ព័ត៌មាន

ពូនជ្រុំចំណងមិត្តភាពក្រោមដំបូលរួមរបស់អាស៊ាន

ក្នុងឱកាសខួបលើកទី ៥៨ នៃការបង្កើតអាស៊ាន-សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (៨ សីហា ១៩៦៧ - ៨ សីហា ២០២៥) នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ នាថ្ងៃទី ២៣ ខែសីហា បានប្រព្រឹត្តទៅព្រឹត្តិការណ៍ "ទិវាគ្រួសារអាស៊ានឆ្នាំ ២០២៥"។
តំណាងស្ថានទូតនៃប្រទេសសមាជិកអាស៊ាននៅឡាវ បង្ហាញពីសាមគ្គីភាព (រូបថត៖ Xuan Tu/TTXVN)

កម្មវិធីនេះ ដោយស្ថានទូតឥណ្ឌូនេស៊ីប្រចាំប្រទេសឡាវ សម្របសម្រួលជាមួយក្រសួងការបរទេសឡាវរៀបចំឡើង  ដោយមានការចូលរួមពីកម្មាភិ បាលនិងបុគ្គលិកនៃស្ថានទូតបណ្តាប្រទេសសមាជិកអាស៊ាន ប្រចាំឡាវ តំណាងក្រសួងការបរទេសឡាវនិងប្រជាជនជាច្រើននៃរដ្ឋធានីវៀងច័ន្ទ។

“ទិវាគ្រួសារអាស៊ាន” មិនត្រឹមតែជាឱកាសដើម្បីអបអរសាទរទិវាបង្កើតអាស៊ានប៉ុណ្ណោះទេ ថែមទាំងជាឱកាសមួយ ដើម្បីលើកតម្កើងសាមគ្គីភាពក្នុងចំណោមប្រទេសជាសមាជិកផងដែរ។ ទន្ទឹមនឹងនោះ នេះក៏ជាឱកាសសម្រាប់ស្ថានទូតអាស៊ានប្រចាំប្រទេសឡាវ ក្នុងការចែករំលែកភាពសប្បាយរីករាយ វប្បធម៌និងចំណងមិត្តភាព ដើម្បីបង្ហាញពីស្មារតីនៃសាមគ្គីភាព និងរួមគ្នាកាន់តែខ្លាំងក្លាជាង។

គណៈប្រតិភូបានចូលរួមក្នុងវគ្គហាត់ប្រាណ  Aerobic ដ៏រស់រវើក។ សកម្ម ភាពកីឡាមិនត្រឹមតែនាំមកនូវស្មារតីសុខស្រួល និងលើកកម្ពស់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីនៃសាមគ្គីភាព និងភាពជាដៃគូនៃសហគមន៍អាស៊ានផងដែរ៕


top