ព័ត៌មាន

ពិធីបុណ្យវប្បធម៌ទន្លេកឹនធើ ឆ្នាំ២០២៥ បានប្រារព្ធឡើងជាលើកដំបូង

ពិធីបុណ្យវប្បធម៌ទន្លេកឹនធើ ឆ្នាំ២០២៥ ក្រោមប្រធានបទ "កឹនធើ - ពណ៌នៃទន្លេ" នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នៅឧទ្យាន បេននិញគៀវ (សង្កាត់និញគៀវ) ឧទ្យាន សុងហូវ (សង្កាត់កៃខេ) ក្រុងកឹនធើ។

ពិធីបុណ្យនេះរួមមានសកម្មភាពសំខាន់ៗដូចជា៖ តំបន់បទពិសោធន៍កីឡាក្នុងទឹក; ការរៀបចំកន្លែងតាំងពិព័រណ៍ ការណែនាំផលិតផល ម្ហូបអាហារប្រចាំតំបន់ និងការផ្សព្វផ្សាយផលិតផលទេសចរណ៍នៃតំបន់... ។ លោកស្រី ង្វៀន ធី ង៉ុក ឌៀប អនុប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងកឹនធើ បានមានប្រសាសន៍ថា តាមរយៈពិធីបុណ្យនេះ ទីក្រុងមានបំណងចង់អភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព បង្កើនការធើអាជីវកម្មធនធាន និងផលិតផលទេសចរណ៍នៅលើដងទន្លេប្រកបដោយប្រសិទ្ធភាព អភិវឌ្ឍដំណើរកម្សាន្ត ផ្លូវទេសចរណ៍ក្នុងទីក្រុង ភ្ជាប់ទេសចរណ៍ទន្លេជាមួយតំបន់នានាក្នុងតំបន់ដីសណ្តទន្លេមេគង្គ និងប្រទេសនានាតាមបណ្តោយទន្លេមេគង្គ៖

“យើងពិតជាសង្ឃឹមថា តាមរយៈពិធីបុណ្យនេះ យើងអាចផ្សព្វផ្សាយរូបភាពទីក្រុងកឹនធើ ទៅកាន់មិត្តភក្តិក្នុងស្រុក និងអន្តរជាតិ ជាពិសេសជំរុញទេសចរណ៍ ដោយរួមចំណែកដល់ការលើកកម្ពស់កំណើនទីក្រុងនៅឆ្នាំ ២០២៥ និងឆ្នាំក្រោយ។ នេះក៏ជាគោលការណ៍មួយដែលសន្យាថា យើងនឹងមានពិធីបុណ្យវប្បធម៌ទន្លេនៅឆ្នាំបន្តបន្ទាប់”៕


top