ដំបូលនៃព្រះវិហារ ត្រូវបានសាងសង់ក្នុងទម្រង់បីជាន់ មានន័យថា បីផ្នត់ ផ្នត់ខាងក្រោមធំជាងគេ ហើយតូចទៅៗឡើងទៅលើ។ ផ្នត់ខាងលើមានរាងត្រីកោណ មានហោជាងនៅពីរសងខាងនៃទិសទាំងពីរ ដោយមានបិតជហ្វាកោងពើតឡើងទៅលើ នៅចំកណ្តាលមានកំពូលខ្ពស់ឡើងទៅលើ។
ជហ្វាទាំងពីរសង្ខាងកោង ដោយសម្គាល់ថា មានទំនាក់ទំនងជាមួយនឹងឋានអាទិទេព និងព្រលឹងមនុស្ស ដើម្បីប្រសិទ្ធពរ និងការពារពិភពកណ្តាលឱ្យបានសុខសាន្ត និងសុភមង្គល។ផ្ទៃខាងក្រោយនៃព្រះវិហារគឺជាជញ្ជាំងមានក្បាច់រចនា បិតអណ្ដែតដោយចាន ចានទាបប៉សឺឡែន ជាច្រើន។ ខាងក្នុងព្រះវិហារគឺជាអាសនៈគោរពបូជាព្រះពុទ្ធសក្យមុនី។ ពិតានខាងលើខាងក្នុងព្រះវិហារ ជាផ្ទាំងគំនូរពិពណ៌នាអំពីពុទ្ធប្រវត្តិ តាំងពីប្រសូតិ ត្រាសដឹង និងបរិនិព្វាន។