
ទិដ្ឋភាពនៃពិធីបើកឆ្នាំទេសចរណ៍ជាតិ២០១៧
នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅខេត្ត Lao Cai ភាគខាងជើងវៀតណាមបានប្រព្រឹត្តទៅយ៉ាងឱឡារិកពិធីបើកឆ្នាំទេសចរណ៍ជាតិ២០១៧ដោយប្រធានបទ “ពណ៍របស់តំបន់ពាយ័ព្យ”។ អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានគណៈកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យ លោក Nguyen Van Binh បានសង្កត់ធ្ងន់ថា៖ ឆ្នាំទេសចរណ៍ តំបន់ពាយ័ព្យ២០១៧នឹងរួមចំណែកលើកដំកើងតម្លៃវប្បធម៌ ផ្សព្វផ្សាយរួបភាព និង ជួយឲ្យពិភពលោកស្គាល់អំពីតំបន់ពាយ័ព្យរបស់វៀតណាមជាតំបន់ដែលពោរពេញទៅដោយសក្តានុភាពនិងឧត្តមភាពសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍។ លោក Nguyen Van Binh អញ្ជើញមានប្រសាសន៍ថា៖
“យើងខ្ញុំរៀបចំពិធីបើកឆ្នាំទេសចរណ៍ជាតិ២០១៧នេះ សំដៅចាប់ផ្តើមនូវសកម្មភាពអនុវត្តគោលដៅកសាងវិស័យទេសចរណ៍ឲ្យក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់ប្រទេសជាតិ។ តាមរយៈសកម្មភាពជាក់ស្តែងរបស់រដ្ឋអំណាចតំបន់នានា រួមទាំងសហគមន៍អង្គភាពអាជីវកម្មនិងប្រជាជនច្រើនកុះករនោះ ខ្ញុំជឿជាក់ថា វិស័យទេសចរណ៍នៅតំបន់ពាយ័ព្យនិយាយដោយឡែកនិងវិស័យទេសចរណ៍របស់វៀតណាមនិយាយរួមនិងមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ក្នុងឆ្នាំ២០១៧”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម