាគមន៍អន្តរជាតិ (ITU) នៅ Geneva ប្រទេសស្វីស ថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២៣។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
បញ្ញាសិប្បនិមិ្មតរីកចម្រើនខ្លាំងខ្លា បានអនុវត្តក្នុងវិស័យជាច្រើន ជំរុញការផ្លាស់ប្តូរ លើវិស័យមុខរបរជាច្រើន ទន្ទឹមនោះក៏កើតមានបញ្ហាប្រឈមមិនតិចដែរ។
សន្និសីទកំពូលសកលលោកដំបូង អំពី AI នៅអង់គ្លេស ថ្ងៃទី០២ ខែវិច្ឆិកា បានឯកភាពសហការគ្រប់គ្រងហានិភ័យសក្តានុពលពី AI។ សហព័ន្ធអ៊ឺរ៉ុប (EU) ជំរុញការកសាងក្រមច្បាប់ដំបូង។ អាមេរិកចេញសេចក្តីប្រកាសអនុក្រឹត្យនីតិប្រតិបត្តិដំបូង អំពីការគ្រប់គ្រង AI ដើម្បីធានា AI បានអភិវឌ្ឍនិងអនុវត្តតាមរបៀបសុវត្ថិភាព មានការទទួលខុសត្រូវ និង ដើម្បីផលប្រយោជន៍សហគមន៍សកលលោក។
៦. COP28សម្រេចបានការព្រមព្រៀងជាប្រវត្តិសាស្រ្ត ដោយបំបាត់ចោលប្រេងឥន្ទនៈហ្វូស៊ីលជាសន្សឹមៗ៖
ទិដ្ឋភាពបិទកិច្ចប្រជុំលើកទី២៨ ភាគីទាំងឡាយចូលរួមអនុសញ្ញារួមនៃអង្គការសហប្រជាជាតិអំពីបម្រែបម្រួលអាកាសធាតុ (COP28) នៅ Dubai UAE ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៣។ រូបថត៖ Xinhua/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ក្តៅខ្លាំងនៅរដ្ឋNevadaអាមេរិក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ភាគីចូលរួមអង្គសន្និសីទលើកទី២៨ អនុសញ្ញានៃអង្គការសហប្រជាជាតិ អំពីបម្រែបម្រួលអាកាសធាតុ (COP28) នៅ Dubai (UAE) ថ្ងៃទី១៣ ខែធ្នូ លើកដំបូងឯកភាពបង្វែការប្រើប្រាស់ប្រេងឥន្ទនៈហ្វូស៊ីស ក្នុងប្រព័ន្ធថាមពល ដោយយុត្តិធម៌ មានសណ្តាប់ធ្នាប់ និង សមស្រប់ តាមរយៈនោះ ឈានទៅដល់ការបំភាយកាក់សំណល់ស្មើនឹងសូន្យ នៅឆ្នាំ២០៥០ ទន្ទឹមនោះអំពាវនាវបង្កើន៣ដងកម្លាំងថាមពលកើតឡើងវិញ នៅលើសកលលោកនៅឆ្នាំ២០៣០។
៧. រញ្ជួយផែនដីធ្ងន់ធ្ងរ នៅប្រទេសតួគី៖
រូបភាពបែកបាក់សំឡឹងតាមបង្អួច ក្រោយគ្រោះរញ្ជួយដីនៅAntakyaប្រទេសតួគី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
រញ្ចួយផែនដីថ្ងៃទី០៦ ខែកុម្ភៈ មានកម្រិត៧,៨ ធំបំផុតនៅប្រទេសនេះជិតមួយសតវត្សរ៍កន្លង បានធ្វើឱ្យមនុស្ស៥០.០០០នាក់ នៅប្រទេសតួគី ត្រូវបាត់បង់ជីវិត និង មនុស្សជិត៦.០០០នាក់នៅប្រទេសស៊ីរី ត្រូវបាត់បង់ជីវិត។
៨. រដ្ឋប្រហារបន្តបន្ទាប់ បង្កអសេរភាពនៅទ្វីបអាហ្វ្រីក៖
ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំសហគមន៍សេដ្ឋកិច្ចបណ្តាប្រទេសអាហ្វ្រីកខាងលិច (ECOWAS)ប្រកាសព្រមានអាចប្រើប្រដាប់អាវុធប្រសិនបើ ក្នុង១សប្តាហ៍ រដ្ឋាភិបាលយោធាNigerមិនឱ្យលោកប្រធានាធិបតីកាន់តំណែងឡើងវិញ ទន្ទឹមនោះសម្រេចចិត្តដាក់វិធានការទណ្ឌកម្មថ្នាក់ដឹកនាំយោធាNiger។ រូបថត៖ Xinhua/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
និន្នាការផ្លាស់ប្តូររដ្ឋាភិបាលដោយខុសពីរដ្ឋធម្មនុញ្ញ នៅប្រទេសជាច្រើនទ្វីបអាហ្វ្រីក ជំរុញតំបន់នេះធ្លាក់ចុះជម្រៅនៃអស្ថេរភាព ធ្វើឱ្យបញ្ហាប្រឈមអំពីភាពក្រីក្រ និង អសមភាពកាន់តែធ្ងន់ធ្ងរថែមទៀត។
៩. ផុសផុលការប្រណាំងយកជំនះចក្រវាឡ៖
ម៉ូឌូល Vikram របស់យានអវកាស Chandrayaan-3(រូប) បានចុះចត់ជោគជ័យលើប៉ូស្តិ៍ខាងត្បូងនៃព្រះចន្ទ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ រូបថត៖AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ជប៉ុនបានផ្លោងជោគជ័យម៊ីស៊ីលរុញH2-A នាំតាមយានអវកាសវៃឆ្លាត់ ស្វែងសង្កេតលើព្រះចន្ទ (SLIM)។ រូបថត៖ Kyodo/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ឥណ្ឌាក្លាយជាប្រទេសដំបូង មានយានអវកាសចុះចត់នៅប៉ុល្តិ៍ខាងត្បូង ដែលមិនទាន់បានស្វែងរករបស់ព្រះចន្ទ ទន្ទឹមនោះផ្លោងជោគជ័យយានអវកាសសង្កេតព្រះអាទិត្យ។ ជប៉ុនផ្លោងយានអវកាសចុះចត់នៅលើព្រះចន្ទ ក្នុងពេលយានអវកាសរបស់រុស្ស៊ីជួបគ្រោះពេលចុះចត់នៅលើភពនេះ។ល។
១០. ឥណ្ឌាក្លាយជាប្រទេសមានប្រជាជនច្រើនបំផុតលើពិភពលោក៖
ប្រជាជនដណ្តើមគ្នាឡើងរថភ្លើងក្នុងស្ថានីយ៍រថភ្លើងនៅ Mumbaiប្រទេសឥណ្ឌា ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៣។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
តាមតួលេខរបស់អង្គការសហប្រជាជាតិ ថ្ងៃទី១៤ ខែមេសា ប្រជាជនឥណ្ឌាមានចំនួន ១.៤២៥.៧៧៥.៨៥០ នាក់ វ៉ាប្រទេសចិនជាផ្លូវការ ក្លាយជាប្រទេសមានប្រជាជនច្រើនបំផុតលើពិភពលោក។ ប្រជាជនកើនឡើង នាំមកភាពងាយស្រួល ខាងកម្លាំងពលកម្មសម្រាប់ឥណ្ឌា ទន្ទឹមនោះ បង្កបញ្ហាប្រឈមមិនតិចក្នុងការធានាស្បៀងអាហារ ស្នាក់នៅ សុខាភិបាល និង អប់រំ៕