ចាប់ពីជំនឿគោរពបូជាត្រីបាឡែន រហូតដល់ពិធីទទួលស្វាគមន៍ត្រីបាឡែន បទចម្រៀងប្រជាប្រិយ និងពិធីប្រណាំងទូក។
មិនត្រឹមត្រែជាពិធីការបួងសួងសុំសមុទ្រស្ងប់ស្ងាត់តែប៉ុណ្ណោះទេ ពិធីសែនព្រេនត្រី នៅទាំងឆ្លុះបញ្ចាំងពីទំនាក់ទំនងជិតស្និទ្ធ រវាងមនុស្សនិងមហាសមុទ្រ និងសេចក្តីប្រាថ្នាយកឈ្នះលើសមុទ្ររបស់ប្រជានេសាទ តាមឆ្នេរសមុទ្រវៀតណាមទៀតផង។ ចាប់ពីជំនឿគោរពបូជាត្រីបាឡែន រហូតដល់ពិធីទទួលស្វាគមន៍ត្រីបាឡែន បទចម្រៀងប្រជាប្រិយ និងពិធីប្រណាំងទូក។ ពិធីបុណ្យទាំងឡាយបានក្លាយជាបេតិកភណ្ឌវប្បធម៌ពិសេសមួយ ដែលរក្សាបានក្នុងការចងចាំ ព្រលឹង និងភាពអង់អាចក្លាហាន របស់ប្រជាជនវៀតណាម ចំពោះមុខមហាសមុទ្រ។
ប្រជាជននៅតំបន់ឆ្នេរសមុទ្រ ដាណាំង (Da Nang) អុជធូបនៅក្បែរសាកសពត្រីបាឡែនមួយក្បាល ដែលបានអណ្តែតមកលើឆ្នេរសមុទ្រ ង្វៀនតាតថាញ់ (Nguyen Tat Thanh)។ រូបថត៖ ថាញ់ហ័្វរ/ VNP
ពិធីបុណ្យបញ្ចុះសពត្រីបាឡែន របស់ប្រជាជនរស់នៅឆ្នេរសមុទ្រ។ រូបថត៖ ថាញ់ហ្វ័រ /VNP
ជាប្រទេសដែលមានឆ្នេរសមុទ្រវែងជាង ៣,២៦០ គីឡូម៉ែត្រ ប្រទេសវៀតណាមបង្កើតទំនៀមទម្លាប់ និងជំនឿសាសនាជាច្រើន ដែលផ្សារភ្ជាប់ជាមួយនឹងសមុទ្រ។ លេចធ្លោបំផុត ក្នុងចំណោមនោះ គឺទំនៀមទម្លាប់គោរពបូជាត្រីបាឡែន - ជំនឿសាសនាពិសេសរបស់ប្រជានេសាទរស់នៅបណ្ដោយឆ្នេរសមុទ្រភាគកណ្តាល និងភាគខាងត្បូង។
ត្រីបាឡែនជាប្រភេទត្រីរស់នៅមហាសមុទ្រ ដែលអ្នកនេសាទគោរពដូចជាអាទិទេពមួយអង្គការពារ នៅលើសមុទ្រ។ តាមទស្សនៈប្រជាប្រិយ រាល់ពេលដែលទូកជួបព្យុះភ្លៀង ឬគ្រោះថ្នាក់ ត្រីបាឡែនតែងតែបង្ហាញខ្លួន ដើម្បីជួយសង្គ្រោះអ្នកនេសាទ។ ដូច្នេះហើយ នៅពេលដែលត្រីបាឡែនស្លាប់ ប្រជាជនតែងរៀបចំពិធីបុណ្យសព កសាងផ្នូរ ឬនាំយកអដ្ឋិធាតុត្រីបាឡែនទៅតម្កល់នៅបូជនិយដ្ឋាន ដោយសម្គាល់ថា ជាការដឹងគុណចំពោះ "អ្នកសង្គ្រោះ" នៃមហាសមុទ្រ។
ព្រឹទ្ធាចារ្យនៃភូមិ ធួនអាន (Thuan An) ឃុំកោះតាមហាយ (Tam Hai) (ទីក្រុង ដាណាំង (Da Nang)) រៀបចំពិធីសែន ព្រេន នៅបូជនិយដ្ឋានត្រីបាឡែន ។ រូបថត៖ ថាញ់ហ័្វរ/ VNP
នាពេលបច្ចុប្បន្ន តាមបណ្តោយតំបន់ឆ្នេរសមុទ្រភាគកណ្តាល និងភាគខាងត្បូង នៅតែមានផ្នូរ បូជនិយដ្ឋានត្រីបាឡែនជាច្រើន ដែលក្នុងនោះមានកន្លែងខ្លះមានផ្នូរតូចធំរាប់រយ។ ជាពិសេស គឺតំបន់ផ្នូរត្រីបាឡែន នៅឃុំកោះ តាមហាយ (Tam Hai)(ក្រុង ដាណាំង (Da Nang)) និងភូមិនេសាទ ភឿកហាយ (Phuoc Hai)(ខេត្ត បារៀ -វូងតាវ ទីក្រុងហូជីមិញ (Ba Ria - Vung Tau))។ កន្លែងទាំងនេះ មិនត្រឹមតែជាកន្លែងរៀបចំសកម្មភាពគោរពបូជាតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាទុកនូវតម្លៃវប្បធម៌ពិសេសជាច្រើនរបស់សហគមន៍អ្នកនេសាទវៀតណាមផងដែរ។
គូសែនបួងសួងព្រះបាឡែន ក្នុងពិធីស្វាគមន៍ នៃពិធីបុណ្យសែនព្រែនត្រី នៅភូមិនេសាទថាញ់ឃេ (Thanh Khe) (ទីក្រុង ដាណាំង)។ រូបថត៖ ថាញ់ហ័្វរ/ VNP
ពិធីសែនត្រីរបស់ប្រជាជនរស់នៅឆ្នេរសមុទ្រនៃទីក្រុង ដាណាំង។ រូបថត៖ ថាញ់ហ្វ័រ /VNP
ចេញពីជំនឿគោរពបូជាត្រីបាឡែន ពិធីបុណ្យសែនព្រេនត្រី បានបង្កើតឡើងជាបណ្តើរៗ ហើយក្លាយជាពិធីបុណ្យសំខាន់ សម្រាប់ប្រជាជននៅតំបន់សមុទ្រ។ ទោះបីជារបៀបរៀបចំនៅតាមតំបន់នីមួយៗ មានលក្ខណៈខុសគ្នាក៏ដោយ ប៉ុន្តែពិធីបុណ្យនេះសុទ្ធតែឆ្ពោះទៅរកបំណងប្រាថ្នារួម៖ ថ្លែងអំណរគុណមហាសមុទ្រ រំលឹកគុណត្រីបាឡែន និងបួងសួងសុំឱ្យប្រទេសជាតិមានសុខសន្តិភាព ធាតុអាកាសអំណោយផល ការចេញទៅនេសាទមានសុវត្ថិភាព និងទទួលបានផលច្រើន។
ពិធីបុណ្យសែនព្រេនត្រីភាគច្រើនប្រព្រឹត្តទៅនៅរដូវផ្ការីក ចាប់ពីខែទី ១ ដល់ខែទី ២ (តាមចន្ទគតិ)។ ពិធីបុណ្យរួមមាន ពិធីដង្ហែត្រី បាឡែន អុជធូប និងពិធីសែនព្រេននៅតាមផ្នូរត្រី ឬបូជនិយដ្ឋានត្រី។ បន្ទាប់ពីពិធីបុណ្យដ៏អធិកអធម គឺការលេងកម្សាន្តយ៉ាងអ៊ូអរ ជាមួយនឹងសកម្មភាពវប្បធម៌ប្រជាប្រិយជាច្រើន ដូចជា ការច្រៀងបទចម្រៀងប្រជាប្រិយ ច្រៀងប៊ុយ (Boi)សម្តែងល្ខោន និងប្រណាំងទូក។ សកម្មភាពទាំងនោះ បានបង្កើតនូវបរិយាកាសសាមគ្គីភាព និងភាពជិតស្និទ្ធរវាងគ្រួសារ និងសហគមន៍អ្នកនេសាទតាមឆ្នេរសមុទ្រ។
សម្រាប់ប្រជាជននៅតាមឆ្នេរសមុទ្រ មហាសមុទ្រមិនត្រឹមតែជាទីដែលសម្រាប់ការរកស៊ីចិញ្ចឹមជីវិតប៉ុណ្ណោះទេ ថែមទាំងជាពិភពដ៏ពិសិដ្ឋ និងអាថ៌កំបាំងផង។ នៅក្នុងពិភពលោកនោះ ពិធីបុណ្យសែនព្រេនត្រីក្លាយជាស្ពានតភ្ជាប់រវាងមនុស្ស និងធម្មជាតិ រវាងជីវិតប្រចាំថ្ងៃ និងជីវិតខាងវិញ្ញាណ បង្កើតជាតម្លៃវប្បធម៌ ដែលពិបាករកឃើញនៅកន្លែងផ្សេងទៀត។
ពិធីសែនត្រី ត្រូវបានរៀបចំ ក្នុងតំបន់ផ្សេងៗ ដែលមានភាពខុសគ្នា ប៉ុន្តែពិធីបុណ្យនេះមានអត្ថន័យរួម។
ក្រុមនាវានេសាទមកពីឃុំកោះតាមហាយ (Tam Hai) (ទីក្រុង ដាណាំង (Da Nang)) ឆ្លងកាត់រលក ដើម្បីចេញទៅលំហសមុទ្រ ដើម្បីរៀបចំពិធីស្វាគមន៍ព្រះត្រីបាឡែនមកចូលរួមក្នុងពិធីបុណ្យសែនត្រី។ រូបថត៖ ថាញ់ហ័្វរ/
VNP
ជាមួយនឹងតម្លៃមនុស្សធម៌ និងវប្បធម៌ដ៏ពិសេសទាំងនោះ ពិធីបុណ្យសែនព្រេនត្រី ត្រូវបានទទួលស្គាល់ ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ ឆ្លងកាត់ច្រើនជំនាន់ ពិធីបុណ្យនេះត្រូវបានរក្សាទុកជាផ្នែកមួយ ដែលមិនអាចខ្វះបាននៃជីវិតខាងវិញ្ញាណរបស់ប្រជានេសាទរស់នៅតាមឆ្នេរសមុទ្រ ព្រមទាំងរួមចំណែកណែនាំជូនមិត្តភក្តិអន្តរជាតិ អំពីសម្រស់ពិសេសនៃវប្បធម៌សមុទ្ររបស់វៀតណាម៕
អត្ថបទ ៖ថាញ់ហ័្វរ រូបថត៖ ថាញ់ហ័្វរ / VNPហុងដាត / VNA