ការស្វែងយល់

ពិធីនាំកូនស្រីទៅកាន់ផ្ទះខាងប្រុសនៃជនជាតិយ៉ៃ (Giay)

ពិធី​​​អាពាហ៍ពិពាហ៍នៃជនជាតិ​យ៉ៃ​ (Giay) គឺ​ជា​ព្រឹតិ្តការណ៍​សំខាន់​​មួយ​ គូសបញ្ជាក់​​ជំហាន​សំខាន់នៃ​​ជីវិត​គូស្រករនីមួយៗ។ ​

ពិធី​​​អាពាហ៍ពិពាហ៍នៃជនជាតិ​យ៉ៃ​ (Giay) គឺ​ជា​ព្រឹតិ្តការណ៍​សំខាន់​​មួយ​ គូសបញ្ជាក់​​ជំហាន​សំខាន់នៃ​​ជីវិត​គូស្រករនីមួយៗ។ ​ពិធីកិច្ច​ប្រពៃណី​នៅក្នុង​ថ្ងៃរៀប​ការ​ មិនត្រឹមតែ​​មានអត្ថន័យ​​ជ្រាលជ្រៅ​ នៅទាំង​បង្ហាញ​​ពី​ទឹកចិត្ត​គោរព​​ចំពោះ​បុព្វការីជន​ លើក​កម្ពស់​តម្លៃ​​គ្រួសារ​ និង ឆ្ពោះទៅរក​ជីវិត​​គូស្រករ​ចីរភាពមួយ​។ ជាពិសេស​ ពិធី​នាំកូន​ស្រីទៅកាន់ផ្ទះខាងប្រុសនៃ​​​ជនជាតិ​យ៉ៃ (Giay) មាន​ការបូក​បញ្ចូល​ដោយ​​​រស់រវើក ​រវាង​សម្លៀកបំពាក់​ប្រពៃណី​ តន្រ្តី​ និង ចម្រៀង​ប្រជាប្រិយ​។ ទាំងអស់​នេះ ធ្វើ​ឱ្យលេច​ធ្លោ​​សម្រស់ស្រស់​ស្អាត ​នៃបណ្តា​​ពិធី​កិច្ច​បែប​​ប្រពៃណី​ នៅក្នុង​ពិធី​នាំកូន​​ស្រីទៅផ្ទះខាងប្រុស​នៃ​​ជនជាតិ​យ៉ៃ (Giay)។​

ជនជាតិ​យ៉ៃ (Giay) ​​ឱ្យ​តម្លៃ​លើ​​​អាពាហ៍ពិពាហ៍​ តំណពូជ​វង្សត្រកូល​។​

ទំនៀម​ទម្លាប់​រៀប​ការ​របស់​ជនជាតិ​យ៉ៃ​ (Giay) បានស្នងបន្តពី​ជំនាន់មួយទៅ​ជំនាន់​មួយ​ មាន​អត្ថន័យ​ជ្រាលជ្រៅ​​នៅក្នុង​ជីវភាពរស់នៅ​ស្មារតី​។ មុនថ្ងៃ​នាំកូន​​ស្រីទៅកាន់ផ្ទះខាងប្រុស​​ ញាតិទាំង​​ពីរ​​សងខាង​​បាន​ប្រព្រឹត្តពិធីចែចូវ​​ ពិធី​ផ្ទឹម​អាយុ និង ពិធី​​សំណួរ​។ នៅថ្ងៃ​រៀប​​ការ​ ក្រុមញាតិ​ខាង​ប្រុស​នឹង​​ទៅ​ខាង​ផ្ទះ​កូនស្រី ​ធ្វើពិធីនាំកូន​ស្រី​ទៅ​កាន់ផ្ទះខាងប្រុស​។​

មុន​ពេល​ចេញ​ដំណើរ​ កូនប្រុស​ពាក់​អាវ​ប្រពៃណី​ ពាក់ឆៀង​សំពត់​ក្រហមពីរ​​លេចធ្លោ​ ពាក់មួក​ពណ៌ខ្មៅ និង បាំង​ឆត្រខ្មៅ បង្កើត​​បាន​ជា​សម្រស់​សង្ហារឆើត​ឆាយ​​។ ចំណុច​ចំណាប់អារម្មណ៍​​នៃសម្លៀកបំពាក់ គឺ​កន្សែង​ពណ៌​ផ្កាឈូក​ដែលកូនប្រុស​កាន់ជាប់នឹង​ដៃ​។ នេះ​ជា​និមិត្តរូប​ផ្តល់​​​សំណាង​ លាភ​ និង សុភមង្គល ​បាន​មីងៗ​នៅក្នុង​គ្រួសារ​ប្រគល់ជូន​ឱ្យ​កូនប្រុស​។ យាយ​មេអណ្តើក​​ រួម​នឹង​សាច់ញាតិ​​ខាងកូន​ប្រុស​ សុទ្ធតែពាក់​សម្លៀកបំពាក់​ប្រពៃណី​ស្អាតបំផុត ​សម្រាប់​ថ្ងៃពិសេសនេះ។​

កូនប្រុស​​មានសិទ្ធិចូលផ្ទះ​​កូនស្រី​ នៅពេល​​ដែល​សំពត់​ក្រហម​​បា​ន​ដាក់ចុះ។​
 


ដល់​ពេលវេលាល្អ ក្រុម​ទៅ​ទទួល​កូន​ស្រីធ្វើ​​ដំណើរចេញ​​ពី​ផ្ទះកូនប្រុស​ នាំយក​គ្រឿង​បណ្តាការ​​ទៅកាន់ផ្ទះកូន​ស្រី​។ ដើរជួរ​​មុខ​មាន​ក្រុម​​ត្រែភីគែវ​​។ ក្រុមត្រែ​​មាន​៥នាក់៖ ពីរនាក់ផ្លុំត្រែស្ពាន់​ ម្នាក់កាន់ឈឹង​ ម្នាក់​វាយស្គរ ហើយ​ម្នាក់ទៀត​​កាន់កណ្តឹង​រោទ៍។ ក្រុម​​ដង្ហែ​ធ្វើដំណើរតាម​​សូរសំឡេង​ប្រគំតន្រ្តី​សប្បាយ​ៗនៃ​​ក្រុមត្រែភីគែវ​ សាយ​ភាយ​​​បរិយាកាស​សប្បាយរីករាយ​ ដើម្បី​ជូន​ពរ​ដល់​គូស្វាមីភរិយាថ្មី​។​

មកដល់ច្រកចូល​​ផ្ទះ​កូនស្រី ក្រុម​​ដង្ហែ​ឈប់នៅមុខ​ខ្សែក្រហម​ ចង​ទទឹង​ច្រក​ចូល​​។ យាយ​មេ​អណ្តើក​​ខាងកូនស្រី​ ​ឈរ​នៅ​មុខ​តុដែលមានដាក់​ចានទឹក​ពណ៌ផ្កាឈូក​ និង ពែងស្រា​។ តន្រ្តី​ភីគែវ​​ឈប់ប្រគំ​​​ ផ្តល់កន្លែង​​ជូន​​ក្រុមចម្រៀង​ប្រជាប្រិយ​​ឆ្លងឆ្លើយ​។ យាយ​មេអណ្តើក​ទាំងពីរ​សងខាង​នឹង​​ច្រៀង​ឆ្លងឆ្លើយ​គ្នា​ទៅ​មក​។ យូរៗ​ពួកគាត់​នឹងបាច់​​​ទឹក​​ជូនពរជ័យមួយ​ដង ​ដល់អ្នកទាំងអស់គ្នា​។ ​ចម្រៀង​ឆ្លងឆ្លើយអស់រយៈពេល​​ប្រហែល​មួយ​ភ្លែត​ ​ខាងកូន​ស្រី​ឃើញ​ថា​ពេញ​ចិត្ត ក៏​រុះ​រើខ្សែក្រហមចោល​​ បញ្ចប់​ពិធីកិច្ច​បើក​របង​។ យាយមេអណ្តើកទាំង​ពីរ​លើកពែងស្រា​ជូនពរ ជូនអាំងប៉ៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​រួមនឹង​គ្រឿង​បណ្តាការ​ រួច​សូម​អនុញ្ញាត្ត​ចូល​ផ្ទះខាងស្រី​។​


បន្ទាប់ពី​ពិធី​សូម​កូនក្រមុំ​ គូស្វាមីភរិយា​ថ្មី​នឹង​ធ្វើដំណើរ​ត្រឡប់ទៅកាន់​ផ្ទះខាងប្រុស​​អមដោយ​តន្រ្តី​សប្បាយ​រីករាយ​។​ 

នៅផ្ទះខាងស្រី កូនក្រមុំ​ពាក់សម្លៀកបំពាក់​ប្រពៃណី​ លើក្បាលមាន​ចួតកន្សែង​ជ្រុង​ចម្រុះពណ៌​ ខាងក្រៅ​គ្រប​បន្ថែម​កន្សែង​ក្រហម​ជិត​មុខ​ ឈររងចាំ​។ ផ្ទះខាងកូន​ប្រុស ​ពេលចូលមកដល់ ​​នឹង​ប្រព្រឹត្តពិធីកិច្ច​ប្រពៃណី​អុជធូប ​​សូម​អនុញ្ញាត្ត​នាំកូន​ស្រី​។ ក្រោយពេល​ពិធីកិច្ច​ចប់រួច​ស្រេច​ ផ្ទះខាងកូនស្រី​នឹង​បើក​ជប់លៀង​ជូនពរ។ មនុស្សគ្រប់គ្នា​​ជូនពរ​កូន​ប្រុសស្រី​ ដោយ​ពែងស្រា​ពោត​​ហិល។ ជាពិសេស​ពួកគាត់ ​នឹង​ច្រៀង​ចម្រៀង​ឆ្លង​ឆ្លើយ​ជូនពរ​ ដែលមាន​ខ្លឹមសារ​ក្រើន​រំលឹក​គូស្វាមីភរិយា​ អំពី​អត្ថន័យ​​នៃគ្រួសារ​ និង របៀបបដិសណ្ឋរកិច្ច​នៅ​ក្នុង​ជីវភាពរួម​រស់ជាមួយគ្នា​។ ក្រោយពិធីជប់លៀង​កូនប្រុសស្រី​ ទៅក្រាបសំពះ​ចំពោះមុខអសនៈ​បុព្វការីជុន​ និង​សូមអនុញ្ញាត្ត​លាចេញ​ទៅ​។​

 

ក្រុម​ដង្ហែ​កូនក្រមុំធ្វើដំណើរ​ក្នុងបរិយាកាស​សប្បាយរីករាយ​។ គូស្វាមីភរិយាថ្មី និង​ ក្រុមញាតិ​ ធ្វើ​ដំណើរ​អមដោយ​សំឡេងត្រែប្រគំ​នឹង​សំឡេង​ស្គរ​រណ្តំ​។ ទំនុក​តន្រ្តីប្រពៃណី​នៃក្រុម​ត្រែភីគែវ​នោះ ដូចជា​ក្តោប​យកទាំង​ក្តីសប្បាយរីករាយ​ និង សុភមង្គល​ រំពងអឹង​កង​ពេញ​​បរិយាកាស​ ធ្វើ​ឱ្យ​ចិត្ត​មនុស្ស​រំភើបញាប់ញ័រ​។ តាម​ដងផ្លូវ​ ជួនកាល​នៅមានសំនៀង​​ច្រៀង​​ឆ្លងឆ្លើយ​ពន្លឺឡើង​។ ទំនុកចម្រៀង​ដោយស្មោះស្មគ្រ​  ដូចជា​ពាក្យ​ជូនពរ​ និង ពាក្យ​ផ្តែផ្តាំ​សម្រាប់​គូស្វាមីភរិយាថ្មី។ បរិយាកាស​ពិធីនាំកូន​ស្រីទៅកាន់ផ្ទះខាងប្រុសមានភាព​​​មហោឡារិក អ៊ូអរ​ ប៉ុន្តែ​ពោរពេញទៅ​ដោយ​ភាពកក់ក្តៅ​ សុទ្ធចិត្ត​ បង្កើតបាន​ជា​ពិធីនាំ​កូន​ស្រីទៅកាន់ផ្ទះខាងប្រុសជាពិធី​​ពិសេស ល្អប្រសើរ និង ចំណាប់អារម្មណ៍​នៃ​ជនជាតិ​យ៉ៃ (Giay)៕​

  • អត្ថបទ និង រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម​ ប្រែសម្រួល៖ រីកើង​

top