ព័ត៌មាន

ពិធីបើកមហោស្រពភាពយន្តអន្តរជាតិទីក្រុងហាណូយ លើកទី៨

មហោស្រពភាពយន្តអន្តរជាតិទីក្រុងហាណូយ លើកទី៨ (HANIFF VIII) ក្រោមប្រធានបទ “ភាពយន្ត - តភ្ជាប់ - អភិវឌ្ឍន៍” បានបើកជាផ្លូវការនាយប់ថ្ងៃទី២៨ ខែវិច្ឆិកានៅទីក្រុងហាណូយ។

ថ្នាក់ដឹកនាំ និងប្រតិភូ អញ្ជើញចូលរួមក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិទីក្រុងហាណូយ លើកទី ៨ (រូបថត៖ VNA)

ថ្លែងក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកស្រី ហ្វាម ធីថាញ់ត្រា បានសង្កត់ធ្ងន់ថា ភាពយន្តមានតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់វប្បធម៌ ផ្សព្វផ្សាយគុណតម្លៃមនុស្សធម៌ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា។ ទន្ទឹមនឹងនេះ លោកស្រីបានអះអាងថា ក្នុងយុគសម័យឌីជីថល ភាពយន្តត្រូវពង្រីកតួនាទីឈានមុខក្នុងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងសេដ្ឋកិច្ចច្នៃប្រឌិត។ លោកស្រីឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យបន្តកែលម្អស្ថាប័ន ជំរុញការធ្វើបរិវត្តកម្មឌីជីថល អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រែក្លាយវៀតណាមបណ្តើៗ ទៅជាគោលដៅដ៏ទាក់ទាញសម្រាប់ផលិតករភាពយន្ត។

ដើម្បីទទួលបានព័ត៌មានអំពីមហោស្រពភាពយន្ត និងកាលវិភាគចាក់បញ្ចាំងភាពយន្តនានាក្នុងក្របខ័ណ្ឌ HANIFF VIII សូមលោកអ្នកចូលទៅកាន់គេហទំព័រផ្លូវការរបស់មហោស្រពភាពយន្តអន្តរជាតិទីក្រុងហាណូយ តាមអាសយដ្ឋាន៖ https://haniff.vn/

មហោស្រពភាពយន្តអន្តរជាតិទីក្រុងហាណូយឆ្នាំនេះ បានជ្រើសរើសស្នាដៃភាពយន្តចំនួន ១២៤ រឿង ក្នុងចំណោមភាពយន្តចុះឈ្មោះចូលរួមសរុបចំនួន ៨៧០ រឿង មកពី ៤១ ប្រទេស និងតំបន់ដែនដី។ ជាពិសេស ឆ្នាំនេះជាលើកដំបូងដែលមានការរៀបចំពិព័រណ៍ភាពយន្ត ទូរទស្សន៍ និងមាតិកាឌីជីថល។ មហោស្រពភាពយន្តប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៦ ជាមួយនឹងសកម្មភាពជាច្រើនដូចជា ការចាក់បញ្ចាំងភាពយន្ត ជំនួបសំណេះសំណាលជាមួយសិល្បករ ពិព័រណ៍ សិក្ខាសាលា ទីផ្សារគម្រោងភាពយន្ត និងការតភ្ជាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ៕


top