យោងតាមគណៈកម្មាធិការរៀបចំ ចំនួនអ្នកទស្សនាសរុបទៅកាន់មជ្ឈមណ្ឌលពិព័រណ៍ជាតិគិតត្រឹមចុងម្សិលមិញ (ថ្ងៃទី១៣ ខែកញ្ញា) បាន កើនឡើងដល់ជិត ៨,៦លាននាក់។ កាលពីថ្ងៃទី ១៣ ខែកញ្ញា ភ្ញៀវទេសចរជិត ១,៣ លាននាក់បានមកទស្សនាការតាំងពិពណ៌នេះ បំបែកកំណត់ត្រានៃថ្ងៃមុន។
ការតាំងពិព័រណ៍នេះត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកទស្សនាចំនួន ១០ លាននាក់បន្ទាប់ពីការបើករយៈពេល ១៩ ថ្ងៃ។ ប្រការនេះបានឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍របស់សាធារណៈយ៉ាងទូលំទូលាយនៅក្នុងព្រឹត្តិការណ៍ ដែលមានសារៈសំខាន់ខាងនយោបាយ សង្គម និងវប្បធម៌នេះ។
មុននោះ តាំងពិព័រណ៌នេះគ្រោងនឹងអូសបន្លាយរហូតដល់ថ្ងៃទី ៥ ខែកញ្ញា។ ប៉ុន្តែដោយសារមានតម្រូវការខ្ពស់ពីសាធារណជន ការតាំងពិព័រណ៌ត្រូវបានពន្យារពេលដល់ថ្ងៃទី ១៥ ខែកញ្ញា ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានទស្សនា និងទទួលបានបទពិសោធន៍កាន់តែច្រើន។ ការតាំងពិព័រណ៍នឹងបញ្ចប់នៅម៉ោង ៤ រសៀល ថ្ងៃស្អែក (១៥ កញ្ញា)។ ពិធីបិទនឹងចាប់ផ្តើមនៅម៉ោង ៨៖០០ យប់ ដោយបានផ្សាយផ្ទាល់តាមវិទ្យុសម្លេងវៀតណាម និងទូរទស្សន៍ វៀតណាម៕