ព័ត៌មាន

ពិធីរំលឹកវិញ្ញាណក្ខន្ធនិងពិធីបញ្ចុះសពលោកអគ្គលេខាបក្ស Nguyen Phu Trong ប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៦ កក្កដា

នាម៉ោង ១៣ ថ្ងៃទី ២៦ ខែកក្កដា ពិធីរំលឹកវិញ្ញាណក្ខន្ធអគ្គលេខាបក្សកុម្មុយនិស្ត វៀតណាមលោក Nguyen Phu Trong ត្រូវបានរៀបចំឡើងក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ វិថី Tran Thanh Tong ទីក្រុងហាណូយ សាលប្រជុំ Thong Nhat ទីក្រុងហូជីមិញ និងអគារវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។ បន្ទាប់ពីពិធីរំលឹកវិញ្ញាណ ក្ខន្ធ មឈូសរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានដង្ហែរតាមផ្លូវជា ច្រើននៃរដ្ឋធានី ទៅកាន់ឈាបនដ្ឋាន Mai Dich។
ពិធីរំលឹកវិញ្ញាណក្ខន្ធនិងពិធីបញ្ចុះសពលោកអគ្គលេខាបក្ស Nguyen Phu Trong។ (រូបថត៖ TTXVN)

ពិធីបញ្ចុះសពអគ្គលេខាបក្ស Nguyen Phu Trong គ្រោងនឹងប្រព្រឹត្តទៅនៅម៉ោង ១៥ ថ្ងៃទី ២៦ ខែកក្កដា នៅឈាបនដ្ឋាន Mai Dich ទីក្រុងហាណូយ។

ចាប់តាំងពីព្រឹកថ្ងៃនេះមក ផ្លូវជាច្រើនដែលក្បួនរថយន្តដឹកមឈូសលោកអគ្គ លេខាបក្សធ្វើដំណើរឆ្លងកាត់ត្រូវបានដាក់របាំងការពារ ហើយចិញ្ចើមផ្លូវត្រូវបានបោសសម្អាតដើម្បីបម្រើប្រជាជនដែលមកជម្រាបលាលោកអគ្គលេខាបក្ស។

មុននោះ នាព្រឹកថ្ងៃដដែល ប្រជាជនរាប់ពាន់នាក់ តំណាងប្រទេស គណបក្ស នយោបាយ អង្គការអន្តរជាតិ គណៈប្រតិភូការទូតប្រចាំវៀតណាម និងគណៈប្រតិភូ មូលដ្ឋាននានា បានបន្តមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong នៅផ្ទះបុណ្យសពជាតិលេខ៥ វិថី Tran Thanh Tong ទីក្រុងហាណូយ; សាល ប្រជុំ Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ៕


top