“យុវជនជនជាតិយ៉ាវ (Dao) ក្រហម បានជិតដិតដើម្បីយល់និងស្រឡាញ់គ្នាតាមសេរីភាព។ នៅពេលពេញចិត្តគ្នា ខាងប្រុសនឹងជម្រាបជូនដំណឹងដល់គ្រួសារ រកមេអណ្តើក ដើម្បីទៅខាងស្រីនិងដណ្តឹងប្រពន្ធ។ ប៉ុន្តែពិធីអាពាហ៍ពិពាហ៍ត្រូវរៀបចំ តាមទំនៀមទំលាប់របស់ជនជាតិយ៉ាវ (Dao) ក្រហម ” – ការចែករំលែករបស់លោក ចាវ ភូសាយ (Chao Phu Sai) អ្នកណែនាំបង្ហាញផ្លូវសំរាប់យើងខ្ញុំ មកភូមិ ទូងជីញ (Tung Chin) ឃុំ ទ្រីញទឿង (Trinh Tuong) ស្រុក បាតស្វាត (Bat Xat) ខេត្ត ឡាវកាយ (Lao Cai) ដើម្បីអញ្ជើញចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ជនជាតិ យ៉ាវ (Dao) ក្រហម។
យើងខ្ញុំបានមកទស្សនាគ្រួសារ លោក ចាវ ភូសាយ (Chao Phu Sai) នៅពេលយប់។ លោក សាយ (Sai) បានជាប់រវាល់ការងារផ្ទះ ដើម្បីរៀបចំពិធីអាពាហ៍ពិពាហ៍របស់កូនប្រុសពៅ ចាវសាន (Chao San) (អាយុ ២៤ ឆ្នាំ)។ តាមទំនៀមទម្លាប់ ពិធី អាពាហ៍ពិពាហ៍នេះភាគច្រើនបានធ្វើឡើងនៅខាងប្រុស។ ពីព្រោះ ខាងស្រីនឹងនាំកូនក្រមុំទៅកាន់ខាងប្រុស។ ជិតមកដល់ផ្ទះខាងប្រុស ក្រុមខាងស្រីនឹងឈប់សំរាប់ ដើម្បីតែងខ្លួនកូនក្រមុំ មុនខាងប្រុសមកនិងទទួលខាងស្រី។
ជនជាតិយ៉ាវ (Dao) ក្រហម គោរពស្ត្រី ដូច្នេះក្នុងពិធីអាពាហ៍ពិពាហ៍បានរៀបចំនៅខាងប្រុស ដែលធ្វើឡើងយ៉ាងណា ដើម្បីពេញចិត្តកូនក្រមុំនិងគ្រួសារខាងស្រី។ បើសិនជា “មិនធ្វើខាងស្រីឲ្យពេញចិត្ត កូនក្រមុំនឹងមិនយល់ព្រមក្លាយទៅជាកូនប្រសារទេ! ” លោក សាយ (Sai) និយាយឲ្យដឹងថា។