ព័ត៌មាន

ពិធីប្រគល់វង្វាន់គុណភាពជាតិនិងរង្វាន់គុណភាពអន្តរជាតិទ្វីបអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ ២០១៨


 ពិធីប្រគល់វង្វាន់គុណភាពជាតិនិងរង្វាន់គុណភាពអន្តរជាតិទ្វីបអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ ២០១៨ 
 

 នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ក្រសួង​វិទ្យសាស្ត្រនិង​បច្ចេកវិទ្យា​បាន​រៀប​ចំ​ពិធី​ប្រគល់​រង្វាន់គុណភា​ពជាតិឆ្នាំ ២០១៨ សំរាប់សហ​គ្រាសចំនួន ៧៥ និងប្រគល់​រង្វាន់​គុណភាព​អន្តរជាតិ​ទ្វីបអាស៊ី​-ប៉ាស៊ីហ្វិកសំរាប់សហគ្រាសចំនួន ២។ អញ្ជើញ​ថ្លែងមតិក្នុងពិធីប្រគល់រង្វា​ន់នេះ ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Vu Duc Dam បានអះអាងថា៖​
 
«លក្ខណៈវិនិច័​យចំនួន ៧ បានសរឲ្យឃើញនូវប្រការជាច្រើន ក្នុងនោះ មានសារៈ​សំខាន់​នៃកិច្ច​ការ​ផ្លាស់​ប្តូរ​ថ្មីច្នៃ​ប្រឌិត​។ ក្រៅពីនោះ នៅមានកត្តាវប្បធម៌របស់ សហគ្រាសនិងកត្តាសិលធម៌ក្នុងផលិតកម្មអាជីវកម្ម។ ព្រោះថា នេះជា​កិច្ចសន្យា របស់សហគ្រាសចំពោះអតិថិជន ចំពោះសហគមន៍ ហើយបង្ហាញនូវការទទួល ខុសត្រូវរបស់​សហគ្រាស​ចំពោះ​សហគមន៍ មិនត្រឹមតែក្នុងស្រុក ប៉ុណ្ណោះទេ ថែមទាំងអន្តរជាតិ ទៀតផង។ យើង​ខ្ញុំមាន​គោល​​បំណងថា៖ កាន់តែឲ្យមានសហគ្រាសច្រើនថែមទៀតដែលចូលរួមក្នុងចលនានេះ ហើយ​ពាន​រង្វាន់​នេះកាន់​តែ ត្រូវការសុះសាយនិងផ្លាស់ប្តូរថ្មី ដើម្បីចលនាទិន​ផល​គុណភាព​កាន់​តែ​អភិវឌ្ឍន៍​ប្រកប​ដោយ​ប្រសិទ្ធភាព​ រួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍន៍របស់​ប្រទេសជាតិ៕​»

 

តាម​  VOV5 - វិទ្យុសំឡេងវៀតណាម​
 


top