ព័ត៌មាន

ពិធីបើកសម្ពោធន៍សួនឧទ្យាន APEC នៅទីក្រុង Da Nang


 ពិធីបើកសម្ពោធន៍សួនឧទ្យាន APEC នៅទីក្រុង Da Nang

នាព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៧ សួនឧទ្យាន APEC បានបើក សម្ពោធន៍ជាផ្លូវការនៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។ អញ្ជើញចូលរួម ពិធីបើកសម្ពោធន៍មានប្រធានគណៈកម្មាធិការជាតិ APEC ឆ្នាំ ២០១៧ ឧបនាយក រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh រួមជាមួយរដ្ឋមន្ត្រីបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC។ អនុរដ្ឋមន្ត្រីការបរទេស ឥណ្ឌូណេស៊ី លោក  Abdurrahman M.Fahir បានឲ្យដឹងថា៖

«នេះគឺជាគំនិតល្អប្រសើរដើម្បីបង្ហាញចំណងសាមគ្គីភាពរវាងបណ្ដាខឿនសេដ្ឋកិច្ច APEC។ យើងខ្ញុំបាននាំមកនៅ​ទីនេះរូបភាពរបស់ទូក Pinisi និមិត្តរូបរបស់កោះធំនៅឥណ្ឌូណេស៊ី។ ទូក Pinisi បង្ហាញឲ្យការតភ្ជាប់ពាណិជ្ជកម្មរវាងកោះចំនួន ១៧០ ពាន់របស់ឥណ្ឌូណេស៊ី។ នេះគឺជាអត្តសញ្ញាណរបស់ប្រទេសយើងខ្ញុំ ហើយនិងជាមូលហេតុ​ដែលយើងខ្ញុំជ្រើសរើសរូបភាពរបស់ទូក Pinisi សំរាប់សួនឧទ្យាន APEC។ ខ្ញុំសូមថ្លែងអំណរគុណទីក្រុង Da Nang ដែលបានរៀបចំព្រឹត្តិការណ៍ APEC នេះប្រកបដោយជោគជ័យ។»

សួនឧទ្យាន APEC មានផ្ទៃដីជាង ៣០៤០ ម៉ែត្រក្រឡា ស្ថិតនៅប៉ែកខាងលិច ស្ពាននាគនៅទីក្រុង Da Nang៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top