ព័ត៌មាន

ពិធីឧទ្ទេសនាមសៀវភៅអំពីទំនាក់ទំនងវៀតណាម-អាមេរិកនិងការដោះស្រាយផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំ

មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិ (CSIS) នៅវ៉ាស៊ីនតោន អាមេរិកទើបនឹងឧទ្ទេសនាមសៀវភៅដោយប្រធានបទ «ពីអមិត្តដល់ដៃគូ៖ វៀតណាម អាមេរិកនិងជាតិគីមីពុលពណ៌លឿងទុំ» របស់សាស្ត្រាចារ្យរង បណ្ឌិត Le Ke Son អតីតអគ្គនាយករងអគ្គនាយកដ្ឋានបរិស្ថានចំណុះក្រសួងធនធាននិងបរិស្ថានវៀតណាមនិងតំណាងមូលនិធិ Ford (អាមេរិក) ប្រចាំនៅវៀតណាម លោក Charles R.Bailey។ សៀវភៅគឺជាលទ្ធផលនៃការស្រាវជ្រាវក្នុងរយៈពេលយូរអង្វែងដែលប្រទេសទាំងពីរជំនះពុះពារលើការលំបាកសាកល្បងដើម្បីសហប្រតិបត្តិការ ជាពិសេសក្នុងការអនុវត្តកម្មវិធីជំនះពុះពារលើផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំចំពោះសុខភាព មនុស្សនិងបរិស្ថាន។ បណ្ដាអ្នកស្រាវជ្រាវបានចាត់ទុកថា៖ ការដែលអាមេរិកសហប្រតិបត្តិការជួយឧបត្ថម្ភវៀតណាមជំនះពុះពារលើផលវិបាកដោយសង្គ្រាមក្នុងនោះមានជាតិគីមីពុលពណ៌លឿងទុំបានរួមវិភាគ​ទាន​ជំរុញទំនាក់ទំនងទ្វេភាគី ព្រមទាំង បង្ហាញនូវភារកិច្ចមនុស្សធម៌និងសិលធម៌ផងដែរ៕ 

តាម VOV5- វិទ្យុសម្លេងវៀតណាម


top