នាព្រឹកថ្ងៃទី ២៦ មករា នៅមជ្ឈមណ្ឌលសន្និបាតជាតិហាណូយមហាសន្និបាតជាតិលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានធ្វើឡើងពិធីបើកដ៏ឱឡារិកអធិកអធម ហើយចាប់ផ្តើមកម្មវិធីធ្វើការជាផ្លូវការ។
អង្គប្រជុំស្តាប់លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង (Nguyen Phu Trong) ថ្លែងសេចក្តីរាយការណ៍។
គណៈអធិបតីដំណើរការមហាសន្និបាត។ រូបថត៖ VNA
លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង (Nguyen Phu Trong) ថ្លែងសេចក្តីរាយការណ៍។
|
លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) សមាជិក ការិយាល័យនយោបាយ នាយករដ្ឋមន្រ្តី អញ្ជើញថ្លែងសុន្ទរកថាបើកមហាសន្និបាត លើកទី១៣ របស់បក្ស ។ រូបថត៖ VNA
|
មហាសន្និបាតជាតិលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានប្រព្រឹត្តទៅ រហូតដល់ថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០២១ ក្រោមពាក្យស្លោកថា“ សាមគ្គីភាព - ប្រជាធិបតេយ្យ - វិន័យ - ការច្នៃប្រឌិត - ការអភិវឌ្ឍន៍” មហាសន្និបាតលើកនេះ មានចំនួនអង្គប្រជុំច្រើនជាងគេ ក្នុងចំណោមមហាសន្និបាតចំនួន ១៣ របស់បក្សកុម្មុយនិស្តវៀតណាមដែលមានអង្គប្រជុំអញ្ជើញចូលរួមចំនួន ១.៨៨៧ នាក់។
យោងតាមកម្មវិធីន បន្ទាប់ពីពិធីបើក អង្គប្រជុំបានស្តាប់លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) ថ្លែងសេចក្តីរាយការណ៍របស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១២ របាយការណ៍ពិនិត្យមើលឡើងវិញនូវការដឹកនាំនិងសេចក្តីដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១២ ./.