ព័ត៌មាន

ពិធីជួបប្រាស្រ័យ២០១៧ដើម្បីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍

“បង្កើនកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍និរន្តរភាព” ជាប្រធានបទនៃព្រឹត្តិការជួបប្រាស្រ័យ ២០១៧ ដើម្បីការអភិវឌ្ឍន៍ ដោយសហភាពបណ្តាសមាគមន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម (VUSTA) រៀបចំឡើង នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុង ហាណូយ។

 ទិដ្ឋភាពនៃកម្មវិធីជួបប្រាស្រ័យ២០១៧ ដើម្បីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍

ជំនួបប្រាស្រ័យ២០១៧ឆ្នាំនេះ បានផ្តោតសំខាន់បកស្រាយយ៉ាងក្បោះក្បាយនូវដំណោះស្រាយ ផែនការសកម្មភាពជាក់ស្តែងរបស់អង្គការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្រោមឧិវាទ សំដៅរួមចំណែកទទួលបានគោលដៅអភិវឌ្ឍន៍ និរន្តរភាព​ទាំង ៥ ដែលរដ្ឋាភិបាលគ្រោងនឹងនាំចេញនៅក្នុងវេទិកានយោបាយជាន់ខ្ពស់របស់អង្គការសហប្រជាតិ​ ស្តីពីការអភិវឌ្ឍន៍និរន្តរភាពឆ្នាំ២០១៨។ ចូលរួមក្នុងពិធីនេះលោក Nghiem Vu Khai អនុប្រធានសហភាពបណ្តាសមាគមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វៀតណាមបានសង្កត់ធ្ងន់ថា៖

“ធ្វើយ៉ាងម៉េចដើម្បីប្រមូលបាននូវការរួមចំណែក ព្រមទាំងជម្រុញកិច្ចសហ ប្រតិបត្តិការនិងការតភ្ជាប់រវាងអង្គភាព​ចំណុះ Vusta និងសហគ្រាសក្នុងនិងក្រៅ ប្រទេស អង្គការក្រៅរដ្ឋាភិបាល ជាពិសេសគឺក្រសួងស្ថាប័ននានា។ ប្រភពកម្លាំង រួមមានទាំងចំណាយផង ហិរញ្ញវត្ថុផង ធន ធានមនុស្សនិងប្រភពអំពីបទពិសោធន៍ ផង”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top