ព័ត៌មាន

ពិធីបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី លោក​ ហ្វាម មិញជីញ ក្នុងដំណើរទស្សនកិច្ចជា​ផ្លូវការនៅកាតា

នាព្រឹកថ្ងៃទី ៣១ តុលា (ម៉ោងក្នុងតំបន់) នៅវិមាន Amiri Diwan ក្នុងទីក្រុង Doha នាយករដ្ឋមន្ត្រីកាតា លោក Sheikh Mohammed bin Abdulrahman bin Jasim Al-Thani បានអញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកាតា។
នាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញត្រួតពលកងកិត្តិយស។ រូបថត៖ VNA    

នេះគឺជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ប្រទេស កាតា ក្រោយរយៈពេល ១៥ឆ្នាំ ក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ជាមួយនឹងលទ្ធផលសំខាន់ៗជាច្រើន។ ដំណើរទស្សនកិច្ចលើកនេះ បានរួមចំណែកពង្រឹងទំនុកចិត្តផ្នែកនយោបាយរវាងប្រទេសទាំងពីរ; បង្កើតសន្ទុះនិងបើកដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងវៀតណាម-កាតា។ ជាពិសេសក្នុងការទាក់ទាញការវិនិយោគពីកាតាមកវៀតណាម និងបង្កើតរបកគំហើញសម្រាប់ទំនិញនិងសេវាកម្មរបស់វៀតណាមឈានចូលទីផ្សារកាតា និងតំបន់៕


top