ព័ត៌មាន

ពិធីបំផុសយុទ្ធនាការថ្នាក់ជាតិស្តីពី “នាំគ្នាធ្វើសម្អាតសមុទ្រ”


យុទ្ធនាការថ្នាក់ជាតិ “នាំគ្នាធ្វើសម្អាតសមុទ្រ”

នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦​ នៅឆ្នេសមុទ្រ Sam Son ខេត្ត Thanh Hoa មជ្ឈឹម​សម្ព័ន្ធ​យុវជន​កុម្មុយនិស្ត​ហូជីមិញ បានរួមសហការជា​មួយ​មជ្ឈមណ្ឌល ព័ត៌មាន​VTV24 នៃស្ថានីយ៍​ទូរទស្សន៍​វៀត​ណាម រៀបចំ​ពិធីបំផុត​យុទ្ធនាការ ថ្នាក់ជាតិ។ នៅ​ក្នុងពិធី​នេះ លោក Le Quoc Phong លេខាទី១​មជ្ឈឹមសម្ព័ន្ធ សមាគម និងជាប្រធាន​សមាគមនិស្សិត​វៀតណាម​បានឲ្យដឹងថា៖

​“ទន្ទឹមនឹងសកម្មភាពនេះ យើងខ្ញុំក៏បានផ្តោតការយកចិត្តទុកដាក់លើការងារ​ផ្សព្វផ្សាយ សំដៅ​លើកកំពស់​មនសិការ​ របស់ប្រជាជនឲ្យចូលរួមសកម្ម​ភាព ធ្វើ​សម្អាត​សមុទ្រ។ ហើយ​យុវជន​ត្រូវជា​កម្លាំង​ស្នូល​ក្នុង​ការចូល​រួម​ធ្វើ​ឲ្យសហគមន៍​រួម ដំណើរជាមួយសកម្មភាពនេះរបស់​យុវជនផងដែរ”។

​ចូលរួមក្នុងយុទ្ធនាការធ្វើសម្អាតសមុទ្រនៅទីរួមស្រុក Sam Son កញ្ញា  Le​ Thi Phuong និស្សិតនៅ​មហា​វិទ្យា​ល័យ​ Hong Duc នៅខេត្ត Thanh Hoa បានចែក​រំលែកថា៖

​“យើងខ្ញុំបានចូលរួមសកម្មភាពស្ម័គចិត្តជាច្រើន។ ហើយយើងខ្ញុំបានសង្កេត​ឃើញ​ថា នេះជា​សកម្មភាព​ពោរពេញ​ទៅដោយ​អត្ថន័យ និងមានសារសំខាន់​ណាស់​។ ការសម្អាត​សមុទ្រ​នេះ មិនត្រឹម​តែនាំមក​ទស្សនីយភាព​ស្អាត​ប្រណី​ប៉ុណ្ណោះទេ ថែម​ទាំងរួម​ចំណែកចូល​ក្នុង​ការរក្សា​បរិស្ថាន​នៅសមុទ្រ​ទៀត​ផង”​៕​

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top