ព័ត៌មាន

ពិព័រណ៍ “Hoang Sa, Truong Sa - មាតុភូមិ​នៅ​លើរលកសមុទ្រ”

ពិព័រណ៌រូបថតដោយប្រធានបទ៖ “Hoang Sa, Truong Sa - មាតុភូមិនៅលើរលកសមុទ្រ” និង “កងទ័ពជើងទឹកប្រជាជនវៀតណាមវីរៈភាព - ដំណើរ ៧០ ឆ្នាំការពារសមុទ្រ” បានបើកកាលពីថ្ងៃទី ១៧ មីនា នៅទីក្រុង Cam Ranh ខេត្ត Khanh Hoa។

ពិព័រណ៌បានដាក់តាំងបង្ហាញឯកសារ រូបភាព និងវត្ថុបុរាណដ៏មានតម្លៃជាច្រើន ឆ្លុះបញ្ជាំងពីប្រវត្តិសាស្ត្រនៃការកំណត់អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa (Da Nang) និង Truong Sa (Khanh Hoa) និងដំណើរការតស៊ូដើម្បីការពារ និងរក្សាអធិបតេយ្យភាពលើកោះសមុទ្រ ព្រមទាំងស្មារតីត្រៀមខ្លួនប្រយុទ្ធដើម្បីការពារបូរណភាពទឹកដីនិងដែនទឹកសមុទ្ររបស់ប្រជាជនវៀតណាម។ តាមនោះ បានបង្ហាញពីស្នាដៃ និងសមិទ្ធិផលរបស់កងទ័ពជើងទឹកប្រជាជនវៀតណាមក្នុងរយៈពេល ៧០ ឆ្នាំនៃការកសាង តស៊ូប្រយុទ្ធ ទទួលជ័យជំនះ ការរីកធំធាត់ និងឆ្ពោះទៅរករបៀបរៀបរយនិងទំនើបកម្ម។

គណៈប្រតិភូកាត់ខ្សែបូបើកការតាំងពិព័រណ៍។ រូបថត៖ VNA

ក្នុងសុន្ទរកថាបើក លោកវរសេនីយ៍ឯក Nguyen Huu Minh អនុប្រធានស្នងការនយោបាយនៃកងទ័ពជើងទឹកភូមិភាគទី៤ បានសង្កត់ធ្ងន់ថា៖ ការតាំងពិព័រណ៍នេះមានគោលបំណងបន្តកសាងទំនុកចិត្តនិងមោទនភាពសម្រាប់កម្មាភិបាល យុទ្ធជននិងប្រជាជន ចំពោះប្រពៃណីដ៏រុងរឿងរបស់ប្រទេសជាតិ កងទ័ព កងទ័ពជើងទឹក និងភូមិភាគទី៤កងទ័ពជើងទឹក។ ទន្ទឹមនឹងនោះ នេះក៏ជាឱកាសសម្រាប់កម្មាភិបាល យុទ្ធជន និងប្រជាជន បង្ហាញការដឹងគុណចំពោះកម្មាភិបាល យុទ្ធជនជំនាន់ក្រោយ ដែលបានលះបង់ខ្លួនដើម្បីបុព្វហេតុការពារបូរណភាពទឹកដីនៅកោះសមុទ្រដ៏ពិសិដ្ឋនៃមាតុភូមិ៕


top