ពិធីបុណ្យចាមូន (Cha Mun) គឺពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យប្រជាប្រិយ វប្បធម៌ ជំនឿ ដសំខាន់ របស់ជនជាតិថៃខ្មៅ នៅឃុំ អៀនថាំង (Yen Thang) (ស្រុក ឡាងចាញ (Lang Chanh) ខេត្ត ថាញហ័រ (Thanh Hoa))។
ពិធីបុណ្យចាមូន (Cha Mun) គឺពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យប្រជាប្រិយ វប្បធម៌ ជំនឿ ដសំខាន់ របស់ជនជាតិថៃខ្មៅ នៅឃុំ អៀនថាំង (Yen Thang) (ស្រុក ឡាងចាញ (Lang Chanh) ខេត្ត ថាញហ័រ (Thanh Hoa))។ អញ្ជើញចូលរួមក្នុងពិធីបុណ្យនេះ ប្រជាជនក្នុងភូមិមានទឹកចិត្តសប្បាយរីករាយណាស់ជាមួយសកម្មភាពសហគមន៍យ៉ាងឱឡារិក ។ ចំពោះគ្រូធ្មប់ ពិធីបុណ្យនេះគឺជាឱកាស ដើម្បីបូកសរុបដំណើរការអាជីវកម្ម ដូចជា៖ ស្វែងរកឱសថបុរាណ ព្យាយាមជំងឺនិងសង្គ្រោះជីវិតមនុស្ស។
គ្រូធ្មប់ថ្វាយធ្វើកិច្ចសំបូងសម្រូង និងអញ្ជើញ ប៉ូថែន (Po Then) មកចូលរួមក្នុងពិធីបុណ្យ ចាមូន (Cha Mun)។ រូបថត៖ វៀតគឿង /កាសែតរូបភាពវៀតណាម
តាមរឿងនិទានរបស់ជនជាតិថៃខ្មៅនៅឃុំ អៀនថាំង (Yen Thang) បានឲ្យដឹងថា កាលពីព្រេងនាយប្រជាជននៅដែនដី (មឿងលូម (Muong Lum)) មានជំងឺរាតត្បាត ដោយគ្មានថ្នាំព្យាបាលបានទេ ជីដូនជីតាជនជាតិថៃខ្មៅបានចាត់មនុស្សទៅកាន់មឿង (Muong) ស្ថានសួគ៌ ដើម្បីសុំជំនួយពី ប៉ូថែន (Po Then) (លោក ថែន (Then) - អ្នកគ្រប់គ្រងមឿង (Muong) ឋានសួគ៌ តាមជំនឿរបស់ជនជាតិថៃ)។ ប៉ូថែន (Po Then) បានយល់ព្រមបើកទ្វារឋានសួគ៌ ទម្លាក់ខ្សែសូត្របញ្ជូនទាហានចុះមកជួយពិភពលោកកម្ចាត់ខ្មោចបិសាច ព្យាបាលជំងឺ និងសង្គ្រោះមនុស្ស។ ប្រជាជននៅមឿងលូម (Muong Lum)) ត្រូវបានសង្គ្រោះ។ ជីដូនជីតារបស់ជនជាតិថៃខ្មៅបានបញ្ជូនមនុស្សដែលអាចដើរតាមខ្សែសូត្រទៅកាន់ មឿង (Muong) ឋានសួគ៍ ដើម្បីថ្លែងអំណរគុណ និងសិក្សារៀនសូត្រពីរបៀបព្យាបាលជំងឺ។
តាមការសន្យាជាមួយ ប៉ូថែន (Po Then) បន្ទាប់ពីអ្នករៀន មូន (Mun) (អ្នកដែលរៀនបានពីរបៀបព្យាបាលជំងឺ) បានប្រកបមុខរបរក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំឡើងទៅ ត្រូវធ្វើពិធីសែន ចាមូន (Cha Mun) ដើម្បីថ្លែងអំណរគុណ ប៉ូថែន (Po Then) ហើយក៏ជាពិធីរំដោះគ្រោះ ក្នុងមុខរបររបស់ខ្លួនផងដែរ។ ហើយចាប់តាំងពីពេលនោះមក ពិធីបុណ្យ ចាមូន (Cha Mun) ត្រូវបានប្រជាជននៅទីនោះរៀបចំជាប្រចាំឆ្នាំ នៅខែទី៩ និងខែទី១០នៃចន្ទគតិ។
មុនថ្ងៃពិធីបុណ្យប្រព្រឹត្តិទៅ គ្រូធ្មប់ជូនដំណឹងដល់អ្នកជំងឺដែលធ្លាប់បានព្យាបាលឲ្យរៀបចំគ្រឿងសំណែន ដើម្បីរួមវិភាគទានក្នុងពិធីបុណ្យដែលរៀបចំនៅផ្ទះគ្រូធម្ម។ គេបានដំឡើងដើមកប្បាសមួយ (ភាសាថៃហៅថា បកម៉ៃ) នៅកណ្តាលទីធ្លា។ លើដើមកប្បាសនេះគេព្យួរផ្កា បក្សាបក្សី ត្រី កង្កែប ដំរី សេះ ជានិមិត្តរូបឲ្យអ្វីៗទាំងអស់។ បកម៉ៃ ជាមជ្ឈមណ្ឌលរបស់ពិធីបុណ្យ ចាមូន (Cha Mun) រាល់សកម្មភាពនៃពិធីបុណ្យទាំងអស់សុទ្ធតែបានរៀបចំឡើងនៅទីតាំងនេះ ។ គ្រូធ្មប់ដាក់ស្រាព្រាងចំនួនពីរ មួយអញ្ជើញប៉ូថែន (Po Then) និងមួយទៀតសម្រាប់ទទួលភ្ញៀវមកចូលរួម។ ថាស់សំណែនគោលបានហៅថា ប៉ានថូន( Pa Thon) សម្រាប់ថ្វាយជូនប៉ូថែន (Po Then) វិញ្ញាណក្ខ័ន្ធគ្រូធម្មជំនាន់មុន។ ថាស់ម្ហូបចំណីដែលនៅមក សម្រាប់ទទួលទាហាមដែលអញ្ជើញមកពីមឿង (Muong) ឋានសួគ៍ចុះមកចូលរួមក្នុងពិធីបុណ្យ ចាមូន (Cha Mun)។
ចាប់ផ្ដើមគឺពិធីសែន គ្រូធ្មប់នឹងអនុវត្តពិធីការអញ្ជើញ ប៉ូថែន (Po Then) និងវិញ្ញាណក្ខ័ន្ធគ្រូធម្មបានទទួលមរណភាព មកចូលរួមក្នុងពិធីនេះ និងសុំការអនុញ្ញតិ្តបើកពិធីបុណ្យ ចាមូន (Cha Mun)។ បន្ទាប់មក គ្រូធ្មប់នឹងរៀបចំពិធីថ្វាយនិងចែកគ្រឿងសំណែន ចែកថ្នាំព្យាបាលជំងឺដល់ប្រជាជនក្នុងភូមិ។ បន្ទាប់មកគ្រូធ្មប់នឹងហៅព្រលឹងនៃអ្នកជំងឺ ហើយសែនថ្វាយនិងសុំអាទិទេពឲ្យអាកាសធាតុល្អ ប្រមូលផលស្រូវជាច្រើនសន្ធឹក សុខភាពល្អ។ ក្រោយពីអាទីទេពធ្វើជាសាក្សី ពិធីនឹងបញ្ចប់ ហើយអ្នកក្នុងភូមិនឹងរីករាយចូលរួមក្នុងពិធីបុណ្យ។ ក្នុងសំឡេងស្គរ និងគង ប្រជាជនគ្រប់គ្នានឹងកាន់ដៃគ្នារាំ។ ពួកគេរាំរបាំក្រមា របាំគោះអង្រែ និងលេងល្បែងប្រជាប្រិយប្លែកៗ ជុំវិញដើមកប្បាសក្នុងទំនុកច្រៀងនៃបទចម្រៀងប្រជាប្រិយ បង្កើតបរិយាកាសដ៏រស់រវើក រីករាយ និងឱឡារិក./.
អត្ថបទ៖ Nguyen Giang -Thach Ricon - Son Nghia -Viet Cuong