ព័ត៌មាន

ពិធីបដិសណ្ឋារកិច្ចចំពោះលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋនៅប្រទេស​នូវែលសេឡង់

នា​ព្រឹកថ្ងៃទី១៣ ខែសីហា នៅវិមានអគ្គទេសាភិបាលនូវែលសេឡង់ ក្នុង​ទីក្រុង Auckland លោកស្រី Cindy Kiro អគ្គទេសាភិបាលនូវែលសេឡង់ បានធ្វើជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចចំពោះលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញ​មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសនូវែលសេឡង់ (ថ្ងៃទី១២-១៤ ខែសីហា ឆ្នាំ២០២៦)។

ពិធីបដិសណ្ឋារកិច្ចចំពោះលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋនៅប្រទេស​នូវែលសេឡង់

[VOVWORLD] - នា​ព្រឹកថ្ងៃទី១៣ ខែសីហា នៅវិមានអគ្គទេសាភិបាលនូវែលសេឡង់ ក្នុង​ទីក្រុង Auckland លោកស្រី Cindy Kiro អគ្គទេសាភិបាលនូវែលសេឡង់ បានធ្វើជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចចំពោះលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញ​មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសនូវែលសេឡង់ (ថ្ងៃទី១២-១៤ ខែសីហា ឆ្នាំ២០២៦)។

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានជួបពិភាក្សាជាមួយលោកស្រី Cindy Kiro អគ្គទេសាភិបាលនូវែលសេឡង់; ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon ; បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ និងបានជួបជាមួយអ្នកសារព័ត៌មាន។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ លឹម និងអគ្គទេសាភិបាលនូវែលសេឡង់ លោកស្រី Cindy Kiro ត្រួតពលកងកិត្តិយស។ រូបថត៖ VNA

ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសនូវែលសេឡង់របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានប្រព្រឹត្តទៅនៅពេលដែលវៀតណាមកំពុងឈាន​ចូលដំណាក់កាលអភិវឌ្ឍថ្មី ដោយផ្តល់អាទិភាពលើ​ការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ កសិកម្មដែលមានតម្លៃខ្ពស់ និងកំណើនបៃតង។ ទាំងនេះគឺជាវិស័យដែលប្រទេសនូវែលសេឡង់មានបទពិសោធន៍ និងកិត្យានុភាពឈានមុខគេ ហើយភាគីទាំងពីរកំពុងអនុវត្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងវិស័យទាំងនេះ​។ លើសពីនេះ ភាគីទាំងពីរ​នៅតែមានសក្តានុពលដ៏ធំធេងដែលត្រូវការ​ឆ្លៀតយក​កាន់តែខ្លាំងពេលអនាគត៕​

ពិធីបដិសណ្ឋារកិច្ចចំពោះលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ត្រូវបានរៀបចំឡើង​តាម​ពិធីប្រពៃណីរបស់ជនជាតិ Maori។ រូបថត៖ VNA

 


top