ព័ត៌មាន

ពិធីលើកតម្កើងយុវជនជឿនលឿន ធ្វើតាមការប្រៀនប្រដៅរបស់លោកប្រធានហូជីមិញ ទូទាំងប្រទេសលើកទី៨

ពិធីលើកតម្កើងត្រូវបានមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញរៀបចំឡើងកាល ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នៅបណ្ឌិត្យសភាកម្មាភិបាលទីក្រុងហូជីមិញ (ខ័ណ្ឌ Binh Thanh)។
លោក Nguyen Trong Nghia លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណកម្មាធិការឃោសនាមជ្ឈិម និងចលនាមហាជនបានមានប្រសាសន៍ក្នុងពិធី (រូបថត៖ qdnd.vn)

នេះគឺជាសកម្មភាពក្នុងក្របខ័ណ្ឌនៃមហាសន្និបាតយុវជនជឿនលឿន ធ្វើតាមការបង្រៀនប្រដៅរបស់លោកប្រធានហូជីមិញ សំដៅឆ្ពោះទៅខួបលើកទី ១៣៥ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៥)។

អញ្ជើញចូលរួម និងថ្លែងមតិនៅពិធីនេះ លោក Nguyen Trong Nghia ប្រធានគណៈកម្មាធិការឃោសនានិងចលនាមហាជនមជ្ឈឹម បានបង្ហាញគោលបំណងថា យុវជនវៀតណាមតែងតែហាត់ពត់លត់ដំដោយឥតឈប់ ឈរ និងដាក់ចេញគោលដៅថ្មីដោយម្ចាស់ការ;  ធ្វើជាម្ចាស់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចាប់ផ្តើមអាជីវកម្មនិងការច្នៃប្រឌិត។ លោក Nguyen Trong Nghia បានអំពាវនាវឱ្យអាជ្ញាធរ នាយកដ្ឋាន ក្រសួង ស្ថាប័ន រណសិរ្សមាតុភូមិ និងអង្គការនយោបាយសង្គម បន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សម្ព័ន្ធយុវជន ដើម្បីក្លាយជាដៃគូ និងជាកម្លាំងបម្រុងដ៏គួរឱ្យទុកចិត្តរបស់បក្ស៕


top