ព័ត៌មាន

ពិធីប្រគល់អដ្ឋិធាតុទាហានអាមេរិកត្រឡប់មកវិញលើកទី ១៧២

នាថ្ងៃទី២៩ ខែមេសា នៅទីក្រុងដាណាំង វៀតណាម និងសហរដ្ឋអាមេរិក បានសម្របសម្រួលរៀបចំពិធីប្រគល់អដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួនក្នុងសម័យសង្គ្រាមវៀតណាម (MIA) លើកទី ១៧២។
ពិធីប្រគល់ធាតុទាហានអាមេរិកត្រឡប់មកវិញលើកទី ១៧២។ រូបថត៖ qdnd.vn

នៅក្នុងពិធីនោះ វៀតណាមបានប្រគល់ មឈូសដាក់​អដ្ឋិធាតុមួយ ទៅឲ្យ​សហរដ្ឋអាមេរិក។ នេះគឺជាលទ្ធផលថ្មី​នៃកិច្ចខិតខំប្រឹងប្រែងស្វែងរករួមគ្នា ដោយប្រតិបត្តិការជីក​កកាយរួមគ្នារវាងវៀតណាម-សហរដ្ឋអាមេរិក នៅទីក្រុង Hue។​

កិច្ចសហប្រតិបត្តិការមនុស្សធម៌ក្នុងការស្វែងរកនិងចុះបញ្ជីទាហានអាមេរិក​ដែលបាត់ខ្លួនក្នុង​សម័យ​សង្គ្រាម​នៅ​វៀតណាម ត្រូវបានចាប់ផ្តើមដោយប្រទេសទាំងពីរ បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខានៅឆ្នាំ ១៩៧៣​មក​។ រហូតមកដល់​បច្ចុប្បន្ន សហរដ្ឋអាមេរិកបានកំណត់អត្តសញ្ញាណ និងប្រគល់អដ្ឋិធាតុ​ទាហានអាមេរិកប្រហែល ៧៤០ នាក់ដែលបាត់ខ្លួនក្នុង​សម័យ​សង្គ្រាម​នៅ​វៀតណាមទៅឱ្យក្រុមគ្រួសារ​វិញ​។ នេះគឺជាលទ្ធផលដ៏មាន​អត្ថន័យសម្រាប់ប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលរួមចំណែកដល់ការ​ជំរុញកិច្ចសហប្រតិបត្តិការដោះស្រាយផលវិបាកនៃសង្គ្រាមរវាងប្រទេសទាំងពីរ ព្រមទាំង​កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការស្វែងរក កំណត់អត្តសញ្ញាណ​អដ្ឋិធាតុ​យុទ្ធជនវៀតណាមដែលបាត់ខ្លួន; ការស្វែងរកនិង​បោះសម្អាតគ្រាប់​បែក​មីន; ការប្រព្រឹត្តិកម្មសារធាតុគីមី​ពុលឌីអុកស៊ីន និងការឧបត្ថម្ភដល់ជន​ពិការដោយសារសង្គ្រាម៕


top