
ពិធីបុណ្យកាសែតនិទាឃរដូវ២០១៧៖បង្ហាញគ្រប់វិស័យនៃសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចរបស់ប្រទេសជាតិ
នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅខេត្ត Yen Bai បានប្រព្រឹត្តទៅពិធីបុណ្យកាសែតនិទាឃរដូវ ឆ្នាំរកានព្វស័ក ២០១៧។ ដោយប្រធានបទ៖ “អបអរសាទរប្រទេសជាតិ ស្រុកកំណើតផ្លាស់ប្តូរថ្មី អបអរសាទរបក្សរុងរឿង អបអរសាទរនិទាឃរដូវ ឆ្នាំរកានព្វស័ក ២០១៧” បណ្ដាផលិតផលសារព័ត៌មាន បានបង្ហាញសមិទ្ធិផលលេចធ្លោ របស់តំបន់និងប្រទេសជាតិ លើគ្រប់វិស័យ៖ នយោបាយ សេដ្ឋកិច្ច វប្បធម៌ និងការពារជាតិក្នុងឆ្នាំ២០១៦ បរិយាកាសទទួលឆ្នាំថ្មី២០១៧។ ពិធីបុណ្យកាសែតនេះនឹងអូសបន្លាយដល់ថ្ងៃទី២១ ខែមករា។
នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅខេត្ត Quang Ninh សមាគមអ្នកកាសែតខេត្ត Quang Ninh បានរួមសហការ ជាមួយបណ្ណាល័យខេត្ត Quang Ninh បានរៀបចំឡើងពិធីបុណ្យកាសែត និទាឃរដូវ ឆ្នាំរកានព្វស័ក ២០១៧។ ពិធីបុណ្យកាសែតនិទាឃរដូវខេត្ត Quang Ninh ឆ្នាំនេះមានផលិតផលកាសែតចំនួន៣០០ របស់ស្ថាប័នសារព័ត៌មានមជ្ឈឹម និងស្ថាប័ន ខេត្ត និងក្រុងក្នុងទូទាំងប្រទេស។ ផលិតផលកាសែតបានប្រមូលផ្តុំបង្ហាញ គ្រប់វិស័យនៃជីវភាពរស់នៅ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចរបស់ខេត្ត Quang Ninh និងប្រទេសទាំងមូល។ ពិធីបុណ្យកាសែត ខេត្ត Quang Ninh នឹងប្រព្រឹត្តទៅដល់ថ្ងៃទី១ ខែកុម្ភះ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម