ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ២១ ខែឧសភា ព្រះសារីរិកធាតុនៃព្រះពុទ្ធសក្យមុនី ដែលជារតនសម្បត្តិជាតិរបស់ប្រទេសឥណ្ឌា ត្រូវបានធ្វើដំណើរទៅប្រទេសវៀតណាម។ នេះជាលើកទី ៤ ហើយដែលព្រះសារីរិកធាតុរបស់ព្រះពុទ្ធសក្យមុនី ត្រូវបានដង្ហែក្រៅប្រទេសឥណ្ឌា។
ដោយមានការអនុញ្ញាតពីរដ្ឋាភិបាលវៀតណាម និងឥណ្ឌា ចាប់ពីថ្ងៃទី ២ ដល់ ថ្ងៃទី ៨ ខែឧសភា ព្រះសារីរិកធាតុរបស់ព្រះពុទ្ធ - រតនសម្បត្តិជាតិមួយនៃប្រទេសឥណ្ឌា - ត្រូវបានតម្កល់នៅវត្ត ថាញតាម (Thanh Tam) (ទីក្រុង ហូជីមិញ); ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៣ ឧសភា ព្រះសារិរិកធាតុបានតម្កល់នៅភ្នំបាដែន (ខេត្ត តៃនិញ) ។ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ឧសភា នៅវត្ត ក្វានសឺ (Quan Su) (រដ្ឋធានី ហាណូយ); ចាប់ពីថ្ងៃទី ១៧-២១ ឧសភា នៅវត្ត តាមជូក (Tam Chuc) (ខេត្ត ហាណាម (Ha Nam))។
នៅវេលាម៉ោង ៧ និង ០០ នាទី យប់ ថ្ងៃទី ១៣ ខែឧសភា សមាគមន៍ពុទ្ធសាសនាវៀតណាម និងគណៈកម្មការរៀបចំពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ (ICDV) បានប្រារព្ធពិធីដង្ហែព្រះសារីរិកធាតុរបស់ព្រះពុទ្ធ ឆ្លងកាត់ផ្លូវនានា នៅកណ្តាលរដ្ឋធានី ដូចជា ផ្លូវ លឺធឿងគៀត (Ly Thuong Kiet) - ហាងបាយ (Hang Bai) - ឌីញទៀនហ័ង (Dinh Tien Hoang) - ឡេថាយតូ (Le Thai To) - បាទ្រៀវ (Ba Trieu) ... បន្ទាប់មកត្រឡប់ទៅវត្ត ក្វានសឺ (Quan Su) វិញ។ ការដង្ហែព្រះសារីរិកធាតុរបស់ព្រះពុទ្ធសក្យមុនី ទៅកាន់ប្រទេសវៀតណាម ក្នុងក្របខណ្ឌនៃពិធីបុណ្យមហាវិសាខបូជា នៃអង្គការសហប្រជាជាតិ ឆ្នាំ២០២៥ សម្រាប់ប្រជាជន និងបរិស័ទ្ធបានថ្វាយបង្គំ និងគោរពបូជា។
ព្រះសារីរិកធាតុរបស់ព្រះពុទ្ធ នឹងតម្កល់នៅជាន់ទី១ នៃសាលវត្ត ក្វានសឺ (Quan Su) សម្រាប់ព្រះសង្ឃ បរិស័ទ្ធ និងប្រជាពលរដ្ឋបានមកថ្វាយគោរពបូជា ចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ ៩:៣០ យប់។ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ ព្រះសារីរិកធាតុរបស់ព្រះពុទ្ធនឹងត្រូវតម្កល់នៅវត្ត តាមជូក (Tam Chuc) (ខេត្ត ហាណាម (Ha Nam)) ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥។ បន្ទាប់មក ព្រះសារីរិកធាតុរបស់ព្រះពុទ្ធនឹងធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសឥណ្ឌាវិញ។
ក្រុមអ្នកសារព័ត៌មានកាសែតរូបភាពវៀតណាមសូមឧទ្ទេសនាមរូបថតមួយចំនួនដែលថតពិធីដង្ហែ ព្រះសារីរិកធាតុរបស់ព្រះពុទ្ធ នៅរដ្ឋធានីហាណូយ ដូចខាងក្រោយ៖