ព័ត៌មាន

ពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋវៀតណាមលោក លឿង គឿង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអង់ហ្គោឡា

ពិធីទទួលបដិសណ្ឋារកិច្ចត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកតាមពិធីការខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ នៅវិមានប្រធានាធិបតីក្នុងរដ្ឋធានី Luanda ដោយមានការបាញ់កាំភ្លើងធំចំនួន ២១ គ្រាប់ ដែលបង្ហាញពីការគោរព និងមនោសញ្ចេតនាពិសេសដែលរដ្ឋអង់ហ្គោឡាផ្ដល់ជូនគណៈប្រតិភូជាន់ខ្ពស់វៀតណាម។
ប្រធានាធិបតីអង់ហ្គោឡាលោក João Manuel Gonçalves Lourenço និងប្រធានរដ្ឋវៀតណាមលោក លឿង គឿង។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី៧ ខែសីហា (ម៉ោងក្នុងតំបន់) ប្រធានាធិបតីអង់ហ្គោឡាលោក João Manuel Gonçalves Lourenço និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះប្រធានរដ្ឋវៀតណាមលោក លឿង គឿងនិងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋ អង់ហ្គោឡា។ ពិធីទទួលបដិសណ្ឋារកិច្ចត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកតាមពិធីការខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ នៅវិមានប្រធានាធិបតីក្នុងរដ្ឋធានី Luanda ដោយមានការបាញ់កាំភ្លើងធំចំនួន ២១ ដើម ដែលបង្ហាញពីការគោរព និងមនោសញ្ចេតនាពិសេសដែលរដ្ឋអង់ហ្គោឡាផ្ដល់ជូនគណៈប្រតិភូជាន់ខ្ពស់វៀតណាម។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកប្រធានរដ្ឋ លឿង គឿង និងលោកប្រធានាធិបតី João Manuel Gonçalves Lourenço មានជំនួបពិភាក្សាចង្អៀតមួយ បន្ទាប់មកបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរជួបពិភាក្សាការងារជាផ្លូវការ ដោយពិភាក្សាអំពីវិធានការដើម្បីរួមចំណែកធ្វើឱ្យស៊ីជម្រៅ និងពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕


top