នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នៅខេត្ត Hung Yen ក្រសួងនគរបាលបានបើកការដ្ឋានសាងសង់ជាផ្លូវការនូវកីឡដ្ឋាន PVF ដែលមានសមត្ថភាពផ្ទុកកៅអីចំនួន ៦០.០០០ កន្លែង។ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់។
អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូធ្វើពិធីបើកការដ្ឋាន (រូបថត៖ VGP/Duc Tuan)
កីឡដ្ឋានដែលមានទីតាំងស្ថិតក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនបាល់ទាត់យុវជន PVF ក្នុងឃុំ Nghia Tru ខេត្ត Hung Yen ដែលក្រសួងនគរបាលជាម្ចាស់វិនិយោគ និងក្រុមហ៊ុនភាគហ៊ុន Vinhomes នៃសម្ព័ន្ធក្រុមហ៊ុន Vingroup ជាអ្នកម៉ៅការ ស្ថិតនៅលើផ្ទៃដីជាង ៥៥.០០០ ម៉ែត្រការ៉េ។ បន្ទាប់ពីគម្រោងនេះត្រូវបានបង្ហើយ ទីតាំងនេះមិនត្រឹមតែជាកន្លែងសម្រាប់រៀបចំបណ្តាព្រឹត្តិការណ៍វប្បធម៌ និងកីឡារបស់កងកម្លាំងនគរបាលប្រជាជនប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលតភ្ជាប់កីឡា វប្បធម៌និងទេសចរណ៍របស់ប្រទេសជាតិនិងក្នុងតំបន់ផងដែរ។ កីឡដ្ឋាននេះត្រូវបានរចនាឡើងលើសពីស្ដង់ដារអន្តរជាតិសម្រាប់ព្រឹត្តិការណ៍កីឡាធំៗដូចជា៖ កីឡាអាស៊ី (អាស៊ី) កីឡាអូឡាំពិក ពានរង្វាន់ប្រកួតបាល់ទាត់ពិភពលោក។
ចំណុចលេចធ្លោនៃពហុកីឡដ្ឋាន PVF គឺការរចនាដំបូលយក្សដែលអាច បើកនិងបិទបានទាំងស្រុងក្នុងរយៈពេលត្រឹមតែ ១២ ទៅ ២០ នាទី ដែលជាបច្ចេកវិទ្យាបានអនុវត្តជាលើកដំបូងនៅក្នុងប្រទេសវៀតណាម។ ពហុកីឡាដ្ឋានបើកនិងបិទដោយស្វ័យប្រវត្តទំនើប ត្រូវបានយោងពីគំរូ និងបច្ចេក វិទ្យានៃកីឡដ្ឋាន AT&T (សហរដ្ឋអាមេរិក) ដែលជាកីឡដ្ឋានដែលមានដំបូលបើកនិងបិទដ៏ធំបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ៕