នៅឆ្នាំ២០២៤ ក្រុមដើរជើងទោមនៃតំបន់ Merchtem បានចូលរួមក្នុង Festivalហ្វ (Hue) នៅវៀតណាម ជាលើកទី ៥។ សម្រាប់ប្រជាជនទីក្រុង ហ្វ (Hue) រូបភាពរបស់សិល្បករបែលហ្ស៊ិក ដើរជើងទោម គឺក្លាយជាភាពស្និទ្ធស្នាល និងធ្លាប់ស្គាល់ជាយូរហើយ ។ បន្ទាប់ពីការសម្តែង សិល្បករក៏បានចំណាយពេលដើម្បីស្វែងយល់នូវវប្បធម៌ និងម្ហូបហ្វេ (Hue)ទស្សនាបេតិកភណ្ឌល្បីៗ ដូចជា ស្ពាន ត្រាងទៀន (Trang Tien) ព្រះបរមរាជវាំងស្តេច ខាយឌិញ (Khai Dinh) ទន្លេ ហឿង (Huong) ជាដើម។
ជើងទោមពិសេសមានកម្ពស់ដល់ទៅ ៥ម៉ែត្រ ត្រូវបានសិល្បករសម្តែងយ៉ាងប៉ិនប្រសប់។
មិនត្រឹមតែសម្ដែងបង្ហាញប៉ុណ្ណោះទេ សិល្បករបែលហ្សិកក៏ចង់ជួយប្រជាជនវៀតណាម ដោយការណែនាំពីរបៀបដើរជើងទោម ដើម្បីទប់ទល់នឹងទឹកជំនន់។ ក្នុងកំឡុងពេលមកទស្សនានៅវៀតណាម លោក Roger Daelemansនិងក្រុមរបស់គាត់ បានមកកាន់តំបន់មួយចំនួន និងបង្រៀនយុវជនវៀតណាមពីរបៀបដើរជើងទោមធ្វើពីឫស្សី ដើម្បីងាយស្រួលធ្វើដំណើរក្នុងតំបន់លិចទឹក។ លោកបានចែករំលែកថា៖ «ភាគកណ្តាលនៃប្រទេសវៀតណាម តែងតែរងផលប៉ះពាល់យ៉ាងខ្លាំងដោយគ្រោះធម្មជាតិ និងទឹកជំនន់។ យើងខ្ញុំសង្ឃឹមថា នឹងជួយពួកគេបានទទួលចំណេះដឹងដ៏មានប្រយោជន៍មួយទៀត ដើម្បីសម្របខ្លួនទៅនឹងស្ថានភាពលំបាក»។ សិល្បករបែលហ្ស៊ិកមិនត្រឹមតែនាំសិល្បៈមកវៀតណាមប៉ុណ្ណោះទេ ថែមទាំងបានផ្សព្វផ្សាយស្មារតីមនុស្សធម៌ និងការចែករំលែកទៀតផង។ ទឹកចិត្តរបស់ពួកគេពិតជាមានតម្លៃណាស់។
ការប្រកួតប្រជែងនៃក្រុមទាំងពីរ ក្នុងសម្លេងនៃស្គរកញ្ជ្រៀវអឹងកង។
ជើងទោមមួយគូរបស់សិល្បករដែលលាបពណ៌ដូចទង់ជាតិបែលហ្ស៊ិក - លឿង ក្រហម ខ្មៅ - ជាមួយកម្ពស់ប្រហែល ៥ម៉ែត្រ និងមានបង់លេខដោយប្រុងប្រយ័ត្ន។ សម្ភារៈសម្តែងទាំងអស់ត្រូវបានរៀបចំយ៉ាងហ្មត់ចត់ និងដឹកជញ្ជូនតាមផ្លូវអាកាសទៅកាន់ប្រទេសវៀតណាម មុន Festival ហ្វេ (Hue) នីមួយៗ។
បន្ទាប់ពីការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍ម្ដងៗ មួកដួនវៀតណាមត្រូវបានប្រគល់ជូនសិល្បករ ទុកដូចជាជាកាដូមិត្តភាព ហើយពួកគេតែងតែនាំមួកនេះត្រឡប់ទៅប្រទេសបែលហ្ស៊ិកវិញ ដើម្បីទុកជាអនុស្សាវរីយ៍ដ៏ស្រស់ស្អាត។
កុមារ និងមនុស្សពេញវ័យរីករាយខណៈពេលក្រុមសិល្បៈដើរជើងទោមបែលហ្ស៊ិកដង្ហែរកាត់តាមដងផ្លូវ។
ការសម្តែងដើរជើងទោម បានជួយពង្រឹងទំនាក់ទំនងមិត្តភាព រវាងសិល្បករ បែលហ្ស៊ិក និងប្រជាជនវៀតណាម។ នោះគឺជាចំណងដ៏កក់ក្តៅ និងស្មោះស្ម័គ្រដែលត្រូវបានពង្រីក ដើម្បីសិល្បៈនេះមិនត្រឹមតែសម្រាប់សម្តែងប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាស្ពានតភ្ជាប់រវាងបណ្ដាខឿនវប្បធម៌ទៀតផង៕
អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ ថាញយ៉ាង / VNP ប្រែសម្រួលដោយង្វៀនយ៉ាង