ពិធីបើកមហោស្រព“ ទីក្រុងហូជីមិញ - ការអភិវឌ្ឍន៍និងសមាហរណកម្ម”(រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
ទីក្រុងមានបំណងចង់បង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជនទីក្រុងហូជីមិញ ជាមួយសហគមន៍ជនបរទេស ដែលកំពុងរស់នៅ ធ្វើការ សិក្សារៀនសូត្រនៅទីក្រុងហូជីមិញ។ មហោស្រពនឹងប្រព្រឹត្តិទៅដល់ថ្ងៃទី ១ ខែធ្នូ ផងដែរ។
ពិធីបើកមហោស្រព“ ទីក្រុងហូជីមិញ - ការអភិវឌ្ឍន៍និងសមាហរណកម្ម”បានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ២៩ ខែវិច្ឆិកា សំដៅបង្កលក្ខណៈងាយស្រួលសម្រាប់បណ្ដាប្រទេសធ្វើការផ្សព្វផ្សាយលក្ខណៈវិសេសវិសាល អំពីវប្បធម៌របស់ខ្លួនទៅកាន់ប្រជាជនទីក្រុងហូជីមិញ។ ទន្ទឹមនឹងនេះ ឧទ្ទេសនាមដល់សហគមន៍អន្តរជាតិ អំពីអត្តសញ្ញាណវប្បធម៌ជាតិវៀតណាមនិយាយរួម និងទីក្រុងហូជីមិញនិយាយដោយឡែក។
តាមរយៈមហោស្រពនេះ ទីក្រុងមានបំណងចង់បង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជនទីក្រុងហូជីមិញ ជាមួយសហគមន៍ជនបរទេស ដែលកំពុងរស់នៅ ធ្វើការ សិក្សារៀនសូត្រនៅទីក្រុងហូជីមិញ។ មហោស្រពនឹងប្រព្រឹត្តិទៅដល់ថ្ងៃទី ១ ខែធ្នូផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម