ព័ត៌មាន

ព្រឹត្តិការណ៍លេចធ្លោទាំង ១០ របស់វៀតណាមក្នុងឆ្នាំ ២០២៣ ដែលជ្រើសរើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម

ទីភ្នាក់ងារសារព័ត៌មាន​សូម​ឧទ្ទេសនាមនូវ​ព្រឹត្តិការ​លេច​ធ្លោទាំង ១០ នៅ​ប្រទេស​វៀតណាម​ ក្នុង​ឆ្នាំ២០២៣៖

1. សន្និបាតពាក់កណ្តាលអាណត្តិនៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣ ៖ 

  ទិដ្ឋភាពរួម​នៃសន្និបាតនេះ។ រូបថត៖ VNA

គណៈកម្មាធិការមជ្ឈិមបានវាយតម្លៃថា ក្នុងពាក់កណ្តាលដើមនៃអាណត្តិឆ្នាំ ២០២១-២០២៦ ប្រទេសយើងបានពុះពារយ៉ាងរឹងមាំឆ្លងកាត់ការលំបាក និងបញ្ហាប្រឈមជាច្រើន ហើយសម្រេចបាននូវសមិទ្ធិផលសំខាន់ៗ និងគ្រប់ជ្រុងជ្រោយក្នុងវិស័យជាច្រើន និងផ្តោតបញ្ជាចង្អុលលើការអនុវត្តភារកិច្ចសំខាន់ៗ ចំនួន ៥ ក្នុងពាក់កណ្តាលចុងក្រោយនៃអាណត្តិ ហើយខិតខំអនុវត្តឱ្យបានជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣។

2. កំណើន GDP សម្រេចបានជាង ៥%៖ 

  ការ​ប្រមូល​ផល​ស្រូវ នៅ​វាល​ស្រែ ស្ថិត​ក្នុង​ឃុំ​តឹន​ងៀ (Tan Nghia) ស្រុក កាវឡាញ (Cao Lanh) ខេត្ត​ដុង​ថាប (Dong Thap) ។ រូបថត៖ ​VNA 

ក្នុងបរិបទប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន សេដ្ឋកិច្ចវៀតណាមសម្រេចបានកំណើន GDP លើសពី ៥% ជាមួយនឹងសញ្ញាវិជ្ជមានជាច្រើន៖ តម្លៃម៉ាកយីហោជាតិឈានដល់ ៤៣១ ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់លេខ ៣២/១០០ ម៉ាកយីហោជាតិដែលពូកែជាងគេលើពិភពលោក; ការនាំចេញអង្ករលើសពី ៨លានតោន សម្រេចបានជាង ៤,៤ ពាន់លានដុល្លារ - ខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០៩  ដើមទុន FDI បានឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០២០ ក្នុងនោះដើមទុនចុះបញ្ជីទទួលបាន ២៨,២៥ ពាន់លានដុល្លារ ហើយដើមទុនអនុវត្តសម្រេចបាន ២០,២៥ ពាន់លានដុល្លារ។ ជាពិសេស ផលនាំចេញលើសចំនួនក្នុង៨ឆ្នាំបន្តបន្ទាប់ ដោយទទួលបាន 26 ពាន់លានដុល្លារ កើនឡើងជិត ៣ដង នៃឆ្នាំ២០២២ ។

3.លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោកប្រធានាធិបតីអាមេរិក បានអញ្ជើញបំពេញទស្សនកិច្ច នៅវៀតណាម៖ 

  លោក​អគ្គលេខាធិការបក្ស ង្វៀន​ភូត្រុង (Nguyen Phu Trong) និងភរិយារបស់លោកអគ្គលេខាធិការបក្ស ង្វៀន​ភូត្រុង (Nguyen Phu Trong) អញ្ជើញ​ធ្វើជាអធិបតីក្នុង​ពិធីបដិសណ្ឋារកិច្ចទទួល​ស្វាគមន៍ លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ​ចិន Xi Jinping និង​ភរិយារបស់លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ​ចិន Xi Jinping។ រូបថត៖ Trí Dũng – TTXVN  
  លោក​អគ្គលេខាធិការបក្ស ង្វៀន​ភូត្រុង (Nguyen Phu Trong) ទទួលស្វាគមន៍ លោកប្រធានាធិបតីអាមេរិក Joe Biden ក្នុងឳកាសបំពេញ​ទស្សនកិច្ច​ជាផ្លូវរដ្ឋ នៅប្រទេសវៀតណាម កាល​ពីរសៀលថ្ងៃទី ១០ ខែកញ្ញា។ រូបថត៖ Trí Dũng - TTXVN  

ដំណើរទស្សនកិច្ចថ្នាក់ជាតិចំនួនពីរនៅរដ្ឋធានី ហាណូយ (Ha Noi) របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន Xi Jinping និងលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានធ្វើឱ្យទំនាក់ទំនងវៀតណាមជាមួយចិនកាន់តែស៊ីជម្រៅ និងកត់សម្គាល់ការបង្កើនទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក។ រហូតមកដល់បច្ចុប្បន្ន វៀតណាមមានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ៦ រួមមាន ចិន រុស្ស៊ី ជប៉ុន ឥណ្ឌា កូរ៉េ និងសហរដ្ឋអាមេរិក។

វៀតណាមចូលរួមយ៉ាងសកម្មក្នុងការរួមចំណែកផ្តួចផ្តើមគំនិតនៅអង្គការក្នុងតំបន់ និងអន្តរជាតិ បង្ហាញពីតួនាទីនិងទំនួលខុសត្រូវក្នុងការដោះស្រាយបញ្ហាសកល ការបញ្ជូនកងកម្លាំងជួយសង្គ្រោះ និងជម្នះផលវិបាកនៃការរញ្ជួយដីនៅប្រទេសទួគី។

កងកម្លាំងជួយសង្គ្រោះ និងជម្នះផលវិបាកនៃការរញ្ជួយដីនៅប្រទេស​ទួគី។ រូបថត៖ VNA

4. ផ្សាយបទប្បញ្ញត្តិថ្មីស្តីពីការគ្រប់គ្រងអំណាច ទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន៖

បទប្បញ្ញត្តិ 114-QD/TW, 131-QD/TW, 132-QD/TW នៃការិយាល័យនយោបាយ បង្ហាញពីការប្តេជ្ញារបស់បក្ស និងរដ្ឋ បន្តលើកកម្ពស់ ការឆាំងនឹងអំពើពុករលួយ និងភាពអវិជ្ជមានក្នុងកិច្ចការរៀបចំកម្មភិបាលរដ្ឋ; ត្រួតពិនិត្យ សវនកម្ម ជម្រះបញ្ជី ស៊ើបអង្កេត វិនិច្ឆ័យទោស កាត់ក្តី និងអនុវត្តក្ដី។
ជនជាប់ចោទ ឌីញគ្វឹក​ថាយ (Dinh Quoc Thai) អតីតប្រធានគណៈកម្មាធិការប្រជាជនខេត្ត ដុង​ណាយ (Dong Nai) ក្នុងសវនាការ​បឋមកាត់​ទោសក្រុមហ៊ុន AIC និងអង្គភាពពាក់ព័ន្ធក្នុងសំណុំរឿងកើតឡើង នៅមន្ទីរពេទ្យពហុព្យាបាល ដុង​ណាយ (Dong Nai) ។ រូបថត៖ An Dang - VNA

ករណីពុករលួយ អវិជ្ជមានជាច្រើន ជាធ្ងន់ធ្ងរពិសេស និងស្មុគស្មាញ ត្រូវបានវិនិច្ឆ័យ កាត់ទោស។ ជាពិសេសនៅក្នុងករណីដែលបានកើតឡើងនៅក្រុមហ៊ុន វ៉ាន​ ធីញផាត (Van Thinh Phat) ធនាគារ SCB និងអង្គភាពផ្សេងទៀត មន្ត្រីអធិការកិច្ច និងសវនកម្មចំនួន ២៣ នាក់ត្រូវបានកាត់ទោស បានរកឃើញបុគ្គលម្នាក់ស៊ីសំណូកចំនួន ៥,២ លានដុល្លារ ដែលជាចំនួនធំបំផុតតាំងពីមុនមក។

5. បង្កើតឯកទគ្គកម្មដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនប្រវែង ៤៧៥ គីឡូម៉ែត្រក្នុងរយៈពេលមួយឆ្នាំ៖ 

  ខ្សែល្បឿន​លឿន Nha Trang - Cam Lam ប្រវែង 49,11 km ដែល​បាន​ដាក់ឲ្យ​ដំណើរការ។ រូបថត៖  Dương Giang - TTXVN  

ការសម្រេចបានគម្រោងចរាចរណ៍សំខាន់ៗចំនួន ១៤ រួមទាំងបណ្តាគម្រោងផ្លូវល្បឿនលឿនពីជើងទៅត្បូងដំណាក់កាលទី បានបង្កើនប្រវែងសរុបនៃផ្លូវល្បឿនលឿនទូទាំអប្រទេសគឺ .៨៩២ គីឡូម៉ែត្រ។ លទ្ធផលនេះរួមចំណែកដល់ការសម្រេចបាននូវរបកគំហើញមួយក្នុងចំណោមទម្លុះភាពទល់ច្រកទាំងបីនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់រយៈពេល ២០២១- ២០៣០

ពិធី​បើកការដ្ឋាន​សាងសង់​គម្រោង​ចំនួណ ១២ ចំណុះ​ផ្លូវ​ល្បឿន​លឿន​ខាងជើង​-​ត្បូង​ ​ដំណាក់កាល​ទី ​២ ​នៅ​ប៉ុន្មាន​ថ្ងៃ​នៃ​ដើមឆ្នាំ​២០២៣ បាន​បើក​ការដ្ឋាន​សម្រាប់​គម្រោង​ដឹ​សំខាន់ៗ​ជា​បន្តបន្ទាប់​ទៀត​។

6.គ្រូពេទ្យឆ្នើម និងកន្លែងជាច្រើនដែលបានអង្គការ UNESCO លើកម្កើង 

ឈូង​សមុទ្រ Lan Ha Cát Bà ខេត្ត Hải Phòng។ រូបថត៖ Công Đạt/Báo Ảnh Việt Nam

ប្រជុំឈូងសមុទ្រហាឡុង (Ha Long)  - ប្រជុំកោះ កាតបា (Cat Ba) បានទទួលស្គាល់ជាបេតិកភណ្ឌធម្មជាតិពិភពលោក ទីក្រុង ហូយអាន (Hoi An) និង ដាឡាត (Da Lat) បានទទួលស្គាល់ជា "ទីក្រុងច្នៃប្រឌិត" ក្នុងវិស័យសិប្បកម្ម - សិល្បៈប្រជាប្រិយ និងតន្ត្រី; គ្រូពេទ្យឆ្នើម ហាយថឿងឡានអុង ឡេ ហ៊ឺត្រាច (Hai Thuong Lan Ong Le Huu Trac) បានអង្គការ UNESCO ផ្ដល់កិត្តិយសនិងអបអរសារទខួបលើកទី ៣០០ នៃទិវាខួបកំណើតរបស់លោក។ លើសពីនេះ ប្រទេសវៀតណាមទទួលកិត្តិនាមលើកទីបួនដែលជា គោលដៅបេតិកភណ្ឌឈានមុខគេរបស់ពិភពលោក នៅក្នុងកម្មវិធីពានរង្វាន់ទេសចរណ៍ពិភពលោក។ វិស័យទេសចរណ៍ត្រូវបានគេរំពឹងថានឹងទទួលភ្ញៀវបរទេសជាង ១២,៥ លាននាក់ ដែលលើសពីផែនការមានភ្ញៀវប្រហែល លាននាក់។

7.គ្រប់គ្រងទាន់ពេលវេលានៃការវាយប្រហារភេរវកម្មនៅខេត្ត ដាក់ឡាក់ (Dak Lak) ៖ 

  ចាប់​មុខសញ្ញា​ភេរវកម្ម។ រូបថត៖ Phan Anh Dung - VNA

ការវាយប្រហារភេរវកម្មប្រឆាំងនឹងអាជ្ញាធរប្រជាជនដែលបង្កផលវិបាកធ្ងន់ធ្ងរបានកើតឡើងនៅក្នុងឃុំ Ea Tieu និងឃុំ Ea Ktur ស្រុក Cu Kuin ខេត្ត  ដាក់ឡាក់ (Dak Lak) កាលពីព្រឹកថ្ងៃទី ១១ ខែមិថុនា ត្រូវបានគ្រប់គ្រងក្នុងរយៈ២៤ ម៉ោង ហើយនាំមកនូវសន្តិភាពជូនប្រជាពលរដ្ឋ។

8. គ្រោះអគ្គីភ័យ "ខនដូ mini" នៅរដ្ឋធានី ហាណូយ (Ha Noi)

កងកម្លាំង​សមត្ថកិច្ច​បាន​ជួយ​សង្គ្រោះ នៅព្រឹត្តិការអគ្គីភ័យ "ខនដូ mini " បានកើតឡើងនៅយប់ថ្ងៃទី ១២ ខែកញ្ញា នៅលើផ្លូវ ខឿងហា (Khuong Ha)  រដ្ឋធានី ហាណូយ (Ha Noi) រូបថត៖ Phạm Kiên - TTXVN

អគ្គីភ័យ " ខនដូ mini" បានកើតឡើងនៅយប់ថ្ងៃទី ១២ ខែកញ្ញា នៅលើផ្លូវ ខឿងហា (Khuong Ha)  រដ្ឋធានី ហាណូយ (Ha Noi) បានសម្លាប់មនុស្ស ៥៦ នាក់ និងរបួស ៣៧ នាក់ ។ គ្រោះ​មហន្តរាយ​នេះ​បាន​បន្លឺ​សំឡេង​រោទិ៍​អំពី​ការ​គ្រប់​គ្រង​សំណង់​ដ៏​ធូររលុង​នៅ​ក្នុង​ទីក្រុង។

អនុវត្ត​តាម​ការណែនាំ​របស់​នាយក​រដ្ឋមន្ត្រី ស្ថាប័នមុខងារគ្រប់​ជាន់ថ្នាក់មានសមត្ថកិច្ចបាន​ពិនិត្យ និង​កែសម្រួល​ការងារ​គ្រប់គ្រង​ការកសាង និង​ដាក់ពង្រាយនូវ​ដំណោះស្រាយ​ជាបន្ទាន់​ ដើម្បី​បង្ការ និង​ពន្លត់​អគ្គិភ័យ​ក្នុងខនដូ និង​ផ្ទះល្វែង អាជីវកម្ម​ផ្ទះជួល... ធានា​សុវត្ថិភាព​អាយុជីវិត និង​ទ្រព្យសម្បត្តិ​ជូនប្រជាជន។

9. លើកដំបូងកីឡាវៀតណាមជាប់ចំណាត់ថ្នាក់លេខ ១ ស៊ីហ្គេមរៀបចំនៅក្រៅប្រទេស ៖ 

  គណៈប្រតិភូកីឡាវៀតណាម​នៅពីធីបើក SEA Games លើកទី៣២។ រូបថត៖ Minh Quyết - TTXVN  

ក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកទី៣២ ដែលប្រារព្ធឡើងនៅកម្ពុជា គណៈប្រតិភូកីឡាវៀតណាមដណ្តើមបានមេដាយមាស ១៣៦ គ្រឿង មេដាយប្រាក់ ១០៥  គ្រឿង មេដាយសំរិទ្ធ ១១៤ គ្រឿង  ហើយវៀតណាមបានជាប់ចំណាត់ថ្នាក់ទី ១ ។ នេះជាលើកដំបូងដែលវៀតណាមបានឈរនៅលើកំពូលតារាងមេដាយក្នុងព្រឹត្តិការណ៍ SEA Games ដែលរៀបចំនៅក្រៅប្រទេស បន្ទាប់ពីឈរនៅលើកំពូលពីរលើក នៅឆ្នាំ២០០៣ និង ២០២២ ដែលរៀបចំនៅវៀតណាម ។

10. អនុវត្តបទប្បញ្ញត្តិ "បើពិសាគ្រឿងស្រវឹង - មិនបើកបរ" " ៖

 កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត Lang Son បានផាក​ពិន័យ​​អ្នកបើកបរ​យានយន្ត​ជាង ៦.៩០០ ករណី ដែល​​ធ្វើដំណើរប៉ុន្តែ​មាន​ជាតិ​ស្រវឹង​ក្នុង​ដង្ហើម​។ រូបថត៖ Anh Tuan - VNA

ការផាកពិន័យយ៉ាងតឹងរឹងលើការបំពានដែលបានរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការធានាសុវត្ថិភាពចរាចរណ៍ បង្កើតជាវប្បធម៌ "បើពិសាគ្រឿងស្រវឹង - មិនបើកបរ" ដែលត្រូវបានមតិសាធារណៈគាំទ្រយ៉ាងខ្លាំង។/.


top