នៅពេលនិយាយអំពីម្ហូបអាហារក្រុងហ្វេ (Hue) ក្រៅពីភាពល្បីល្បាញនៃម្ហូបអហារដែលបានលក់តាមចិញ្ចឹមផ្លូវ
នៅពេលនិយាយអំពីម្ហូបអាហារក្រុងហ្វេ (Hue) ក្រៅពីភាពល្បីល្បាញនៃម្ហូបអហារដែលបានលក់តាមចិញ្ចឹមផ្លូវ ម្ហូបអាហាររាជវាំងក៏បានលើកឡើងនូវម្ហូបបួសដែលមានភាពស្រស់ស្អាតនៃវប្បធម៌ និងជាភាពពិសេសនៃតំបន់ដែលទទួលឥទ្ធពលយ៉ាងខ្លាំងពីវប្បធម៌រាជវាំង និងវប្បធម៌ព្រះពុទ្ធសាសនា។
ថាសម្ហូបអាហារបួសទីក្រុង ហ្វេ (Hue) ត្រូវបានកែច្នៃ និងរៀបចំយ៉ាងហ្មត់ចត់ ស្រស់ស្អាត រួមមាន ម្ហូបឆ្ងាញ់ៗជាច្រើនមុខ។ រូបថត៖ ថាញហ័រ /កាសែតរូបភាពវៀតណាម
តាំងពីរាជកាលង្វៀន (Nguyen) ទីក្រុង ហ្វេ (Hue) ជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនារបស់ភាគខាងក្នុង។ បច្ចុប្បន្ននេះ ព្រះពុទ្ធសាសនានៅតែដើរតួនាទីសំខាន់ក្នុងជីវភាពវប្បធម៌ និងជំនឿរបស់ប្រជាជនហ្វេ (Hue)។ នៅទីនេះ ប្រជាជនភាគច្រើនកាន់សាសនាព្រះពុទ្ធ ដូច្នេះទីក្រុងនេះ មានវត្ត អារាមជាច្រើន... ជាពិសេសគឺទំនៀមទម្លាប់ទទួលទានម្ហូបអាហារបួសមិនត្រឹមតែមានវត្តមានក្នុងវត្ត អារាមតែប៉ុណ្ណោះ ថែមទាំងបានពេញនិយមក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជននៅទីនេះទៀតផង។ ថ្ងៃពេញបូណ៌មី ថ្ងៃបុណ្យ ថ្ងៃចូលឆ្នាំថ្មី បើសិនជាអ្នកមានឱកាសទៅវត្តអារាម អ្នកនឹងមានឱកាសពិសារបាយនិងម្ហូបអាហារបួស រួមមាន បន្លែ ស្ពៃជូរ បាយដំណើប ទឹកសៀង បង្អែម...ដែលបានកែច្នៃយ៉ាងសាមញ្ញ តែមានរសជាតិឆ្ងាញ់ពិសារ។ ពិធីជប់លៀងដោយអាហារបួសនៅក្រុងហ្វេ សម្បូរ៍បែប និងសម្បូរ៍រសជាតិ ពីរបៀបកែច្នៃ ដល់រូបភាព មានម្ហូបបួសរាប់រយមុខផ្សេងៗ។
ថ្ងៃពេញបូណ៌មី ថ្ងៃបុណ្យ ថ្ងៃចូលឆ្នាំថ្មី បើសិនជាអ្នកមានឱកាសទៅវត្តអារាម ក្នុងក្រុងហ្វេ (Hue) អ្នកនឹងមានឱកាសបានទទួលបដិសណ្ឋារៈដោយទទួលទានអាហារបួសយ៉ាងឆ្ងាញ់ពិសាម្ហូបបួសឈ្ងុយឆ្ងាញ់ ។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម
ពិធីជប់លៀងដោយម្ហូបបួសមានមុខម្ហូបជាច្រើន របៀបកែច្នៃយ៉ាងសាមញ្ញ ឬល្អិតល្អន់ ស្មុគស្មាញដែលអាស្រ័យទៅលើចុងភៅ ប៉ុន្តែមុខម្ហូបបួសច្រើនតែមានផ្នែកដូចគ្នាគឺមុខម្ហូបតែងបានបង្ហាញតាមបែបម្ហូបបួសសុទ្ធ មិនមែនជាម្ហូបបួសក្លែងសាច់ មានន័យថាប្រើបន្លែ មើម និងផ្លែឈើកម្លាយឲ្យទៅជាសាច់ និងត្រី... ព្រោះតាមទស្សនៈរបស់វត្ត ម្ហូបបួសក្លែងក្លាយជាម្ហូបសាច់ ថ្វីត្បិតតែសមភ្នែក ទាក់ទាញភ្នែកក៏ពិតមែន តែមិនស័ក្តិសមសម្រាប់អ្នកបួសទេ។ ដូច្នេះ ប្រសិនបើទទួលបដិសណ្ឋារៈដោយម្ហូបបួសរបស់វត្ត នឹងត្រូវបានរៀបចំ និងបង្ហាញយ៉ាងស្អាត ដែលផ្តោតសំខាន់ទៅលើប្រធានបទ រុក្ខជាតិគឺ ស្មៅ ដើមឈើ ផ្កា ស្លឹក...។
សព្វថ្ងៃនេះ ភោជនីយដ្ឋានម្ហូបបួស និងគ្រួសារឯទៀតជាច្រើន នៅទីក្រុង ហ្វេ (Hue) ក៏តែងតែទទួលបដិសណ្ឋារៈដោយម្ហូបបួស ។ មួយផ្នែកដោយទទួលឥទ្ធិពលពីវប្បធម៌ធ្វើម្ហូបអាហាររាជវាំង និងប្រហែលជាមួយផ្នែកទៀត ដោយសារតែរសជាតិនៃជីវិតសម័យទំនើប បានជាការទទួលបដិសណ្ឋារៈដោយម្ហូបបួសក្នុងជីវិតប្រជាជនតែងតែត្រូវបានកែច្នៃយ៉ាងផ្ចិតផ្ចង់ ស្មុគស្មាញ ជាងអាហារបួសនៅវត្តអារាម ហើយច្រើនតែមានម្ហូបបួសកម្លាយសាច់។ ដោយដៃទាំងគូដ៏ប៉ិនប្រសប់របស់យាយៗ បងនារី ក៏មកពីគ្រឿងផ្សំរុក្ខជាតិដែរ ប៉ន្តែការទទួលបដិសណ្ឋារៈដោយម្ហូបបួសនៅក្រុង ហ្វេ (Hue) ត្រូវបានកែច្នៃក្លាយទៅជា "អាហារពិសេស" មិនខុសអ្វីនឹងម្ហូបសាច់ដូចជា ណែម សាច់ប៉ាតែ សាច់មាន់ បង្កងយក្ស ត្រីចៀនយ៉ាងស្អាតគួរជាទីគាប់ភ្នែក។ ក្រៅពីម្ហូបខ ឆា ចៀន បំពង ស្ងោរ បដិសណ្ឋារៈម្ហូបបួសក៏នៅមានបង្អែមជាច្រើនមុខដូចជា នំ បបរស្ករ... ដ៏ពិសេស។
របៀបកែច្នៃម្ហូបបួសរបស់ប្រជាជនទីក្រុង ហ្វេ (Hue) បានផ្ទុកលក្ខណៈមុខម្ហូបប្រពៃណីផង និងមានទទួលឥទ្ធិពលយ៉ាងច្បាស់លាស់ពីម្ហូបរាជវាំងផង។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម
ម្ហូបបួសនៅទីក្រុង ហ្វេ (Hue) មិនត្រឹមតែសាមញ្ញ រសជាតិឆ្ងាញ់ និងល្អសម្រាប់សុខភាពប៉ុណ្ណោះទេ ថែមទាំងមានរូបភាពទាក់ទាញ ស្រស់ស្អាតគាប់ភ្នែកទៀតផង។ ដូច្នេះហើយ គេនិយាយថា ការចម្អិនម្ហូបបួសនៅក្រុង ហ្វេ (Hue) គឺជាដំណើរសិល្បៈមួយពិតជាមិនខុសមែន ព្រោះអីក្នុងនោះត្រូវបានរួមបញ្ចូលគ្នា រវាងសិល្បៈចម្អិនម្ហូប និងសិល្បៈបង្កើតរូបរាង នាំមកនូវបណ្ដាមុខម្ហូបដែលមានភាពទាក់ទាញទាំងរសជាតិ ទាំងរូបរាង និងពណ៌សម្បុរផង។
ដូច្នេះហើយ ពេលមកកាន់ទីក្រុង ហ្វេ (Hue) ក្រៅពីស្វែងយល់ពីអាហារលក់តាមចិញ្ចើមផ្លូវ និងម្ហូបរាជវាំង ភ្ញៀវគួរស្វែងយល់ពីម្ហូបបួស ដើម្បីយល់ដឹងបន្ថែមអំពីវប្បធម៌ធ្វើម្ហូបដ៏ពិសេសរបស់រាជធានីបុរាណ។/.
អត្ថបទនិងរូបភាព៖ ថាញហ័រ/កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយង្វៀនយ៉ាង