បទយកការណ៍ឯកទេស

ពិធីបុណ្យទេសចរណ៍ហាណូយ ឆ្នាំ២០២៦៖ រុករករដ្ឋធានីតាមរយៈទេសចរណ៍បៃតង និងបទពិសោធន៍ឌីជីថល

ពិធីបុណ្យទេសចរណ៍ហាណូយ ឆ្នាំ២០២៦ ដែលមានប្រធានបទ ទេសចរណ៍បៃតង បទពិសោធន៍ឌីជីថលដែលរៀបចំដោយមន្ទីរទេសចរណ៍ហាណូយ បានបើកនាយប់ថ្ងៃទី១៣ ខែមីនា នៅឧទ្យាន Thong Nhat 

ពិធីបុណ្យទេសចរណ៍ហាណូយឆ្នាំ ២០២៦ ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមីនា នៅឧទ្យាន Thong Nhat សង្កាត់ Hai Ba Trung ទីក្រុងហាណូយ។ រូបថត៖ VNA

ពិធីបុណ្យទេសចរណ៍ហាណូយ គឺជាព្រឹត្តិការណ៍ទេសចរណ៍ជាប្រចាំ សំដៅផ្សព្វផ្សាយ រូបភាពរដ្ឋធានីជាគោលដៅទេសចរណ៍ដ៏វិសេសវិសាល។

លោក Nguyen Tran Quang អនុប្រធានមន្ទីរទេសចរណ៍ហាណូយ ថ្លែងសុន្ទរកថាបើកនៃពិធីបុណ្យនេះ។ រូបថត៖ VNA
ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ពិធីបុណ្យមានស្តង់ទំនិញជិត ១០០ ដែលត្រូវបានរចនាឡើងជាដំណើររុករកទីក្រុងហាណូយតាមរយៈបទពិសោធន៍និងប្រធានបទផ្សេងៗគ្នាជាច្រើន។ ក្នុងនោះ តំបន់ដែលមានប្រធានបទ “ការចងចាំ” ណែនាំអំពីបេតិកភណ្ឌ តំបន់វិថីបុរាណ ស្ថាបត្យកម្ម ភូមិសិប្បកម្មប្រពៃណី និងជីវភាពវប្បធម៌របស់ទីក្រុងហាណូយ តាមរយៈគំរូគោលដៅ ការតាំងពិព័រណ៍រូបថត និងគំនូរសិល្បៈ។
ការសម្តែងសិល្បៈនៅក្នុងពិធីបើកកម្មវិធីនេះ។ រូបថត៖VNA

តំបន់ “តភ្ជាប់” គឺជាកន្លែងដែលអាជីវកម្មទេសចរណ៍ជួបគ្នា ផ្សព្វផ្សាយដំណើរកម្សាន្តថ្មីៗ កម្មវិធីនិងប័ណ្ណបញ្ចុះតម្លៃដ៏ទាក់ទាញជាច្រើនសម្រាប់ភ្ញៀវទេសចរ។
កុមាររមកទស្សនា និង​ឆ្លងពិសោធន៍អំពីពិតនិម្មិត VR360 ក្នុងកម្មវិធី“ទេសចរណ៍បៃតង បទពិសោធន៍ឌីជីថល” ។ រូបថត៖ VNA

លើសពីនេះ តំបន់ បច្ចេកវិទ្យា ផ្តល់ជូននូវបទពិសោធន៍ទេសចរណ៍ឌីជីថលបែបទំនើបជាមួយនឹងកម្មវិធីការពិតនិម្មិត VR360 បញ្ញាសិប្បនិម្មិត វេទិកាទេសចរណ៍អនឡាញអន្តរជាតិ និងមនុស្សយន្តទទួលភ្ញៀវ ជាដើម។ តំបន់ បៃតង បង្ហាញពីផលិតផលទេសចរណ៍អេកូឡូស៊ី ទេសចរណ៍ជនបទ ទេសចរណ៍សម្រាកលំហែកាយ និងកីឡាក្រៅផ្ទះនៅតាមគោលដៅលេចធ្លោនានាក្នុងទីក្រុងហាណូយ ដូចជា Ba Vi, Soc Son, My Duc, Dong Mo ឬភូមិបុរាណ Duong Lam។

ភ្ញៀវទេសចរចាប់ចិត្ត នៅពេលឆ្លងពិសោធក្នុងកម្មវិធីនេះ។ រូបថត៖ VNA

តំបន់ គុណតម្លៃ លើកតម្កើងតម្លៃនៃភូមិសិប្បកម្ម និងម្ហូបអាហារប្រពៃណីរបស់ទីក្រុងហាណូយ ដូចជា តែផ្កាឈូក អំបុកភូមិ Vong ហ្វើហាណូយ បាញ់គួន Thanh Tri ជាដើម។ តំបន់ ដៃគូពីគ្រប់ទិសទី ឧទ្ទេសនាមអំពី ទេសចរណ៍របស់បណ្ដាខេត្ត និងទីក្រុងដូចជា ថៃង្វៀន បាក់និញ ទៀនក្វាង ខាញ់ហ័រ និងយ៉ាឡាយ ដែលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់ និងទូទាំងប្រទេស៕


top