សេចក្តីសម្រេចលេខ៨០ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍវប្បធម៌ ដែលជាសេចក្តីសម្រេចមួយ បាន និងកំពុងផ្តល់ជីវិតថ្មី សម្រាប់តម្លៃវប្បធម៌ប្រពៃណីវៀតណាម ក្នុងបណ្ដាពិធីបុណ្យនានិទាឃរដូវ ឆ្នាំមមី ២០២៦។
សេចក្តីសម្រេចលេខ៨០ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍវប្បធម៌ ដែលជាសេចក្តីសម្រេចមួយ បាន និងកំពុងផ្តល់ជីវិតថ្មី សម្រាប់តម្លៃវប្បធម៌ប្រពៃណីវៀតណាម ក្នុងបណ្ដាពិធីបុណ្យនានិទាឃរដូវ ឆ្នាំមមី ២០២៦។ល្បែង ស្វឹនផា (Xuan Pha) គឺជាល្បែងប្រជាប្រិយមួយ ដែលពណ៌នាអំពីទិដ្ឋភាពប្រទេសបុរាណចំនួនប្រាំ ដែលនាំយកអំណោយ រួមជាមួយនឹងការសម្តែងរបាំ និងចម្រៀងពិសេសរបស់ប្រទេសមកអបអរសាទរស្តេចនៃប្រទេសវៀតណាមបុរាណ។ ល្បែង ស្វឹនផា (Xuan Pha) ត្រូវបានបង្កើតឡើង និងអភិវឌ្ឍ អស់រយៈពេលជាង ១០០០ឆ្នាំ ដើម្បីក្លាយជារបាំប្រជាប្រិយពិសេស មានតែមួយគាត់ បានសម្ដែងជារៀងរាល់ឆ្នាំនៅ ង៉ែស្វឹនផា (Nghe Xuan Pha) ឃុំ ថូស្វឹន (Tho Xuan) ខេត្ត ថាញ់ហ័រ (Thanh Hoa) ហើយត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ រូបថត៖ កុងដាត / VNP
ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មី បរិយាកាសនៃពិធីបុណ្យបានរីកសាយភាយនៅគ្រប់ទិសទី។ ចាប់តាំងពីវត្តអារាមបុរាណតាមភូមិ រហូតដល់តំបន់ទេសចរណ៍ សុទ្ធសឹងត្រូវបានតាំងលម្អដោយពណ៌ស្រស់ឆើតឆាយ អមនឹងសូរសម្លេង និងរឿងរ៉ាវប្រវត្តិសាស្ត្រផ្សេងៗគ្នា។ ប៉ុន្តែក្នុងឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី មានអត្ថន័យកាន់តែពិសេស ដោយសារមានការផ្សារភ្ជាប់យ៉ាងចុះសម្រុងគ្នារវាងសម្រស់វប្បធម៌ប្រពៃណី និងចក្ខុវិស័យនៃការអភិវឌ្ឍដោយចីរភាព ដែលត្រូវបានតម្រង់ទិសដោយសេចក្តីសម្រេចលេខ៨០ របស់ការិយាល័យនយោបាយស្តីពី "ការអភិវឌ្ឍវប្បធម៌ និងការលើកកម្ពស់វប្បធម៌ ក៏ដូចជាធនធានមនុស្សវៀតណាម ក្នុងយុគសម័យថ្មី"។
ទិដ្ឋភាពទូទៅនៃពិធីបុណ្យអាវផាយទេសចរណ៍រដ្ឋធានីហាណូយ។ រូបថត៖ ថាញ់យ៉ាង / VNP
ការប្រកួតទាញព្រ័ត្រអង្គុយនៅទីក្រុងហាណូយ។ រូបថត៖ កុងដាត/ VNP
សេចក្តីសម្រេចលេខ៨០ របស់ការិយាល័យនយោបាយ ត្រូវបានប្រកាសឲ្យអនុវត្តក្នុងដំណាក់កាលត្រៀមរៀបចំ និងអបអរសាទរឆ្នាំមមី ២០២៦ បានសង្កត់ធ្ងន់លើតួនាទីរបស់វប្បធម៌ ដែលចាត់ទុកដូចជាសសរស្តម្ភដ៏សំខាន់ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍជាតិ។ សេចក្តីសម្រេចនេះ មិនត្រឹមតែបញ្ឈប់ត្រឹមការអភិរក្សតម្លៃវប្បធម៌ប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញពង្រីក និងច្នៃប្រឌិតនូវទម្រង់វប្បធម៌ផ្សេងៗ ដែលសមស្របនឹងនិន្នាការនៃសមាហរណកម្ម និងការអភិវឌ្ឍ។សកម្មភាពពិសេសមួយ ក្នុងពិធីបុណ្យភូមិ ដុងគី (Dong Ky) (ខេត្ត បាក់និញ (Bac Ninh))។ រូបថត៖ វៀតគឿង / VNP
ការប្រណាំងទូកប្រពៃណី នៅក្នុងពិធីបុណ្យសម្តែងការដឹងគុណទាហានហ័ងសា (Hoang Sa) នៅលីសឺន (Ly Son) (ខេត្ត ក្វាងង៉ាយ (Quang Ngai))។ រូបថត៖ ថុងធៀន/ VNP
ការប្រណាំងទូកប្រពៃណី នៅក្នុងពិធីបុណ្យសម្តែងការដឹងគុណទាហានហ័ងសា (Hoang Sa) នៅលីសឺន (Ly Son) (ខេត្ត ក្វាងង៉ាយ (Quang Ngai))។ រូបថត៖ ថុងធៀន/ VNP
បណ្តាពិធីបុណ្យដើមរដូវចូលឆ្នាំឆ្នាំមមី ២០២៦ គឺជាសក្ខីភាពច្បាស់លាស់នៃការផ្លាស់ប្តូរនេះ។ ពិធីបុណ្យជាច្រើន បានរួមបញ្ចូលសកម្មភាពបច្ចេកវិទ្យាយ៉ាងឆ្លាតវៃ ដូចជា កម្មវិធីពិភពនិម្មិត (VR) និងកម្មវិធីការពិតនិម្មិត(AR) ដើម្បីបង្កើតប្រវត្តិសាស្ត្រឡើងវិញ ណែនាំវប្បធម៌ និងទទួលបទពិសោធន៍ថ្មីៗ សម្រាប់ភ្ញៀវទេសចរ ។ ទំព័រពិសេសនៃបុណ្យតេតរបស់កាសែតប្រជាជន ជាមួយនឹងការអនុវត្តសរសេរអក្សរក្បាច់វៀតណាម គឺជាឧទាហរណ៍ដ៏លេចធ្លោមួយ។
លើសពីនេះ ការសម្តែងសិល្បៈ និងកម្មវិធីធ្វើម្ហូបពីតំបន់ផ្សេងៗគ្នា ត្រូវបានរៀបចំឡើងក្នុងទ្រង់ទ្រាយធំជាងមុន ដែលជួយប្រជាជន និងភ្ញៀវទេសចរស្វែងយល់ពីភាពសម្បូរបែបនៃវប្បធម៌វៀតណាម។ សកម្មភាពឃោសនា អប់រំអំពីប្រវត្តិសាស្ត្រ និងវប្បធម៌ ត្រូវបានលើកកម្ពស់ ជាពិសេសចំពោះយុវជន ជួយមនុស្សជំនាន់ក្រោយចេះស្រឡាញ់ និងថែរក្សាបេតិកភណ្ឌរបស់ជាតិ។
និទាឃរដូវ ឆ្នាំមមី ២០២៦ មិនត្រឹមតែជាដូវកាលនៃពិធីបុណ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជារដូវកាលនៃការរីកសាយភាយ និងការបង្កើនតម្លៃវប្បធម៌។ កិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តសេចក្តីសម្រេចលេខ៨០ បាននិងកំពុងបង្ហាញពីប្រសិទ្ធភាពយ៉ាងច្បាស់ ដោយជួយឱ្យវប្បធម៌វៀតណាមកាន់តែបញ្ជាក់ពីឋានៈរបស់ខ្លួន ដែលមិនត្រឹមតែជាមរតកដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងផ្ទៃក្នុង និងជាកម្លាំងចលករដើម្បីប្រទេសឈានទៅមុខយ៉ាងរឹងមាំក្នុងយុគសម័យថ្មី./.
អត្ថបត៖ ថុងធៀន / VNP
រូបថត៖ វៀតគឿង កុងដាត ថាញ់យ៉ាង ថុងធៀន / VNP ប្រែសម្រួលដោយង្វៀនយ៉ាង