កាសែតរូបភាពវៀតណាមសូមណែនាំព្រឹត្តិការណ៍លេចធ្លោចំនួន ១០ របស់វៀតណាមក្នុងឆ្នាំ ២០២២ ដែលបានបោះឆ្នោតជ្រើសរើសដោយ VNA៖
1. កំណើន GDP លើសពីផែនការក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកអាប់អួរ៖
ការរៀចំកុងតឺន័រទំនិញនៅកំពង់ផែ កាតឡាយ ( Cat Lai) (ទីក្រុងហូជីមិញ)។ រូបថត៖ ហុងដាត-VNA
2. ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) ទៅកាន់ប្រទេសចិន ដែលជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ៖
លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) និងលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន Xi Jinping ក្នុងពិធីទទួលស្វាគមន៍ជូនចំពោះលោកអគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) ក្នុងឱកាស លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិន។ រូបថត៖ ទ្រីយុង-VNA
3.ការបង្កើតគណៈកម្មាធិការដឹកនាំខេត្ត-ក្រុង ស្ដីពីការប្រឆាំងអំពើពុករលួយ និងភាពអសកម្ម៖
នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំមជ្ឈិមស្តីពីការប្រឆាំងអំពើពុករលួយ និងភាពអសកម្មបានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) ប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិម។ រូបថត៖ ទ្រីយុង-VNA
4.ការអនុម័តសេចក្តីសម្រេចចំនួន ៦ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងការធានាការពារជាតិ និងសន្តិសុខក្នុងតំបន់៖
ការកាត់ភ្នំនិងកសាងផ្លូវល្បឿនលឿន វីញហាវ -ផានធៀត (Vinh Hao -Phan Thiet) មានប្រវែងជិត ១០១ គីឡូម៉ែត្រ ដែលបានបើកការដ្ឋាន នៅចុងខែកញ្ញា ឆ្នាំ ២០២០ ដោយមានទុនវិនិយោគសរុបជិត ១១.០០០ ពាន់លានដុង។ រូបថត៖ ហ៊ុយហុង-VNA
5.វៀតណាមបើកច្រកទ្វារព្រំដែន និងរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកលើកទី៣១ ប្រកបដោយជោគជ័យ
គណៈប្រតិភូកីឡាវៀតណាមដណ្តើមបានមេដាយមាសសរុបចំនួន ២០៥ មេដាយប្រាក់ ១២៥ និងមេដាយសំរឹទ្ធ ១១៦ ។ សមិទ្ធិផលដ៏គួរអោយចាប់អារម្មណ៍នេះបានជួយគណៈប្រតិភូកីឡាវៀតណាមបានវ៉ាដាច់ជាផ្លូវការនូវឯកទគ្គកម្មមេដាយមាសចំនួន ១៩៤ គ្រឿង ដែលគណៈប្រតិភូកីឡាឥណ្ឌូនេស៊ីបានបង្កើតឯកទគ្គកម្មក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ១៩៩៧ នៅទីក្រុងហ្សាកាតា។ រូបថត៖ កីឡាករ ក្វាង វ៉ាន់កឿង ( Quang Van Cuong) (ជនជាតិថៃ កណ្តាល) ដណ្តើមបានមេដាយមាសលើកីឡាជិះកង់ ក្នុងវិញ្ញាសារការប្រកួតជិះកង ចម្ងាយឆ្ងាយគិតម៉ោង សម្រាប់បុរសនិងស្ត្រី។ រូបថត៖ VNA
6. ការប្រែប្រួលដ៏ធំនៅក្នុងទីផ្សារមូលបត្របំណុលអង្គការអាជីវកម្ម៖
ទិដ្ឋភាពនៃសន្និសីទការសែតដែលណែនាំអនុក្រឹត្យលេខ ៦៥/២០២២/ND-CP វិសោធនកម្ម និងបន្ថែមមាត្រាមួយចំនួននៃអនុក្រឹត្យលេខ ១៥៣/២០២០/ND-CP ស្តីពីការលក់ និងការជួញដូរមូលបត្របំណុលអង្គការអាជីវកម្មដែលផ្សាយចេញដោយឯកជននៅក្នុងទីផ្សារក្នុងស្រុក និងការលក់មូលបត្របំណុលអង្គការអាជីវកម្មទៅកាន់ទីផ្សារអន្តរជាតិ។ រូបថត៖ ផាមហៅ - VNA
7. វៀតណាមនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងកំណើនសេដ្ឋកិច្ចឌីជីថល៖
ក្រុមហ៊ុន GoStream ផ្តល់ផលិតផលជាមួយនឹងមុខងារលេចធ្លោជាច្រើន ដើម្បីបម្រើទម្រង់ដូចខាងក្រោម៖ ពាណិជ្ជកម្មអេឡិចត្រូនិក ការបណ្តុះបណ្តាល ការប្រជុំ ការកម្សាន្តតាមអ៊ីនធើណិត... ឥឡូវនេះមានដៃគូនៅក្នុងប្រទេសវៀតណាម កម្ពុជា ថៃ ឥណ្ឌូនេស៊ី ឥណ្ឌា ប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត និងក្នុងពេលតែមួយ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុននេះកំពុងផ្តោតលើការអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក ជំរុញការអភិវឌ្ឍន៍ទីផ្សារបរទស ជាពិសេសអឺរ៉ុប និងអាមេរិក។ រូបថត៖ មីញឌឺក -VNA
8.ស្ថានភាពខ្វះខាតប្រេងឥន្ធនៈក្នុងតំបន់ជាច្រើន៖
មនុស្សម្នារង់ចាំទិញសាំងនៅស្ថានីយប្រេងសាំង ថាយធីញ (Thai Thinh) ខណ្ឌ ដុងដា (Dong Da) រដ្ឋធានី ហាណូយ (Ha Noi) កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបថត៖ តឹនឌឹក - VNA
9. ទឹកជំនន់មិនធម្មតានៅភាគកណ្តាល៖
ទឹកជំនន់បានបណ្តាលឲ្យសាលារៀន និងផ្ទះរបស់គ្រូបង្រៀនជាច្រើនខ្នង នៅក្នុងស្រុក គីសើន (Ky Son) (ខេត្ត ងេអាន (Nghe An)) បានបំផ្លាញនិងខូចខាត។ រូបថត៖ ប៊ិចហ្វេ - VNA
10. វៀតណាមបានចូលរួមក្នុងប្រកួតបាល់ទាត់ពិភពលោកនារីជាលើកដំបូង៖
ភាពសប្បាយរីករាយរបស់កីឡាការិនីទាត់បាល់វៀតណាម ពេលការពារមេដាយមាសស៊ីហ្គេមលើកទី ៣១ ដែលរៀបចំនៅប្រទេសវៀតណាម ប្រកដោយជោគជ័យ។ រូបថត៖ ហ័ងលីញ-VNA