ពិធីបើកមហោស្រពកីឡានិស្សិតអាស៊ីអាគ្នេយ៍បានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅវិមានកីឡា Tien Son ទីក្រុង Da Nang។ រូបថត៖ Thanh Hoa/កាសែតរូបភាពវៀតណាម
ថ្លែងមតិនៅទីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Tran Chi Cuong បានអះអាងថា ទីក្រុង Da Nang នឹងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីរៀបចំមហោស្រពនេះប្រកបដោយជោគជ័យ ក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់អត្តពលិកមានការប្រកួតប្រជែងយ៉ាងសប្បាយនិងទាក់ទាញ ដែលពោរពេញទៅដោយសាមគ្គីភាព និងមិត្តភាពរវាងប្រជាជនទីក្រុង Da Nang ភ្ញៀវទេសចរ ក៏ដូចជាអត្តពលិកមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍។សូមរំលឹកឡើងវិញថា មហោស្រពកីឡាសិស្សានុសិស្សអាស៊ីអាគ្នេយ៍លើកទី ១៣ ប្រព្រឹត្តិទៅចាប់ពីថ្ងៃនេះដល់ថ្ងៃទី ៩ ខែមិថុនា ក្រោមប្រធានបទ “តភ្ជាប់ និងបញ្ចេញភ្លឺចែងចាំង។ មហោស្រពនេះប្រមូលផ្តុំកីឡាករ-កីឡាការិនី និងគ្រូបង្វឹកជាង ១.៣០០ នាក់មកពីប្រទេសចំនួន ១០ ក្នុងតំបន់ដូចជា៖ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងម្ចាស់ផ្ទះវៀតណាម។ វិញ្ញាសាចំនួនប្រាំមួយត្រូវបានដាក់បញ្ចូលក្នុងការប្រកួតគឺ ហែលទឹក បាល់បោះ វាយសី អត្តពលកម្ម Pencak Silat និង Vovinam ដែលមានខ្លឹមសាសរុបចំនួន ១០៧។ ពិធីបើកមហោស្រពបានប្រព្រឹត្តទៅនៅយប់ថ្ងៃទី ១ មិថុនានេះ នៅទីក្រុង Da Nang៕