ព័ត៌មាន

ពិធីបើកមហោស្រពភាពយន្តអន្តរជាតិហាណូយ លើកទី៧

មហោស្រពភាពយន្តអន្តរជាតិទីក្រុងហាណូយលើកទី៧ ក្រោមប្រធានបទ “ភាពយន្ត៖ ភាពច្នៃប្រឌិត - បើកដំណើរការ” បានប្រារព្ធនាយប់ថ្ងៃទី៧ ខែវិច្ឆិកា នៅរោងមហោស្រព Ho Guom នៃទីក្រុងហាណូយ។
ពិធីបើកមហោស្រពភាពយន្តអន្តរជាតិហាណូយ លើកទី៧ - ảnh 1ទិដ្ឋភាពនៃពិធីបើក (រូបថត៖ TTXVN)

ព្រឹត្តិការណ៍នេះមានគោលបំណង លើកតម្កើងស្នាដៃភាពយន្តឆ្នើមទាំងជាតិនិងអន្តរជាតិ  ដែលមានតម្លៃសិល្បៈខ្ពស់ សម្បូរលក្ខណៈមនុស្សសាស្ត្រ ច្នៃ ប្រឌិតក្នុងភាសាភាពយន្តហើយទន្ទឹមនឹងនោះ លើកទឹកចិត្តទេពកោសល្យថ្មីនៃភាពយន្តអន្តរជាតិនិងវៀតណាម។

មហោស្រពភាពយន្តអន្តរជាតិទីក្រុងហាណូយលើកនេះ មានការចូលរួមពីប្រទេស និងតំបន់ដែនដីចំនួន ៥១ ដូចជាសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ ស៊ុយអែត សហព័ន្ធរុស្សី ដាណឺម៉ាក ន័រវេស ចិន ជប៉ុន...។ ភាពយន្តចំនួន ១១៧ ឈុតត្រូវបានជ្រើសរើសពីប្រភេទភាពយន្តដូចជា ទិដ្ឋភាពទូទៅនៃពិភពលោកទាំងមូល   ភាពយន្តអាល្លឺម៉ង់ ភាពយន្តវៀតណាមសហសម័យ រួមទាំងភាពយន្តឯកសារ ភាពយន្តគំនូរជីវចល ដែលមានប្រធានបទ និងវិធីសាស្រ្តនៃការបញ្ចេញមតិ នាំមកជូនទស្សនិកជននូវបញ្ហាសកល ទិដ្ឋភាពចម្រុះនៃជីវភាពសង្គម ក៏ដូចជាភាពស្រស់ស្អាតនិងទំនៀមទម្លាប់ពិសេសរបស់ប្រជាជាតិមួយក្នុងពិភពលោក។

ថ្លែងមតិក្នុងពិធីបើក លោកស្រី Vu Thu Ha អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ សហប្រធានគណៈកម្មាធិការដឹកនាំមហោស្រពភាពយន្ត បានសង្កត់ធ្ងន់ថា៖ “បន្តជោគជ័យនៃមហោស្រពភាពយន្តចំនួន ៦លើកមក  មហោស្រពភាពយន្តអន្តរជាតិទីក្រុងហាណូយលើកទី៧ មានប្រទេសនិងតំបន់មួយចំនួន ក៏ដូចជា ភាពយន្តឯកសារ   និងភាពយន្តគំនូរជីវចលចម្រុះជាច្រើនប្រភេទ ដែលប្រធានបទនិងវិធីសាស្រ្តធ្វើបទបង្ហាញមានការកើនឡើងបើធៀបទៅនឹងមហោស្រពមុនៗ។ មហោស្រពភាពយន្តអន្តរជាតិទីក្រុងហាណូយលើកទី៧ ក៏ជាឱកាសសម្រាប់ផលិតករ អ្នកដឹកនាំ សិល្បករ សិល្បការិនីឆ្នើមជាតិនិងអន្តរជាតិ ផ្សព្វផ្សាយនូវចំណង់ចំណូលចិត្តអាជីពរបស់ខ្លួន ស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការផលិតកម្ម ពង្រីកទីផ្សារភាពយន្តពិភពលោកនិយាយរួមនិងវៀតណាមនិយាយដោយឡែក”។

ភាពយន្តដែលចូលរួមមហោស្រពនឹងត្រូវចាក់បញ្ចាំងនៅរោងកុនចំនួន៣ ក្នុងទីក្រុងហាណូយ ក្នុងនោះមាន៖ មជ្ឈមណ្ឌលភាពយន្តជាតិ; BHD Star Cineplex; CGV Mipec Tower៕


top