
ពិធីជប់លៀងអង្គទូតក្នុងឱកាសទទួលបុណ្យឆ្នាំរកានព្វស័ក ២០១៧ (VNA)
នាយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវបានធ្វើជាអធិបតី ពិធីជប់លៀងអង្គទូតក្នុងឱកាសឆ្នាំថ្មីប្រពៃណី ឆ្នាំរកានព្វស័ក ២០១៧។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះអាងថា៖
«ខ្ញុំទើបនឹងវិលត្រឡប់ពីការចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក WEF ២០១៧ ដោយមានសកម្មភាពពិភាក្សា លើបណ្ដាវេទិកា និងជំនួបសន្ទនា ជាមួយអ្នកប្រមុខប្រទេសជាច្រើន លើពិភពលោក។ ខ្ញុំឃើញថា៖ ដំណើរស្តារឡើងវិញ នៃពិភពលោកទាំងមូលមានសុទិដ្ឋិនិយមដែលបើកចេញឱកាសអភិវឌ្ឍន៍ដ៏ធំធេង នៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ ប៉ុន្តែ នៅមានការព្រួយបារម្ភអំពីលទ្ធិគាំពារនិយម ដែលកំពុងកើនឡើងខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃរួមជាមួយគ្នានោះ គឺគ្រោះអាសន្នខាងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងបំរ៉ែបំរួលអាកាសធាតុ។ ស្ថានភាពនោះទាមទាឲ្យយើងទាំងអស់គ្នា និងប្រទេសទាំងអស់រួមដៃធ្វើសកម្មភាពរក្សាសន្តិភាពស្ថិរភាព ចែករំលែកផលប្រយោជន៍ក្នុងកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មដោយឈរលើ មូលដ្ឋានធម្មនុញ្ញ អ.ស.ប. និងច្បាប់អន្តរជាតិ។»
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានថ្លែងអំណរគុណប្រទេសមិត្តភ័ក្ត និងដៃគូទាំងឡាយ ដែលបានរួមដំណើរ ជាមួយវៀតណាម ក្នុងរយៈពេលកន្លងទៅ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម